ពុទ្ធសាសនានិងតម្លៃសីលធម៌ចំពោះស្វាមីភរិយា
សុភមង្គលនៃជីវិតគូស្វាមីភរិយា តាមទស្សនៈពុទ្ធសាសនា គឺស្ថិតនៅលើសេចក្តីសុខនៅក្នុងគ្រួសាររបស់ខ្លួន ដែលហៅថា សុខកាយ សប្បាយចិត្ត ។ សុខកាយ គឺការដែលមិនមានជម្ងឺតម្កាត់ផ្សេងៗ រាងកាយរឹងមាំ អវៈយវៈ ទាំងអស់មានសុខភាព មាំមួន ធើ្វការងារបានគ្រប់យ៉ាងទាំងអស់។ សុខកាយម្យ៉ាងទៀតគឺការដែលមាន បច្ច័យ ៤ គ្រប់គ្រាន់ គឺមានម្ហូបអាហារត្រឹមត្រូវតាមក្បួនអនាម័យ មានសំលៀក បំពាក់ មានផ្ទះសំបែងនិងមានថ្នាំសំរាប់ ព្យាបាលជម្ងឺ។ សេចក្តីសុខខាងកាយនេះ ជាសេចក្តីសុខដែលគេស្គាល់គ្រប់គ្នា ហើយដែលគ្រួសារនីមួយៗតែងប្រាថ្នា។ តែ សេចក្តីសុខប្រភេទនេះ មិនទាន់គ្រប់គ្រាន់ទៅនឹងសេចក្តីត្រូវការរបស់សុភមង្គលទេ។ ហេតុបានជាដូចេ្នះ ព្រោះថាបើ គ្រួសារ(ស្វាមីភរិយា)នោះមានបច្ច័យ៤គ្រប់គ្រាន់មែនតែអ្នកជាមនុស្សដែលខ្វះសីលធម៌ ខ្វះការកក់ក្តៅក្នុងក្រុមគ្រួសារ ប្តីប្រពន្ធ កូនប្រព្រឹត្តតែអំពើអបាយមុខដែលលោក ហៅថា ឆ្កួតស្រា ឆ្កួតស្រី ឆ្កួតល្បែងពាលា នោះជីវិតស្វាមីភរិយា នឹងមិន មានសេចក្តីសុខឡើយ។
អ្នកមានទ្រព្យច្រើន តែជួនកាលអ្នកមិនមានសេចក្តីសុខ ដេកលក់ស្រួលស្មើនឹងជីវិតគូស្វាមីភរិយាខ្លះដែលក្រទ្រព្យ សម្បត្តិ តែចេះស្រលាញ់គ្នាល្អូកល្អឺន រស់នៅជាមួយគ្នា ក្នុងសុខដុមភាពឡើយ។ ដូច្នេះ សេចក្តីសុខខាងផ្លូវចិត្តទើបជាសេចក្តីសុខ ដែលសំរាប់បន្ថែមទៅលើសេចក្តីសុខខាងផ្លូវកាយ ដើម្បីឲ្យសុភមង្គលខាងជីវិតគូស្វាមី ភរិយាមានតុល្យភាព។
អត្ថបទតទៅនេះ គឺជាកម្រងទស្សនៈពុទ្ធសាសនា ដែលបានដកស្រង់យកអន្លើ ខ្លះ ពីគម្ពីរទីឃនិកាយ សុត្តន្តបិដក អន្លើខ្លះទៀតពីសៀវភៅ «ជីវិតអពាហ៌ពិពាហ៌» របស់លោកធម្មបណ្ឌិតហេង មណីចិន្តានិងពីច្បាប់ផ្សេងៗ មករៀបរៀង និងពន្យល់សេចក្តីទុកជាគតិណើរលើវិថីជីវិតដែលសែនលំបាក។ តម្លៃសីលធម៌ចំពោះ ស្វាមី ភរិយា មានអ្វីខ្លះដែល គួរសិក្សា និងអនុវត្ត?
ភរិយា, តាមអត្ថន័យ, គឺស្ត្រីដែលស្វាមីត្រូវចិញ្ចឹម, ត្រូវអនុគ្រោះ។ ការអនុគ្រោះ របស់ស្វាមីចំពោះភរិយា លោក បានចែកធម្មៈ ៥ប្រការ សំរាប់អនុវត្តគឺៈ
១. ស្រលាញ់ភរិយាដ៏ស្មោះ ដោយប្រើសំដីទន់ភ្លន់ ផ្អែមល្ហែម ទៅកាន់ ភរិយា, មិនប្រើពាក្យសំដីគ្រោតគ្រាត ទៅ កាន់ភរិយា។
២. មិនបៀតបៀន, មិនមើលងាយមើលថោកភរិយា ។
៣. មិនប្រព្រឹត្តកន្លងចិត្តភរិយា (មិនក្បត់ភរិយា) ។
៤. ប្រគល់កិច្ចការសព្វយ៉ាងនៅក្នុងផ្ទះ អោយទៅភរិយាកាន់កាប់។
៥. ផ្គត់ផ្គង់សំលៀកបំពាក់ គ្រឿងអលង្ការសមគួរដល់ភរិយា។
ស្វាមីក៏ត្រូវយល់ដឹង និងជួយរំលែកសេចក្តីទុក្ខសំបាករបស់ភរិយា ក្នុងឋានៈជាស្រី និងជាភេទទន់ខ្សោយ គឺៈ ទុក្ខខាងផ្លូវកាយ និងផ្លូវចិត្ត នៅពេលមានគភ៌ មិន អាចប្រើឥរិយាបទទាំង៤ (ដេក ដើរ ឈរ អង្គុយ) និងប្រកបកិច្ច ការបានស្រួល, ទុក្ខនៅពេលឆ្លងទន្លេប្រសូតបុត្រ...។
II. នាទី និងសីលធម៌ភរិយា ចំពោះស្វាមី
.ក) ក្នុងឋានៈជាភរិយា
គប្បីយល់ដឹងសីលធម៌ ៥ ប្រការ សំរាប់អនុវត្តចំពោះស្វាមីខ្លួន គឺៈ
១. ចាត់ចែងការងារក្នុងផ្ទះ មានបាយទឹកជាដើមដោយផ្ចិតផ្ចង់, មើលរៀបចំឥវ៉ាន់ ទ្រព្យសម្បត្តិ រៀបចំផ្ទះសំបែង ឲ្យមានសណ្តាប់ធ្នាប់រៀបរយស្អាតបាត មានអនាម័យ ដូចសុភាសិតថា «ដំណេកដេកជាខ្នាត អោយសំអាតសំអាងជា
ទើបទេវតារក្សា ចំរើនសុខស្រីសួស្តី» ។
២. សង្គ្រោះញាតិខាងស្វាមី និងញាតិខាងខ្លួន ឲ្យបានស្មើមុខគ្នា រួមទាំងបដិសណ្ឋារកិច្ច ចំពោះបុគ្គលដែលស្វាមីរាប់អាន ពេលដែលជននោះមកដល់ផ្ទះ។
៣. ថែទាំទុកដាក់ទ្រព្យសម្បត្តិដែលស្វាមីរកបានមក, របស់បាត់ត្រូវតាមរក, របស់ចាស់ត្រូវជួសជុលប្រើ, និងត្រូវចេះប្រមាណ ក្នុងការប្រើទ្រព្យសម្បត្តិ ។
ត្រង់នាទី ទី៣ នេះ នារីជាភរិយាត្រូវចងចាំពាក្យបុរាណថាៈ
«ប្តីជាអ្នករក ទ្រព្យធនបានមក ប្រពន្ធទុកដាក់ ចាស់ទុំបូរាណ បានពោលបញ្ជាក់ អោយនាងអោយអ្នក ចងចាំគ្រប់ប្រាណ។ សំណាបយោងដី រីឯស្រីៗ យោងប្រុសសាមាន្យ (សាមញ្ញ) ទោះមារយាទខ្សោយ ក៏ដោយបើបាន ស្រីមានសន្តាន ខ្ជាប់ខ្ជួនមួនមាំ ។ តែងបានចំរើន ទ្រព្យាកើតកើន ព្រោះស្រីថែទាំ ចាត់ចែងទុកដាក់ ចេះលាក់សន្សំ សង្វាតខិតខំ រក្សាឲ្យគង់ » ។ « ខ្លែងហើរដ្បិតខ្យល់ នាយថ្កើងដ្បិតពល រក្សាឲ្យសុខ ទ្រព្យគង់ដ្បិតស្រី ចេះសំចៃទុក ផ្ទះធំស្រណុក ដ្បិតភរិយាជា » ។
៤. មិនប្រព្រឹត្តកន្លងចិត្តស្វាមី ( មិនក្បត់ចិត្តស្វាមី ) ។
៥. ឈ្លាសវៃ ប៉ិនប្រសប់ និងប្រឹងប្រែងជានិច្ចក្នុងកិច្ចការគ្រប់យ៉ាង ព្រោះខ្លួនមាន នាទីជា « មេផ្ទះ, មេកិច្ចការជាធំក្នុងគ្រួសារ» ។
.ខ) របៀបរស់នៅរបស់ស្ត្រី (១0)
នារីពេលមានស្វាមីគប្បីចងចាំគឺៈ
១) ភ្លើងក្នុងកុំនាំចេញក្រៅ,
២) ភ្លើងក្រៅកុំនាំចូលក្នុង,
៣) ត្រូវអោយបុគ្គលដែលអោយ,
៤) មិនត្រូវអោយដល់បុគ្គលដែលមិនអោយ,
៥) ត្រូវអោយដល់បុគ្គលដែលអោយក្តីមិនអោយក្តី,
៦) ត្រូវអង្គុយដោយស្រួលបួល,
៧) ត្រូវបរិភោគដោយស្រួលបួល,
៨) ត្រូវដេកដោយស្រួលបួល,
៩) ត្រូវបូជាភ្លើង ឬបំរើភ្លើង,
១០) ត្រូវថ្វាយបង្គំទេវតាក្នុងផ្ទះ ។
សេចក្តីពន្យល់ៈ
១) ភ្លើងក្នុងកុំនាំចេញក្រៅ ។ មានន័យថា រឿងរ៉ាវណាដែលសៅហ្មងក្តៅក្រហាយ មិនល្អ អាក្រក់ ដែលជារឿងផ្ទៃក្នុងរបស់ក្រុមគ្រួសារខ្លួន, មាតាបិតាខ្លួន មិនត្រូវនាំចេញទៅផ្សាយ ដើរប្រាប់គេប្រាប់ឯង ដោយហោចទៅសូម្បី តែសាច់ញាតិខ្លួន ឡើយ។

២) ភ្លើងក្រៅកុំនាំចូលក្នុង ។ មានន័យថា រឿងណាដែលមិនល្អ មិនមានប្រយោជន៌ ជារឿងក្តៅក្រហាយ ហើយ មិនទាក់ទងនឹងសាច់រឿងរបស់ខ្លួនទេ មិនគប្បីនាំចូលមកក្នុងផ្ទះ អោយក្រុមគ្រួសារបានទទួលការក្តៅក្រហាយផងដែរនោះ ទេ។ ទោះជារឿងក្តៅក្រហាយនោះទាក់ទងទៅនឹងកេរ្តិ៎ឈ្មោះ និងផលប្រយោជន៍ របស់គ្រួសារ ឬស្វាមីខ្លួនក្តី ក៏ត្រូវរកឱកាសនិយាយដែរដើម្បីកុំឲ្យក្តៅទាំងរឿង ក្តៅទាំងមនុស្សទៀត ។ មានភរិយាខ្លះ ឃើញស្វាមីមកពីធើ្វការហត់នឿយ ឬមានរឿង មុខមិនស្រួលមកដល់ផ្ទះមិនទាន់ទាំងដាក់គូថអង្គុយផង ក៏ស្រាប់តែនាំយករឿង អា ក្រក់រឿងក្តៅក្រហាយទៅពិតទូលបញ្ឆេះធ្វើឲ្យស្វាមីដែលកំពុងស្រួលៗនោះ ក្តៅក្រ ហាយ ឆេះភ្លាមមួយរំពេច ។ ប្រការនេះនាងជាភរិយាគួរយល់ដឹង ។
៣) ត្រូវអោយបុគ្គលដែលអោយ ។ មានអ្នកមកខ្ចីទ្រព្យបើជឿទុកចិត្តថានឹងសងវិញ សឹមអោយខ្ចី ។
៤) មិនត្រូវអោយដល់បុគ្គលដែលមិនអោយ ។ បើមានអ្នកមកខ្ចីទ្រព្យនោះ មិនគួរទុកចិត្តថាសងវិញទេ មិនត្រូវ អោយខ្ចីទេ ។ បើអោយខ្ចីត្រូវគិតថា របស់នោះ ទុកដូចជាបោះចោលទៅក្នុងទឹកទន្លេ ។
៥) ត្រូវអោយដល់បុគ្គលដែលអោយក្តី មិនអោយក្តី ។ ត្រូវតែអោយដោយសង្ឃឹម ថាសងវិញ ឬមិនសងវិញ ដូច ជាបងប្អូនដែលយើងត្រូវតែជួយដោះទុក្ខធុរៈ មួយ ទៀតបានដល់ការដាក់ទានដល់ស្មូមយាចករួមទាំងការធ្វើបុណ្យទាន ដែលត្រូវធ្វើជា ប្រពៃណីរបស់យើង ។
៦) ត្រូវអង្គុយដោយស្រួលបួល ។ ត្រូវអង្គុយដឹងខ្ពស់ដឹងទាប, អង្គុយប្រយ័ត្នប្រយែង មិនច្រងេងច្រងាង យះដៃយះជើង។
៧) ត្រូវបរិភោគដោយស្រួលបួល ។ ត្រូវមានសុជីវធម៌ក្នុងការបរិភោគអាហារ គឺ បរិភោគអោយដឹងមុនក្រោយ បរិភោគជាមួយអ្នកណា ពេលណាគួរបរិភោគ...។
៨)ត្រូវដេកដោយស្រួលបួល។ គឺការរៀបចំដំណេកអោយបានសមរម្យស្រួលបួលរួមទាំងការត្រៀមវត្ថុចាំបាច់ខ្លះ ពេលចូលដេកកុំឲ្យពិបាកងើបដើរឆ្ងាយទៅយក ។ ទំនៀមខ្មែរពីដើម មុនដេក ភរិយាត្រូវមូរបារី អប់ទឹកផ្តិលដាក់ចុងជើង។ ក្នុងរឿងសិរី ៣ប្រការរបស់ធម្មបាលមាណព ដែលដោះប្រស្នាជាមួយកបិលមហាព្រហ្ម បានអធិប្បាយថាៈ ពេលព្រឹកសិរីនៅមុខ ដូច្នេះត្រូវលុបមុខ, ពេលថ្ងៃសិរីនៅទ្រូង ត្រូវលាបស្រឡាបដើមទ្រូង, ពេលល្ងាច សិរីនៅជើង ត្រូវលាងជើងមុនពេលចូលដេក ។ ម្យ៉ាងទៀតៈ
= មិនត្រូវកន្លងជើងប្តីឬខ្លួនប្តី ព្រោះខ្មែរប្រកាន់ថាប្រុសៗមានគ្រូបាធ្យាយ កំណើតកាន់ ឬបើប្តីជាអ្នករៀនមន្តអាគម ក៏នឹងសាបអស់។
= ត្រូវដេកនៅខាងឆ្វេងស្វាមី ឯក្បាលដំណេក គួរដាក់នៅទិសខាងត្បូង ព្រោះ « ត្បូង » ប្រែថាក្បាល ។
= គួរមើលឲ្យបានច្បាស់ពេលដេក មិនត្រូវបែរជើងទៅរកស្វាមី មាតាបិតា ឬ ព្រះពុទ្ធរូបទេ ព្រោះដូចជាយើងយកជើងទៅធាក់លោកអញ្ចឹង ។
= ត្រូវដេកប្រយ័ត្នប្រយែង ក្រែងលេចកេរ្តិ៍ខ្មាស់ ឬពេលងើបពីដេករបូតសំពត់ ជាដើម ។ ខ្មែរមានទំនៀមថា « ប្រពន្ធត្រូវដេកក្រោយប្តី និងភ្ញាក់មុនប្តី » ព្រោះ លោកយល់ថា ប្តីធ្វើការនឿយហត់ពីថ្ងៃ ហើយឯប្រពន្ធនៅផ្ទះ ដូច្នេះត្រូវមើល ខុស ត្រូវរៀបចំទុកដាក់ចានក្បានឲ្យហើយ, មើលទ្វារបង្អួចក្រែងបិទមិនជិត, មើលភ្លើង ក្រែងរាលឆេះ ។ល។ លុះភ្ញាក់ត្រូវភ្ញាក់មុន ព្រោះម្យ៉ាង ដើម្បីកុំឲ្យឃើញសភាពមិន រៀបរយរបស់សំពត់ខោអាវពេលដេក និងរៀបចំអាហា រពេលព្រឹកសំរាប់ស្វាមីផង ព្រមទាំងបោសច្រាសផ្ទះសំបែងឲ្យបានស្អាតបាតស្រេចបាច់ហើយ ម្យ៉ាងទៀត ក៏មិនគប្បីដេកកណ្តាលវាលដែរ ត្រូវមានអ្វីបិទបាំង ឬជាទីកំបាំងភ្នែកអ្នកផង ។

៩) ត្រូវបូជាភ្លើង ឬបំរើភ្លើង ។ ក្នុងទីនេះបានដល់ស្វាមីដែលភរិយាត្រូវគោរពបំរើ ប្រណិប័តន៌ ថ្នាក់ថ្នមរួមទាំងការ បំពេញសេចក្តីត្រូវការខាងភេទផងដែរ ។ ភ្លើងនេះបើយើងបូជា ឬបំ់រើមិនល្អ វានឹងអាចរលាក ឬឆេះដល់នាងជាភរិយាពិត ប្រាកដ ។
១០) ត្រូវថ្វាយបង្គំទេវតាក្នុងផ្ទះ។ ទេវតាក្នុងផ្ទះនេះ បានដល់មាតាបិតារបស់ខ្លួនក្តី របស់ស្វាមីក្តី ដែលយើងនៅជាមួយ, និងមួយទៀត បានដល់គ្រឿងសក្ការបូជាក្នុងផ្ទះ ដែលយើងជឿគោរពបូជា ។ ការបំរើមាតាបិតា ការគោរព ប្រណិប័តន៍លោក ថ្វាយបង្គំលោក រមែងបាននូវអានិសង្សនិងសេចក្តីសុខជាពន់ប្រមាណ ព្រោះព្រះសម្មា សម្ពុទ្ធ លោកបានមានពុទ្ធដីកាថាៈ មាតាបិតាជាព្រះព្រហ្មរបស់កូនផង ជាទេវតាដើមផង ជាគ្រូផង និងជាអហុនេយ្យបុគ្គល របស់កូនផង កូនណាគោរពបូជា បុណ្យរមែងកើតដល់កូនប្រុសស្រីនោះមិនដាច់ ។
ក្រៅពីឱវាទទាំង ១០ នេះ នៅមានឱវាទផ្សេងៗទៀតជាច្រើន ដែលសុទ្ធសឹងជាពាក្យទូន្មានចំពោះស្ត្រីដែលនឹង ត្រូវមានស្វាមី ។ ជាពិសេស នៅក្នុងរឿងវិធូរបណ្ឌិតជាតក នៅពេលដែលនាងវិមលា ដែលជាមហេសីស្តេចនាគផ្តាំដល់បុត្រី គឺនាង ឥរន្ទវតី មុននឹងធ្វើដំណើរទៅជាមួយស្វាមីគឺបុណ្ណកយក្ស។អ្នកប្រាជ្ញបណ្ឌិតយើង បានរៀបរៀងតែងពាក្យកាព្យឡើងឈ្មោះថា « ច្បាប់ស្រី » មានលំនាំជាបទ ភុជង្គ លីលា ដែលខ្មែរយើងនិយមអោយកូនស្រី ទន្ទេញណាស់ ។
ដំណើររួមរស់នៃស្វាមីភរិយា មិនមែនសំរាប់តែសេចក្តីសុខស្រួលទាំងផ្លួវកាយទាំងផ្លូវចិត្តនៅក្នុងផ្ទះមួយជាមួយ គ្នាប៉ុណ្ណោះទេ ។ គូស្វាមីភរិយា ត្រូវចេះឆ្លៀតទាញយកប្រយោជន៍អំពីភាពស្និទ្ធស្នាលនៃការរួមរស់ជាមួយគ្នានេះ ជួយណែនាំ រំលឹក ដាស់តឿនគ្នាឲ្យបណ្តុះចិត្តគំនិតមានជំនឿក្នុងព្រះសាសនា, ឲ្យចេះប្រយ័ត្ន មិន បណ្តោយឲ្យធ្លាក់លង់ទៅក្នុងអបាយមុខណាមួយ មាន ស្រី ស្រា ល្បែងភ្នាល់ ការសេពគប់រកមនុស្សអាក្រក់ជាមិត្ត ជាដើមដែលជាហេតុនាំឲ្យវិនាសទាំងទ្រព្យ ទាំងខ្លួនប្រាណ ។
មានស្វាមីភរិយាចំណាស់មួយគូ ដែលជាប់ឈ្មោះថាជាស្វាមីភរិយាឧត្តមបានទៅថ្វាយបង្គំព្រះពុទ្ធ ហើយទូលសួរ ថាៈ បពិត្រពះអង្គដ៏ចំរើន យើងខ្ញុំព្រះករុណាបានគ្នាជាប្តីប្រពន្ធ ក្រោយពេលដែលបានស្គាល់គ្នាតាំងពីនៅក្មេងៗ ដូចគ្នា ហើយយើងខ្ញុំស្គាល់តែសេចក្តីសុខពុំដែលមានរឿងហេតុមោះហ្មងអ្វីនឹងគ្នាម្តងណាទេ។ សូមព្រះ អង្គមេត្តាពន្យល់ប្រាប់យើងខ្ញុំផង ថាតើយើងខ្ញុំត្រូវធ្វើយ៉ាងណា ដើម្បីអាចនឹងបាន ជួបគ្នាទៀតនៅជាតិក្រោយ ។
ព្រះពុទ្ធទ្រង់ត្រាស់តបប្រកបដោយគតិបណ្ឌិតថាៈ
បើអ្នកទាំងពីរមានជំនឿសាសនាដូចគ្នាបេះបិទ (សមសទ្ធា), បើអ្នកទាំងពីរទទួល យកសេចក្តីទូន្មានព្រះសាសនាតាមរបៀបដូចគ្នាបេះបិទ (សមសីលា), បើអ្នកទាំង ពីរសាងកុសលទានដូចគ្នា (សមចាគា), បើអ្នកទាំងពីរមានការសិក្សាអប់រំ និងវៃឆ្លាត ប្រហាក់ប្រហែលគ្នា (សមបញ្ញា)... ទៅជាតិក្រោយទៀត អ្នកទាំងពីរនឹងបានប្រកប ដោយចិត្តដូចគ្នាទៀត ពោលគឺ នឹងអាចជួបគ្នាគ្រប់ៗជាតិជាមិន ខាន។

ដកស្រង់រៀបរៀងនិងនិពន្ធដោយលោក ឱម ខែម
(១) ឱវាទ ១០ យ៉ាងរបស់ធនញ្ជ័យសេដ្ឋី ដែលផ្តាំចំពោះនាងវិសាខា នៅពេលដែលធ្វើដំណើរទៅនៅខាង ស្វាមីនាង, ជាឱវាទ ទាក់ទងទៅនឹងចរិយារបស់ភរិយា, សូមនាំមកចុះជាគតិជូនព្រោះជារបស់មានសារៈ សំខាន់ ហើយក៏ជាទីនិយមបំផុតនៃវប្បធម៌ និងអរិយធម៌ខ្មែរ។
This is the most imperative advice. Concise, precise, and easy to understand. Every would-be couple should read and try to understand this article first before tying the knot. Many thanks to the author who spent time to write this very useful article.
ReplyDeleteKhemara_Kakvey
Thanks, my fellow Khmer, for dropping by!
ReplyDeleteGlad that you find this article interested.
B Boy