វន្ទាន បដិវន្ទានំ =ការសំពះទៅ រមែងបានទទួលនូវការសំពះតប
សុភាសិតបាលី
បទព្រហ្មគីត
ហៃកូនស្ងួនប្រុសស្រី ផ្ចង់ស្មារតីពាក្យឪផ្ដាំ
ភាសិតខ្មែរណែនាំ ចូរកូនចាំដូច្នេះថា៖
វន្ទា ដៃសំពះ ដល់ចាស់ៗព្រឹទ្ធាចារ្យ
បន្ទន់ឱនកាយា ព្រមវាចា ជម្រាបសួរ!
កាលឃើញកាយវិកា ភាពរាបសារកូនសមគួរ
ពុំលែងគាត់តបសួរ ថ្លែងការគួរវិញប្រាកដ!
ភាសិតមួយក៏ស្ដី ថោកអ្វីដៃ ថ្លៃអ្វីមាត់
ជាកិច្ចអនុវត្តិ ងាយបំផុត តែគុណល្អ
សំពះមិនធ្ងន់អ្វី ឯសម្ដីក៏មិនក្រ
ឥរិយា គាប់បវរ ញាតិផងក៏ សតបវិញ!
ប៊ី ប៊យ
03/26/2010

No comments:
Post a Comment