សូមស្វាគមន៍ និងសូមអរគុណ ដោយបានអញ្ជើញចូលលេងនៅទំព័រ Blog របស់ខ្ញុំ ។ សូមបានសុខសប្បាយ!
កំពប់តែអុង - Courtesy of Prey Norkor News   អ្នកតស៊ូខ្មែរច្រើនទៀត
COMMENTS – SUGGESTION? លោក-អ្នកអាចបញ្ចេញមតិឬយោបល់តាមរយៈ (Comment) ផ្ទាល់ក្រោមអត្ថបទនីមួយៗ ឬលោក-អ្នកអាចសរសេរផ្ទាល់មកខ្ញុំក៏បាន
Email B Boy  សូមអរគុណ!   ថាវរីមាសបង  THIS BLOG IS BEST VIEWED WITH GOOGLE CHROME!

Friday, October 19, 2012

ខ្ទមស្រែក្បែរភ្នំសំពៅ


ខ្ទមអ៊ើយខ្ទមស្រែក្បែរភ្នំសំពៅ
អាធ្រាត្រយប់ជ្រៅខ្យល់ពីឧត្តរ
រៀមចាប់ប៉ាកាចារកាព្យបន្ត
ស្ងួននួនកំដរ ចង្កៀងប្លុងៗ

ចិតប្រាំកម្មឃ្លាត ឃ្លាតកាព្យមិនចប់
រៀមសូមរៀបរាប់ ភ្ជាប់កាព្យអាណុង
ជាថ្មីក្នុងខ្ទម ទ្រមស្ទើរស្ងាត់សុង
ចិន្ដារៀមផុង លង់រំដួលមួយ!

Sunday, August 26, 2012

កូនម៉ែខ្មែរ ដួងចិត្តខ្មែរ

សូមទោសបងៗ ប្អូនៗ និងប្រីយ៍មិត្តដែលបានអញ្ជើញចូលអាន
ទំព័រខ្ញុំទាំងអស់ជាមេត្រី.. ។ ប៉ុន្មានសប្ដាហ៍កន្លងមកនេះ ខ្ញុំក៏ជាប់
រវល់នឹងការងារផង រវល់នឹងកិច្ចការផ្ទាល់ខ្លួនឯទៀតៗផង ម៉្លោះ
ហើយពុំបាន Update អត្ថបទនានានៅទីនេះឲ្យបានទាន់ពេលវេលា!

នេះជាបទកាព្យមួយដែលខ្ញុំបានសរសេរក្នុងថ្ងៃនេះ ស្ដីពីម្ហូបខ្មែរ...
សូមអានបន្តដូចតទៅ៖

កូនម៉ែខ្មែរ ដួងចិត្តខ្មែរ

Wednesday, June 20, 2012

ខ្លៅរែងស្អប់ចេះ

ខ្លៅរែងស្អប់ចេះ ខ្សត់ឥតចំណេះ ស្អប់អ្នកមានទ្រព្យ
ស្រីស្រាលប្រច័ណ្ឌ រែងស្អប់ខ្ញុំគាប់ ពាលពិតឥតច្បាប់
រែងស្អប់ប្រដៅ!

(សាស្ត្រាចារ្យច្បាប់ រាជនេតិ ជាព្រះនិពន្ធនៃព្រះរាជសម្ភារ)
ហេតុអ្វីបានជាមនុស្សសត្វមានសេចក្ដីស្អប់? អ្វីទៅជាឥទ្ធិពលនៃសេចក្ដីស្អប់?

ពំនោលកាព្យមួយឃ្លាខ្លីខាងលើ ដោយបណ្ឌិត រាជនេតិ ឆ្លុះបញ្ចាំងពីទិដ្ឋិរបស់មនុស្ស ឬឥរិយាបថ
របស់មនុស្ស ដែលមានគតិទេរទៅរកសេចក្ដីស្អប់ ព្រោះអ្វីជាអត្តភាពរបស់គេនោះ!

ចាស់ៗបានពោលជារឿយៗថា “ស្អប់ជាគូនិងស្រឡាញ់” ឬក៏អាចនិយាយបានថា “សេចក្ដីស្អប់កើត
មាន ព្រោះសេចក្ដីស្រឡាញ់”... មែន.. ចម្ពោះតែសេចក្ដីស្អប់ខ្លះៗប៉ុណ្ណោះ! មិនជាទួរទៅទេ! ព្រោះ
ពំនោលរបស់បណ្ឌិតខាងលើ បង្ហាញឲ្យឃើញថា មានសេចក្ដីស្អប់ជាច្រើនផ្សេងទៀត អាចកើត
មាន...ឧទាហរណ៍៖ “ស្រីស្រាលប្រច័ណ្ឌ រែងស្អប់ខ្ញុំគាប់” ។ ឃ្លានេះ អ្នកដែលរងទទួលសេចក្ដីស្អប់គឺ

“អ្នកបម្រើ” ពុំមែនមនុស្សដែលត្រូវគេស្រឡាញ់នោះឡើយ ។ ហេតុអ្វីបានជា “សេចក្ដីស្អប់” កើតមាន?

មុននឹងយើងប្រើថ្នាំព្យាបាលរោគ យើងត្រូវស្គាល់ពីជម្ងឺនោះសិន! តើជម្ងឺនោះជាអ្វីទៅ?

ជម្ងឺនោះគឺអគតិ ៤ យ៉ាង ដូចខាងក្រោម៖
១) ឆន្ទាគតិៈ សេចក្ដីលំអៀងព្រោះស្រឡាញ់
២) ទោសាគតិៈ សេចក្ដីលំអៀងព្រោះស្អប់ ឬខឹង
៣) មោហាគតិៈ សេចក្ដីលំអៀងព្រោះការយល់ខុស ឬសេចក្ដីល្ងង់
៤) ភយាគតិៈ សេចក្ដីលំអៀងព្រោះខ្លាច ឬខ្លាចចិត្ត

រីជនសោសិ លុះក្នុងអគតិ ណាមួយឥតដឹង
លុះកម្មឲ្យផល ទើបធ្វើភ្នែកស្លឹង គន់គិតរំពឹង
ដឹងខ្លួនថាខុស!

គួរអស់ជនផង កុំធ្វើកន្លង ទោះស្រីទោះប្រុស
ទោះធំទោះតូច គួរខ្លាចកំហុស អំពើឆ្គងខុស
គួរជៀសវាងឆ្ងាយ!

ខាងលើនោះ គឺជាឫសគល់ដែលអាចញ៉ាំងឲ្យកើតមាននូវសេចក្ដី “ស្អប់”! ដូច្នេះ ដើម្បីបដិសេធ
នូវសេចក្ដីស្អប់នេះកុំឲ្យវាជះឥទ្ធិពលមកលើឧត្តមគតិរបស់យើង យើងត្រូវព្យាមគេចចេញអំពី
“អគតិធ៌ម” ណាមួយ ដែលបានស្ដីមកហើយខាងលើ ដោយយកគុណធ៌ម ៤ ប្រការ(ព្រហ្មវិហារធ៌ម) ខាងក្រោមជាអាវុធៈ

១) មេត្តាៈ សេចក្ដីរាប់រក សេចក្ដីរាប់អានគ្នា សេចក្ដីសន្ដោសគ្នា ដោយមានបំណងចង់ឲ្យអ្នក
ដទៃមានសេចក្ដីសុខ ដូចជាសេចក្ដីសុខផងខ្លួន!
២) ករុណាៈ សេចក្ដីអាណិត អាសូរគ្នា
៣) មុទិតាៈ មានសេចក្ដីរីករាយ ទៅដល់សេចក្ដីសុខអ្នកដទៃពុំរើសមុខ គ្មានការច្រណែន
និន្ទាឈ្នានីសគ្នា!
៤) ឧបេក្ខាៈ ដំណើរគ្មានចិត្តល្អៀង លុះទៅក្នុងអគតិធ៌មណាមួយ ពោលរួចមកហើយខាងលើ
មេត្តា ករុណា មុទិតា ឧបេក្ខា ទាំងបួននេះសោភា
ប្រសិនបើជនទាំងអស់គ្នា អាចកាន់រក្សាឲ្យដឹតដល់
សមលោកទាំងមូលបានសុខស្ងប់ ត្រឡប់ជាឥតច្រួលច្របល់
ព្រោះធ៌មបួននេះបញ្ចេញផល ផ្ដល់សន្តិសុខឲ្យជានិច្ច!
សូម្បីតែដាច់មេត្តាមួយ ទុក្ខព្រួយតែងតែប៉ះទង្គិច
ឈឺចាប់ក្ដៅផ្សាជាងឃ្មុំទិច លិចលង់ហិនហោចជាអនេក
@@@@@@@@@@@@@@@@@@@@@@@@@@@

ខ្ញុំរង់ចាំទទួលនូវគ្រប់ការរិៈគន់ពីប្រីយ៍មិត្តទាំងអស់

ប៊ី ប៊យ

02-08-2010

ជនបទភូមិខ្ញុំ


បទកាព្យឬអត្ថបទកំពុងត្រូវបានចាប់អារម្មណ័ - Popular Posts