សាលាអនក្ខរកម្មមួយ
ខ្មែរយើងមួយចំនួនធំត្រូវបានទំនៀមទម្លាប់រារាំងមិនឲ្យចូលសាលាដោយផ្នត់គំនិតសង្គមផ្សេងៗផងនិង
ដោយជីវភាពតម្រូវឲ្យឆ្ងាយពីការរៀនសូត្រអក្សរសាស្ត្រជាតិផង ជាពិសេសមីង អុំស្រីៗ ។ តែក៏មានពូ អុំ ប្រុសៗដ៏ច្រើនដែរ។
ឆ្លើយតបទៅនឹងការឥតចេះអាន សរសេរ ភាសាជាតិដូច្នេះ ក៏មានការបង្ហាត់បង្រៀនចាស់ៗ នៅតាមស្រុក
ភូមិ តំបន់ស្ទើរគ្រប់ទីកន្លែង ។ សាលាបំផុសបំផុលឲ្យមានការរៀនសូត្រសម្ពោះចាស់ៗតាមស្រុកភូមិនេះ
ហៅថា៖ “សាលាអនក្ខរកម្ម” សម្ដៅទៅលើចាស់ៗដែលឥតចេះអក្សរ ។
ពូ”ជុំ” គាត់ក៏មានវ័យមួយស្រករគ្នានឹងកូនសិស្សរបស់គាត់ដែរ នៅក្នុងភូមិមួយដែលគាត់បង្ហាត់បង្រៀន
នោះ ។ គាត់បានចូលទៅរស់នៅ រៀនសូត្រខ្លះៗអំពីសម្នាក់លោកសង្ឃឯវត្ត កាលគាត់នៅពីក្មេង ម៉្លោះហើយ
អ្នកភូមិសូមឲ្យគាត់ជួយបង្ហាត់ ក ខ ដល់ពួកគាត់ផង ។ សាលាអនក្ខរកម្មនៅក្នុងភូមិនេះ ក៏បានចាប់ផ្ដើម
បើកឡើង ។
លោកគ្រូ ជុំ ពន្យល់ពីរបៀបសរសេរ ព្យញ្ជនៈនីមួយៗ សារចុះសារឡើង ដោយធ្វើការបង្ហាញផង ឲ្យកូនសិស្ស
គាត់សរសេរតាមផង ឲ្យស្រាយពន្យល់ពីរបៀបសរសេរ ដែលគាត់ទើបនឹងបង្ហាត់ពន្យល់នោះផង ។ នេះជា
កោសល្យបង្ហាត់របស់គាត់ ។ ឧទាហរណ៍៖ អក្សរ (ក) គឺចាប់ទាញដីស ពីខាងក្រោម ខាងឆ្វេង អូសឡើងលើ
ហើយបត់ទៅខាងស្ដាំ ចុះមកក្រោមវិញ តម្រឹមជើងឲ្យស្មើគ្នា ។ រួចហើយ ដាក់សក់ ... យើងអូសបន្ទាត់ត្រង់
ពីលើតួវា ពីឆ្វេងទៅស្ដាំក៏បាន ... ចាប់គូដូចជាស្លាបកុកហើរក៏បាន ។
ក្រោយពីបញ្ចប់មេរៀនមួយៗហើយ ពូជុំរមែងតែធ្វើការសាកល្បងពីការយកចិត្តទុកដាក់សិស្ស ដោយឲ្យ
សិស្សគាត់ពន្យល់សារឡើងវិញនូវអ្វីដែលទើបបានរៀនថ្មីៗទាំងនោះ ។
“អ្នក អៀង” ពូជុំហៅកូនសិស្សគាត់ ។ សូមសរសេរស្រៈ “អុ” (ុ )
“ហ៊្មាន...ប៊ាកអីទេ ជុំមើយ..” មីងអៀងឆ្លើយ ... ទាំងស្វាហាប់!
“ស្រៈ(អុ) កាង៉ុង ថ្រង់ធ្លូទៅក្រោម ហ៊្រាងក្ងុកម៉ាទេច... ដូចឈើឈាត់ឪញ៉ុមហ្នឹង!”
លោកគ្រូ ជុំ រាងអាក់បន្តិចពីចម្លើយមីង អៀង ... ហើយក៏បន្ត...
“ល្បង ភឿក” ... សូមសរសេរអក្សរ (ង)...
ពូ ភឿកក៏... ម៉ាកាណាត់ចុះខោម ឆ្មើលើឆ្មើខោមដូចម៉ែអាភីង ប៉ុនញ៉ុម...(ប្រពន្ធខ្ញុំ).. ហីម៉ាកាណាត់
ទៅលើដូចថំហ្រី(ដំរី)បួងដៃហ្នឹង..! ថូវអត់ (ត្រូវឬអត់) អាជុំ?.....
"...ហ៎ាសៗ...." លោកគ្រូ ជុំ ទប់ពុំបានក៏របូតសំណើច ។ ...អក្សរ(ង) វាទៅ
ជាមួយកំណាត់ដូចអ្នក ផែន(ប្រពន្ធពូភឿក) មួយកំណាត់ដូចប្រមោយដំរី
អញ្ចឹងទៅ..ល្បង?
"...ហ៎ាសៗ...." លោកគ្រូ ជុំ ទប់ពុំបានក៏របូតសំណើច ។ ...អក្សរ(ង) វាទៅ
ជាមួយកំណាត់ដូចអ្នក ផែន(ប្រពន្ធពូភឿក) មួយកំណាត់ដូចប្រមោយដំរី
អញ្ចឹងទៅ..ល្បង?
ប៊ី ប៊យ
03/23/2011
No comments:
Post a Comment