កិច្ចវិភាគ
“ខែរះឆ្លងផ្លូវ កូនកើតមុនឪ ពតាដើរលេង”
ទន្ទឹមនឹងពាក្យបីឃ្លាខាងលើ យើងក៏ធ្លាប់ឮដែរ ឃ្លាមួយទៀតគឺ៖
“ខែរះទទឹងផ្លូវ កូនកើតមុនឪ ពតាដើរលេង” .... ឃ្លាទាំងពីរនេះមានបំណងសារៈតែមួយ ។ ដូច្នេះខ្ញុំសូមសាកល្បង
ធ្វើការវែកញែកនូវបុរាណភាសិតនេះ ដូចខាងក្រោមៈ
“ខែ” គឺជាអច្ឆរិយវត្ថុនៃលោកធាតុ បំភ្លឺរស្មីរបស់ខ្លួនតែក្នុងពេលណាដែលគ្មានពន្លឺ ឬមានភាពងងឹត(រាត្រីកាល) ។
“រះឆ្លងផ្លូវ ឬទទឹងផ្លូវ “ ដើម្បីទាញអត្ថន័យឲ្យដឹងថាតើ “ឆ្លងផ្លូវឬទទឹងផ្លូវ” ដូចម្ដេចនោះ យើងដឹងហើយថា
“រះឆ្លងផ្លូវ ឬទទឹងផ្លូវ “ ដើម្បីទាញអត្ថន័យឲ្យដឹងថាតើ “ឆ្លងផ្លូវឬទទឹងផ្លូវ” ដូចម្ដេចនោះ យើងដឹងហើយថា
ព្រះចន័្ទរះពីទិសខាងកើត ធ្វើដំណើរឆ្ពោះទៅទិសខាងលិច តែមួយគន្លងប៉ុណ្ណោះ ។ ដូច្នេះន័យនៃពាក្យថា
“ឆ្លងផ្លូវ ឬទទឹងផ្លូវ”នេះ ចង្អុលបង្ហាញថាផ្លូវដែលព្រះចន្ទ័ដើរឆ្លង ឬឆ្លងកាត់នោះ គឺត្រូវតែមានទិស “ពីខាងជើង
ឆ្ពោះទៅទិសខាត្បូង” ព្រោះបើផ្លូវមានទិសស្របគ្នានឹងគន្លងព្រះចន្ទ័ នោះឥតមានអ្នកណាឆ្លងកាត់អ្នកណាឡើយ។
នេះសង្ខេបអត្ថន័យនៃពាក្យត្រង់ នៃឃ្លា“ខែរះឆ្លងផ្លូវឬទទឹងផ្លូវ”តែប៉ុណ្ណេះ ។
“កូនកើតមុនឪ ពតាដើរលេង” ដោយគ្រាន់តែអាន ក៏យើងយល់ដែរហើយថា នេះមិនមែនជាន័យ
នៃអត្ថានុរូបឡើយ -- ឪពុកបង្កើតកូន តាពចៅ ។ បេសកៈកម្មរបស់យើងគឺ ស្វែងរកន័យរបស់
នៃអត្ថានុរូបឡើយ -- ឪពុកបង្កើតកូន តាពចៅ ។ បេសកៈកម្មរបស់យើងគឺ ស្វែងរកន័យរបស់
“អត្ថប្បដិរូប” ថាតើមានន័យដូចម្ដេច?
“ខែ ឬព្រះចន្ទ័” តែមួយដួង អាចជះពន្លឺបំព្រាងស្បៃអន្ធិកា(ភាពងងឹត)បាន។ ពន្លឺ លោកសំដៅទៅលើ
ចំណេះវិជ្ជាផ្សេងៗ ដែលបុគ្គលរូបណាមួយបានសិក្សាដល់កម្រិតចម្បងហើយ ហើយយកចំណេះវិជ្ជាទាំងនោះ
មកសាបព្រោះបណ្ដុះបណ្ដាល បំភ្លឺដល់ជនឯទៀត ទោះជាសង្គមគ្រួសាររបស់ខ្លួនក្ដី សង្គមជាតិរបស់ខ្លួនក្ដី ។
“រះឆ្លងផ្លូវ ឬទទឹងផ្លូវ” កាលបើយើងស្ថិតក្នុងភាពងងឹត ឬអវិជ្ជាទាំងអស់គ្នា នោះយើងពុំអាចឆ្វេងយល់ វាស់វែងបាន
ថាតើ អ្វីជាទទឹង ឬបណ្ដោយបានឡើយ លុះត្រាណាតែមានអ្វីមួយយកធ្វើជាគន្លង។ ក្នុងទីនេះ ចាស់លោកយក
”ពន្លឺ គឺវិជ្ជា”ជាគន្លងកំចាត់កាត់ភាពងងឹត គឺផ្លូវអវិជ្ជានេះឯង។
“កូនកើតមុនឪ” ន័យក្នុងទីនេះ លោកសំដៅលើ “កំណើតនៃវិជ្ជា ឬពន្លឺ” ដែលឪពុកខកខានពុំបានចាប់យកដោយ
កាលៈទេសៈ ឬស្ថានភាពជីវិតរបស់គាត់ផ្សេងៗ ។ បច្ចុប្បន្ន យើងឃើញមានគ្រួសារខ្មែរជាច្រើនដែលស្ថិតក្រោម
អត្ថន័យនេះ ... កូនប្រុស ស្រី របស់គាត់បានសិក្សារៀនសូត្រទទួលបានបរិញ្ញាបត្រ័ ថ្នាក់(ត្រី) (ទោ)(ឯក)ជាដើម
ប្រចាំគ្រួសារគាត់ជាលើកដំបូងបំផុត ដែលគាត់ខកខាន ឬឥតមានសិក្ខាសម្បត្តិនេះ ។ ន័យមួយទៀតធៀបដូច
អ្នកប្រាជ្ញជំនាន់ក្រោយៗ កើតគំនិតកោសល្យកាន់តែច្បងទៅៗ ជុំវិញវិជ្ជាគ្រប់វិស័យដែលអ្នកប្រាជ្ញមុនៗពុំបាន
យល់ដល់ ដូចជាមានប្រពន្ធ័ Internet នេះជាដើម ។ នេះហើយគឺជាអត្ថន័យ “កូនកើតមុនឪ”!
“ពតាដើរលេង” កាលបើអ្នកបានសម្រេចការសិក្សាចម្បង ដែលលោកប្រៀបបានទៅនឹង”ពន្លឺ”ហើយ ...
ទោះជាទីណាក្ដីដែលអ្នកត្រេចទៅ អ្នកពាំនាំយកនូវពន្លឺកិត្តិយសរបស់អ្នក ទៅជាមួយគ្រប់ទិសទី ។ នៅបស្ចឹមប្រទេស
គេប្រគល់កិត្តយសនោះត្រង់ៗតែម្ដង ...ឧទាហរណ៍ៈ បើឈ្មោះរបស់អ្នក “ជ័យ” ហើយត្រកូលជីតារបស់អ្នក “វរ្ម័ន”
នោះប្រជាផងនឹងហៅអ្នកថា “បណ្ឌិត វរ្ម័ន” គ្រប់មាត់ គ្រប់ទិសទីដោយគារវៈ! ។
“ព” ជាកិរិយាស័ព្ទ មានន័យថា៖ ចាប់លើកឡើង ស្ទួយឡើង មកភ្ជាប់ផ្អោបនឹងប្រាណ ។ ទោះជាអ្នកចាប់អារម្មណ៍ក្ដី មិនបានគិតដល់ក្ដី ទីណាដែលអ្នកត្រេចចរទៅ អ្នកបាននាំជីតារបស់អ្នកធ្វើដំណើរទៅជាមួយ ស្ទួយតម្កើង ភ្ជាប់ជាមួយ
ឈ្មោះរបស់អ្នកផងដែរ ដូចជា “បណ្ឌិត ជ័យ វរ្ម័ន” ។
ប៊ី ប៊យ
12/26/2010
No comments:
Post a Comment