ស្រឡាញ់ស្រីខ្លីវិជ្ជា
ឧទ្ទេសកម្មៈ
ច្បាប់ទម្លាប់ទាំងឡាយរមែងបង្កើតឡើងក្រោយពេល “អំពើ” ដែលបានកើតរួចមកហើយ ពោលគឺ លទ្ធផលនៃ
អំពើនោះ ដែលជាបុព្វហេតុញ៉ាំងឲ្យមានការហាមប្រាមនានា រហូតដល់មានពិន័យទណ្ឌកម្មផ្សេងៗជាដើម។
បើទោះជាដឹងថានឹងត្រូវរងទោសទណ្ឌដូច្នោះក្ដី ជនមួយចំនួននៅតែភ្លាត់ បណ្ដាលឲ្យខ្លួនរងទទួលនូវទោស
ទណ្ឌនោះជៀសវាងពុំបាន ។ ការបណ្ដុះផ្សាំនូវសុភាសិតនេះ ក៏ពុំមានដំណើរខុសប្លែកពីការបង្កើតច្បាប់នានា
នៅក្នុងសង្គមឡើយ -- ការណែនាំពីហេតុ និងចង្អុលបង្ហាញនូវផលដែលអាចកើតឡើង យោលទៅតាមទិន្នផល
ដែលកើតមានឡើងរួចមកហើយ!
“សុភាសិត” ជាពាក្យក្លាយមកពីភាសាបាលី មានន័យថា “ដំបូន្មានល្អ” ។ គ្រប់សុភាសិតទាំងអស់នៃសង្គម
ឥតមានគោលបំណងអាក្រក់ឡើយ។
បទវិភាគៈ
Definition: (Proverb)= a well-known saying that gives good advice or expresses a supposed truth.
“ស្រឡាញ់ស្រីខ្លីវិជ្ជា” គឺជាដំបូន្មានត្រង់ៗសម្រាប់បុរស ។ តើព្រោះហេតុអ្វី?
បើយើងចោលភ្នែកជុំវិញសង្គមខ្មែរយើងក្ដី សង្គមពិភពលោកក្ដី ទាំងបច្ចុប្បន្ននិងអតីតកាល..តើយើងឃើញស្ត្រី
មានប៉ុន្មានភាគរយដែរ ដែលទទួលតំណែងជាអ្នកនាំមុខ ឬជាអ្នកដឹកនាំ ទាំងក្នុសង្គមគ្រួសារនិងប្រទេសជាតិ?
តិចតួចណាស់មែនទេ? ដូច្នេះតើយើងអាចសន្និដ្ឋានបានថា “សុភាសិត” នេះជាទស្សនៈសង្គមក្នុងគ្រាមួយ
សម័យមួយ បានឬទេ? មតិភ្ទាល់របស់ខ្ញុំគឺៈ ពឹតជាអាច... ។ ក្នុងតួនាទីរបស់ខ្លួនជាអ្នកនាំមុខ ឬដឹកនាំ តើត្រូវមាន
គុណសម្បត្តិអ្វីខ្លះ? ឆ្លើយឲ្យចំគឺ ពុំមែនគ្រាន់តែកើតមកជាប្រុសនោះ នឹងមានគុណសម្បត្តិគ្រប់គ្រាន់ឡើយ...។ វិជ្ជា គឹជាចម្លើយសម្រាប់មនុស្សប្រុស! សុភាសិតនេះចង្អុលប្រាប់ផ្លូវឲ្យកូនប្រុសស្វះស្វែងរកវិជ្ជា... និងបង្ហើបប្រាប់ពី
ផលវិបាកផ្សេងៗក្នុងដំណើររៀនសូត្រផងដែរ! “សេចក្ដីស្នេហា” ក៏គឺជាកត្តាមួយត្រូវជៀសវាងក្នុងពេលកំពុងសិក្សា
...តើហេតុអី?
សេចក្ដីស្រឡាញ់ ឬស្នេហារវាងបុរសនិងស្ត្រី ពឹតជាមិនរើសពេលវេលាទេ... ហើយសុភាសិតនេះក៏ពុំបានហាមឃាត់
ដាច់ខាតនោះដែរ តែឲ្យចេះថ្លឹងថ្លែងប៉ុណ្ណោះ ។ តើការសិក្សា ឬការទទួលនូវមនោរម្មណ៍ក្រោមឥទ្ធិពលស្នេហា..?
ព្រោះធាតុទាំងពីរពុំសូវធ្វើដំណើរស្របគ្នា ហើយទទួលនូវទិន្នផលល្អដូចគ្នាទាំងពីរឡើយ!
បដិគារវកិច្ចៈ
ខ្ញុំបានអានអត្ថបទរបស់ប្រីយ៍មិត្តទាំងអស់ដែលបាន Posted ដោយរីករាយ ។ សូមអរគុណ!
ខ្ញុំក៏សូមឆ្លៀតឱកាសនេះដែរ ឆ្លើយតបជូនចម្ពោះមតិខ្លះៗរបស់ប្រីយមិត្តដែលបានលើកឡើងថា៖ “
១) ស្នេហាជាថាមពល ជម្រុញមោទនភាពឲ្យសិក្ខាកាមជនទាំងឡាយរឹតតែមានសន្ទុះតស៊ូ...
២) នៅបស្ចឹមប្រទេស ... ពួកគេមានសង្សារពីរបីជាហូរហែ តែគេនៅតែអាចបញ្ចប់ការសិក្សាបាន..។
“ស្រឡាញ់ស្រីខ្លីវិជ្ជា”
“សេចក្ដីស្រឡាញ់ ឬស្នេហា” រមែងមានឫសកែវរបស់វាគឺ “កម្មសិទ្ធិ” រីឯមែកធាងរបស់វាឃើញជា
អាទិ៍ដូចជា៖ គ្រប់គ្រងរក្សា មានភាពប្រច័ណ្ឌ..នានា ។ល។ ចំណែកផលផ្លែផ្ការបស់វា
ក៏យើងឃើញនិងទទួលនូវមនោរម្មណ៍ផងដែរ ដូចជាចិត្តិន្ទ្រីយារម្មណ៍ អារម្មណ៍ទទួលខាងផ្លូវចិត្ត ជាដើម។
តើសេចក្ដីស្នេហាថិតថេរឬទេ? តើយើងអាចចាត់ទុកថា សេចក្ដីស្នេហាជាបន្ទុកផ្លូវចិត្តបានឬទេ?
ខ្ញុំសូមទុកឲ្យប្រីយ៍មិត្តធ្វើការពិចារណាចុះ នៅលើសំណួរនេះ!
ការសិក្សា... ហេតុអីបានជាសុភាសិតនេះចុចដៅតែទៅលើបុរសឲ្យជាអ្នកសង្វាតឱហាតចម្ពោះចំណេះវិជ្ជា?
ដំណើរសង្គមក្នុងយុគមួយ សម័យមួយ...តម្រូវដូច្នោះ! បុរសមានវិជ្ជាជាសម្បត្តិ រីឯស្ត្រីវិញមានសម្ផស្ស
និងចរិយាល្អជាធនធាន!
ឆន្ទៈរបស់សុភាសិតៈ វិជ្ជាជាគោល ជាពិសេសចម្ពោះបុរស!
ស្នហាអាចជាឧបស័គ្គសម្រាប់ការសិក្សារបស់អ្នក ។ ការដាំបណ្ដុះចំណេះវិជ្ជាក្នុងអារម្មណ៍របស់អ្នក
មានភាពលំបាករួចស្រេចហើយ.... ត្រូវមានវិរយភាពទើបបានសម្រេច! រីឯសេចក្ដីស្នេហាក៏គឺជាបន្ទុក
សម្រាប់អារម្មណ៍របស់អ្នកដែរ! សេចក្ដីស្នេហាមិនថិតថេរទេ... នៅពេលសេចក្ដីស្នេហាមានការវិបល្លាស
អារម្មណ៍ជាសុខទាំងឡាយដែលអ្នកធ្លាប់បានទទួល និងត្រូវបានជំនួសដោយសេចក្ដីទុក្ខ ញាំញីបំបែកនូវ
ការព្យាយាមរបស់អ្នកចម្ពោះការសិក្សាពុំលែងឡើយ! នេះក៏មានភាសិតមួយទៀតស្ដីថា៖ “ស្រ្តីជាសត្រូវ
ចម្ពោះការសិក្សា” ឬក៏ “បុរសជាសត្រូវចម្ពោះការសិក្សា” ផងដែរ!
ប៊ី ប៊យ
No comments:
Post a Comment