សូមស្វាគមន៍ និងសូមអរគុណ ដោយបានអញ្ជើញចូលលេងនៅទំព័រ Blog របស់ខ្ញុំ ។ សូមបានសុខសប្បាយ!
កំពប់តែអុង - Courtesy of Prey Norkor News   អ្នកតស៊ូខ្មែរច្រើនទៀត
COMMENTS – SUGGESTION? លោក-អ្នកអាចបញ្ចេញមតិឬយោបល់តាមរយៈ (Comment) ផ្ទាល់ក្រោមអត្ថបទនីមួយៗ ឬលោក-អ្នកអាចសរសេរផ្ទាល់មកខ្ញុំក៏បាន
Email B Boy  សូមអរគុណ!   ថាវរីមាសបង  THIS BLOG IS BEST VIEWED WITH GOOGLE CHROME!

Friday, September 30, 2011

ក្រ និង មាន “ធ្វើបុណ្យ” តចប់


ក្រ និង មាន “ធ្វើបុណ្យ”! តចប់



បុណ្យកុសលក្នុងលទ្ធិពុទ្ធសាសនា ពុំបានសម្ដៅទៅលើបុណ្យស័ក្ដិ វណ្ណៈ អ្នកមានអ្នកក្រឡើយ
លោកអ្នក ។ ប្រគេនសង្ឃឡានមួយ ពុំមែនបានសេចក្ដីថាបានបុណ្យលើសពីប្រគេនសង្ឃនូវ
ត្រីឆ្អើរមួយក្រាសឡើយ ។ ធ្វើបុណ្យរន្ទឺឮពេញប្រទេស មានសង្ឃរាប់រយពាន់អង្គ ពុំមែនបុណ្យ
ហុចផលជាមាស ជាប្រាក់ ជាដុល្លារពេញតុទូ លើសពីឧបាសក/ឧបាសិកាធ្វើទាន សាងកុសល
ជាមួយនឹងព្រះភិក្ខុសង្ឃមួយអង្គ ឥតមានគេដឹងឮនោះ ក៏ដែរ! បុណ្យពុំមែនជាជំនួញពាណិជកម្ម
ឡើយ ។

លោកអាចារ្យ ឬលោកអ្នកឃោសនាក្នុងពិធីបុណ្យគ្រប់ទឹសទីរមែងតែរំឭកនូវពាក្យមួយឃ្លានេះ
“បើលោកអ្នក ប្រាថ្នាយ៉ាងណា សូមឲ្យបានសម្រេចដូចការប្រាថ្នានោះ”! នេះគឺជាក្ដីរំឭកអំពី
អំណាចនៃផលបុណ្យណា លោកអ្នក ។ យើងឥតដែលឮលោកអាចារ្យថា... សូមធ្វើបុណ្យដាក់
លុយឲ្យច្រើន ធ្វើម្ហូបឲ្យសុទ្ធតែមានឱជារស ... ប្រគេនរបស់ដល់សង្ឃនូវរបស់ណាដែលមានតម្លៃ
ខ្ពស់... ទើបបុណ្យហុចផល.. ឡើយ!

“សទ្ធា” =ចិត្តជ្រះថ្លាក្នុងការធ្វើទាន
តើលោកអ្នកនៅចាំបានទេពាក្យថា៖ បាយមួយវែក សណ្ដែកមួយគួរ នោះ? សេចក្ដីនេះគឺសម្ដៅទៅ
លើការធ្វើទាន ។ សូមបន្ថែមសេចក្ដីពន្យល់ពីឥទ្ធិពលនៃការធ្វើទាននេះបន្តិច .... តើលទ្ធផលនៃការ
ធ្វើទាននេះ ហុចផលផ្សេងគ្នាដូចម្ដេច?

តាមលទ្ធិពុទ្ធសាសនា ព្រះពុទ្ធអង្គព្រះសមណគោត្តម បានត្រាស់ឡើងថា៖ អំណោយនៃបុណ្យកុសល
ហុចផលខុសគ្នាមួយរយដង តិចឬច្រើនផ្សេងគ្នា! ឧទាហរណ៍ៈ ធ្វើបុណ្យនឹងពុទ្ធអង្គ(ព្រះសម្មាសម្ពុទ្ធ)
ទទួលកុសលបុណ្យច្រើនជាងមួយរយដង លើសពីការធ្វើបុណ្យនឹងព្រះអរហន្ត ឬព្រះបច្ចេកពុទ្ធ។ ការ
ធ្វើបុណ្យនឹងជនមានសីល ទទួលបុញ្ញកុសលមួយរយដងច្រើនជាងការធ្វើបុណ្យនឹងជនដែលឥតមាន
សីល ។ ការធ្វើបុណ្យនឹងមនុស្ស ទទួលបុណ្យមួយរយដងច្រើនជាងការធ្វើបុណ្យនឹងតិរច្ឆាន.... ជាដើម។

សូមរំឭកឡើងវិញៈ នាងអនោជាទេវី ព្រោះតែសទ្ធានេះឯងហើយ ដែលញ៉ាំងឲ្យអត្តភាពរបស់នាងប្រែក្លាយ
ពីមនុស្សតោកយ៉ាក ក្រខ្សត់ផុតមុខផុតក្រោយ ខ្វះសព្វទ្រព្យសម្បត្តិ ទៅជាទេវធីតាមួយព្រះអង្គមួយរំពេច
នោះ! នាងពុំទាន់ទាំងបានថ្វាយផ្កាននោងព្រៃដល់ពុទ្ធអង្គផង!

ឱកាសធ្វើបុណ្យមានច្រើនណាស់លោកអ្នក! មិនចាំបាច់តែធ្វើនឹងព្រះសង្ឃ ឬអ្នកមានសីលប៉ុណ្ណោះទេ! លោក
អ្នកអាចធ្វើបុណ្យដោយអធិដ្ឋាន ផ្សាយមេត្តាដល់មនុស្សសត្វ ឲ្យរួចរំដោះផុតចេញពីទុក្ខកម្មផ្សេងៗ ដោយ
យកទឹកចិត្តបួងសួងរបស់លោកអ្នក ដែលផុសចេញពីមនោរម្មណ៍ពិតៗរបស់លោកអ្នក ក្នុងពេលដែលលោក
អ្នកមានឱកាស ដូចជា៖ ក្រពះទាមទារណាស់.... តែ...ពេលដែលលោកអ្នកឃើញអណ្ដើកមួយកំពុងតែវារ
គើមៗនៅពីមុខរបស់លោកអ្នក... លោកអ្នកផ្សាយមេត្តាឡើងថា... ឱ! ម្នាលសត្វអណ្ដើក... សូមអ្នកចៀស
ឲ្យផុតពីភ្នែកនៃអ្នកផងឯទៀតចុះ... យើងសូមយកឯងលាក់ទៅក្នុងទីព្រៃជ្រៅ... ឲ្យផុតពីគ្រោះថ្នាក់ហើយ...!!!

លោកអ្នក.. នេះក៏ជាបុណ្យកុសលហើយដែរ!

ទានៈ សទ្ធា... មេត្តា ... ករុណា.... ឧបេក្ខា....សីលៈ និងគ្រប់សម្មាទិដ្ឋិ ។ល។ និង ។ល។ គឺជាឫសគល់នៃបុណ្យណាលោកអ្នក! ពុំមែន “ភាពមាន ឬ ក្រ” ឡើយ”!

សូមអរគុណ
ប៊ី ប៊យ

Sunday, September 11, 2011

ក្រ និង មាន “ធ្វើបុណ្យ”


ក្រ និង មាន “ធ្វើបុណ្យ”!



មុននឹងយើងធ្វើការពិចារណា “ក្រ” ..យើងក៏គួរសួរនូវសំណួរមួយដែរថា៖ តើក្រអ្វី? ក្រទ្រព្យសម្បត្តិ
ក្ររូបសម្បត្តិ ក្រវិជ្ជាសម្បត្តិ ក្រយសសម្បត្តិ...ជាដើម ។ល។ តើហេតុអ្វី?

ជនអ្នកក្រធ្វើបុណ្យ -- តើបាយមួយចានរបស់ជនអ្នកក្រ ប្រគេនដល់សង្ឃ(ផ្នែកពុទ្ធសាសនា) នោះមានតម្លៃ
ថោកជាងបាយមួយចាននៃជនអ្នកមានឬ បើទោះជាម្ហូបមានឱជារសខុសគ្នាក្ដី? ចម្លើយ៖ ពិតជាមិនដូច្នោះទេ
លោក-អ្នក... ព្រោះថារូបីយវត្ថុពុំមែនជារបស់សម្រាប់វាយតម្លៃ “បុណ្យ”ឡើយ!

បុញ្ញៈ =បុណ្យ មានន័យថា៖ កុសល អំពើល្អ គុណសម្បត្តិញ៉ាំងឲ្យចិត្តជ្រះថ្លាដោយអំពើល្អដែលខ្លួនបានធ្វើ!
“បុណ្យ” ពុំមែនជាពាណិជកម្ម ទិញ-លក់ យកចំណេញដោយប្រការណាមួយឡើយ ។ អ្នកក្រធ្វើបុណ្យ បើ
ទោះជាប្រាថ្នាឲ្យក្លាយជាអ្នកមាទ្រព្យសម្បត្តិយ៉ាងណាក្ដី បើខ្វះការព្យាយាម ខ្វះអាជីវៈវិជ្ជា ខ្វះឱកាស....នោះ
“បុណ្យ”ក៏ពុំអាចជួយលោកអ្នកបានឡើយ... ព្រោះ”បុណ្យ”គឺជាគុណសម្បត្តិញ៉ាំងឲ្យចិត្តជ្រះថ្លាដោយអំពើល្អ
ដែលខ្លួនបានធ្វើ ដល់ខ្លួនយើងក្ដី ដល់ជនស្មូមយាចក... ដល់ព្រះសង្ឃក្ដី!

មានតំណាលថា កាលពីក្នុងពុទ្ធសម័យ មាននាងម្នាក់ក្រនោះសែនក្រ ក្រខាងទ្រព្យសម្បត្តិ ។ ថ្ងៃមួយ នាងបាន
ឮថា ព្រះសម្មាសម្ពុទ្ធទ្រង់យាងមកបិណ្ឌិបាតនៅត្រង់ម្ដុំភូមិដែលនាងរស់នៅ។ នាងអរភើតក្នុងចិត្ត ហើយគិតថា
ថ្ងៃនេះនាងនឹងបានដាក់បាតថ្វាយពុទ្ធអង្គនឹងគេហើយ! ...តែអ្វីដែលនាងពុំបានគិតនោះគឺ នាងឥតមានបាយឬ
ចង្ហាន់អ្វីសម្រាប់ដាក់បាត ដល់តិចសោះឡើយ .... ទោះជាដូច្នោះក្ដី កម្លាំងសទ្ធាដ៏មុតមាំរបស់នាង ពុំរសាយទៅ
ដោយភាពមហាក្រនេះដែរ ។

នាងដើរបណ្ដើរ គិតបណ្ដើរថា តើនាងបានអ្វីដាក់បាតព្រះពុទ្ធ? ទេសកាល នាងបានឃើញផ្កាននោងព្រៃ លឿង
ស្រស់តាមដងផ្លូវដែលនាងកំពុងដើរឆ្លងកាត់នោះ ក៏គួចចិត្តភ្នកឡើងថា៖ បើគ្មានចង្ហាន់ដូច្នេះ ផ្កាននោងព្រៃនេះ
ក៏មានព៌ណលឿងស្រស់ ..បេះយកទៅថ្វាយព្រះអង្គចុះ …

ផ្កាននោងព្រៃនៅក្នុងដៃ នាងដើរតម្រង់ទៅទីដែលព្រះសម្មាសម្ពុទ្ធកំពុងទ្រង់យាងបិណ្ឌបាត …. ជ្រះថ្លាអារម្មណ៍
ពន់ពេក… នាងឥតបានឃើញហ្វូងគោព្រៃនៅតាមដងផ្លូវនោះឡើយ …ពុំទាន់បានថ្វាយផ្កាននោងព្រៃដល់ព្រះ
ពុទ្ធផង នាងក៏ត្រូវគោព្រៃជល់ស្លាប់ទៅ!

រំពេចភ្លាមនោះដែរ នាងក៏បានកើតជាទេវធិតាមួយព្រះអង្គ នាមថា “អនោជាទេវី” ដែលមានន័យថា “ផ្កាននោងព្រៃ”
នេះឯង នៅស្ថានតាវតឹង្សនាយ ។

សេចក្ដីវិភាគអំពី
ក្រ និង មាន “ធ្វើបុណ្យ”!
នៅមាន(ត) ជូននៅពេលក្រោយ...
ប៊ី ប៊យ
09/11/2011

Sunday, September 4, 2011

សិលាចាំប្ដី

សិលាចាំប្ដី
តាមសំនៀងរបស់អ្នកនាង អឿន ស្រីម៉ុម


ទិដ្ឋភាពសម្ដែងដោយក្រុមសីល្បករ សីល្បការិនី ដែលមានភាពប្រហាក់ប្រហែលគ្នា
នឹងអ្វីកើតមានឡើងពិតៗក្នុងសម័យ ប៉ុល ពត..

បទកាព្យឬអត្ថបទកំពុងត្រូវបានចាប់អារម្មណ័ - Popular Posts