សូមស្វាគមន៍ និងសូមអរគុណ ដោយបានអញ្ជើញចូលលេងនៅទំព័រ Blog របស់ខ្ញុំ ។ សូមបានសុខសប្បាយ!
កំពប់តែអុង - Courtesy of Prey Norkor News   អ្នកតស៊ូខ្មែរច្រើនទៀត
COMMENTS – SUGGESTION? លោក-អ្នកអាចបញ្ចេញមតិឬយោបល់តាមរយៈ (Comment) ផ្ទាល់ក្រោមអត្ថបទនីមួយៗ ឬលោក-អ្នកអាចសរសេរផ្ទាល់មកខ្ញុំក៏បាន
Email B Boy  សូមអរគុណ!   ថាវរីមាសបង  THIS BLOG IS BEST VIEWED WITH GOOGLE CHROME!

Saturday, March 19, 2011

សុភាសិតខ្មែរ

សុភាសិតខ្មែរ
Compiled By: S. H.

១) មនុស្សចិត្តជា តែងមានគ្នាជាទីពឹង
២) និយាយយប់ផ្ទប់ព្រៃ និយាយថ្ងៃ ថ្ងៃមានត្រចៀក
៣) ចិត្តមិនអប់រំ នាំឲ្យវិនាស
៤) នាងរត់រកអ្នក មីខាតលក្ខណ៍រត់រកអាកំបាក់ទន្សា!
៥) មារយាទថ្លៃឲ្យយក មារយាទថោកឲ្យវៀរ
៦) ផ្ចាញ់កម្លាំងកាយដោយប្រាជ្ញា ផ្ចាញ់មនុស្សក្លៀវក្លាដោយអង់អាច!
៧) មាត់មានគ្រប ដបមានឆ្នុក
៨) មាត់អណ្ដើក
៩) តូចមែនពឹត ដូចពេជ៌ពណ្ណរាយ
១០) ពុតគ្រូកុំត្រាប់ ច្បាប់គ្រូឲ្យយក
១១) ពាក្យច្រើនភូត ច្រើនចាញ់អត្មា
១២) បើចេះឲ្យគេកោត បើឆោតឲ្យគេអាណិត
១៣) ការខំប្រឹងប្រែង តែងមានផលច្រើន
១៤) ចង់ដឹងផលពឹត ត្រូវពិនិត្យហេតុ
១៥) មនុស្ស កុំមើលងាយមនុស្ស
១៦) ឃើញឈើពុក កុំដាក់គូថអង្គុយ
១៧) កុំពត់ស្រឡៅ កុំប្រដៅស្រីខូច
១៨) ទំពក់វាទៅ ទើបព្នៅវាជ្រុះ
១៩) មានសម្រាមទើបឆ្កែវាជុះ មានប្រឡាយទើបទឹកវាហូរ
២០) មែន...ទើបគេថា!
២១) លាភឥតខ្មាស់ វិនាសច្បាប់

២២) អណ្ដាតជាអាទិ៍កន្លង ស្លាប់ផងរស់ផង ព្រោះអណ្ដាត
២៣) ឃ្លាតឆ្ងាយណាយចិត្ត
២៤) សំណាបយោងដី ស្រីយោងប្រុស
២៥) ពាក្យពឹតមិនចេះស្លាប់
២៦) សេពគប់អ្នកប្រាជ្ញ តែងនាំអត្មាឲ្យសុខចម្រើន
២៧) បន្លាមុត យកបន្លាជោះ សម្ដីហួសគ្មានអ្វីជោះបាន
២៨) ធ្វើគុណ បានទោស!
២៩) ចេះរបេះក្បាច់
៣០) ធ្វើផ្ទះកុំដាក់ជណ្ដើរ លោះខ្ញុំប្រើ កុំឲ្យបាយស៊ី
៣១) អូសទូកកុំឲ្យល្អាន ចាប់ត្រីបានកុំឲ្យល្អក់ទឹក
៣២) ស្លូតស្លាប់ វៀចវេរមានភ័ព្វអាយុយឺនយូរ
៣៣) ប្រាជ្ញឯង ឲ្យក្រែងប្រាជ្ញគេ
៣៤) ប្រហែសបាត់ ប្រយ័ត្នគង់
៣៥) ចេះមកពីរៀន មានមកពីរក
៣៦) សេចក្ដីព្យាយាមគង់បានសម្រេច
៣៧) សន្សឹមកុំបំបោល ក្រែងមិនដល់ដូចប្រាថ្នា
៣៨) ធ្វើល្អបានល្អ ធ្វើអាក្រក់បានអាក្រក់
៣៩) ធ្វើស្រែខុសមួយឆ្នាំត្រូវមួយឆ្នាំ
ជ្រើសរើសគូស្រករ ខុសម្ដងខុសមួយជីវិត
៤០) ផ្លូវណាវៀចកុំបោះបង់ ផ្លូវណាត្រង់កុំដើរឡើយហង
៤១) ធ្វើស្រែឲ្យមើលស្មៅ ទុកដាក់កូនចៅឲ្យមើលផៅសន្ដាន!
៤២) ដើរឲ្យមានបី ស្រដីឲ្យមានបួន
៤៣) តក់ៗពេញបំពង់ ឆុងៗកំពប់អស់
៤៤) អ្នកចេះដប់មិនស្មើអ្នកប្រសព្វមួយ
៤៥) កាត់ទឹមិនដាច់ កាត់សាច់មិនបាន
៤៦) ក្រពើវង្វេងបឹង
៤៧) សាមគ្គីជាកម្លាំង
៤៨) ចង្កើះមួយបាច់ កាច់មិនបាក់!
៤៩) ពេលវេលាគឺជាមាសប្រាក់
៥០) ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់
៥១) រពឹសដៃ ផ្ទៃឆ្អែត
៥២) ការពារប្រសើរជាងការព្យាបាល
៥៣) ថោកអ្វីនឹងដៃ ថ្លៃអ្វីនឹងមាត់
៥៤) នំមិនធំជាងនាឡិ៍
៥៥) ដាំជើងក្រានឲ្យប្រមាណនឹងឆ្នាំង
៥៦) គិតមុនសិមគូរក្រោយ
៥៧) មនុស្សគេយកសម្ដី ដំរីគេយកភ្លុក
៥៨) កុំបោះសន្ទូចរំលងភ្នំ
៥៩) មានភ្លើងទើបមានផ្សែង
៦០) នៅនឹងគោ គោនាំដេក នៅនឹងសេក សេកនាំហើរ(Furnished by: Dr. Peang-Meth)
៦១) អាវៀចយកមកធ្វើកង់ អាត្រង់យកមកធ្វើកាំ​ អាសាំញ៉ាំយកមកធ្វើឧសដុត(Furnished by: Dr. Peang-Meth)
៦២) សៀមមិនចោលក្បួន យួនមិនចោលពុត ខ្មែរស្មុតទ្រុតមិនចោលចែចូវ(Furnished by: Dr. Peang-Meth)
៦៣) ក្អែកមួយជាក្អែកដប់(Furnished by: Dr. Peang-Meth)
៦៤) គោដំបៅខ្នង ក្អែកហើររំលងរសាយកន្ទុយ
(Furnished by: Dr. Peang-Meth)


No comments:

Post a Comment

បទកាព្យឬអត្ថបទកំពុងត្រូវបានចាប់អារម្មណ័ - Popular Posts