“ត្រុកៗអ្នកស្រុកមើលងាយ គ្រលាស់គូថខ្ចាយមានឱតមានភ័ន្ត”
ពំនោលនេះលោកចង់ចង្អុលបង្ហាញពីចំណុចពីរគឺ៖
១)ចរិតបន្ទាបខ្លួនជាសាមញ្ញក្នុងសង្គម មិនជាទីចាប់អារម្មណ៍ពីអ្នកផង ដូចជាមឹះៗ ទ្រុយៗជាដើម
២)សំនួនវោហារ ប្រាជ្ញាឈ្លាសវៃ សម្ដែងឡើងក្នុងទីប្រជុំជនជាផ្លូវការណាមួយ ដែលបណ្ដាលឲ្យ
អ្នកស្រុកមានការស្រឡាំងកាំងជាដើម ដ្បឹតនឹកស្មានមិនដល់ ឬក៏យើងអាចនិយាយបានថាចរិយា
ខាងក្រៅ(ត្រុកៗ) ផ្ទុយនឹងប្រាជ្ញាកោសល្យខាងក្នុងរបស់ជនណាមួយ(ដែលមានថ្វីគំនិតផ្លេកចិញ្ចែង) ដែលអ្នកស្រុកទើបតែបានឃើញ។
ឱតៈ បន្លឺសូរស័ព្ទឡើង បន្ទរសម្លេងឡើង
ភ័ន្ត មានន័យថា យល់ច្រឡំ ស្រឡាំងកាំង
“គ្រលាស់គូថ ឬគ្រលែងខ្លួនខ្ចាយ” សំដៅទៅលើសកម្មភាព ឬកោសល្យដែលបានសម្ដែងឡើង
“មានឱត” បណ្ដាលឲ្យមានឧទ្ទានស័ព្ទឡើង
“មានភ័ន្ត” ការស្រឡាំងកាំង ភាំងអារម្មណ៍ ដ្បឹតយល់ច្រឡំ ឬបានសន្និដ្ឋានខុស
ប៊ី ប៊យ
12/27/2010
No comments:
Post a Comment