សូមស្វាគមន៍ និងសូមអរគុណ ដោយបានអញ្ជើញចូលលេងនៅទំព័រ Blog របស់ខ្ញុំ ។ សូមបានសុខសប្បាយ!
កំពប់តែអុង - Courtesy of Prey Norkor News   អ្នកតស៊ូខ្មែរច្រើនទៀត
COMMENTS – SUGGESTION? លោក-អ្នកអាចបញ្ចេញមតិឬយោបល់តាមរយៈ (Comment) ផ្ទាល់ក្រោមអត្ថបទនីមួយៗ ឬលោក-អ្នកអាចសរសេរផ្ទាល់មកខ្ញុំក៏បាន
Email B Boy  សូមអរគុណ!   ថាវរីមាសបង  THIS BLOG IS BEST VIEWED WITH GOOGLE CHROME!

Friday, September 27, 2013

ឈាមខ្មែរ សន្លឹកឆ្នោតខ្មែរ អនាគតខ្មែរ មហិច្ឆិតាយួន!


ឈាមខ្មែរ សន្លឹកឆ្នោតខ្មែរ អនាគតខ្មែរ 
មហិច្ឆិតាយួន!

ដោយមានតំណក់ឈាមជ័រជាកូនខ្មែរម្នាក់  ខ្ញុំសូម
និយាយមួយម៉ាត់ផង ក្នុងកិច្ចចរចាគ្នារវាងលោក
ហ៊ុន សែន គណបកស្សប្រជាជនកម្ពុជា និងលោក
សម រង្សី ប្រធានគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី ១៦កញ្ញា ២០១៣ 
កន្លងទៅនេះ ។ សូមជម្រាបជូនផង
ដែរថា ខ្ញុំឥតមានទំនាក់ទំនងនយោបាយជាមួយគណបក្ស
ណានីមួយឡើយ ។

លោកសម រង្សី បានប្រកាសប្រាប់មហាជនបាតុកររាប់
ម៉ឺនសែននាក់ថា លោកបានទទួលជោគជ័យជូនមហាបាតុករ
ដែលគាំទ្រលោក រង់ចាំទទួលលទ្ធផលចេញពីកិច្ចប្រជុំនោះ
ដែលហាក់ដូចជាមានឱជារសទាំងសោះកក្រោះ កាលពី
ម្សិលមិញនេះ ។ អ្វីទៅជា(ជោគជ័យ)របស់លោកសម រង្សី?

) គោរពតាមឱវាទស្ដេច ដែលស្ដេចបានគិតអំពាវនាវ
ឲ្យបញ្ឈប់ការបាញ់ប្រហារពីក្រុមប្រដាប់អាវុធ មកលើ
ប្រជាបាតុករដៃទទេរ ...តើនេះឬ(ជោគជ័យ)?
តើនេះឬជាកិច្ចចរចា?

) លោកសម រង្សី បានព្រមព្រៀងរលូនតាមគន្លិះយន្តរបស់
លោកហ៊ុន សែន ស្ដីពីការកែទម្រង់របៀបរាប់សន្លឹឆ្នោត
សម្រាប់ថ្ងៃមុខ ។ តើនៅឯណាក្រុមទិសាភិបាលអព្យាក្រិត្យ
សម្លេងឆ្នោតប្រជាជន ដែលលោកសម រង្សីស្ដីថាជាកត្តា
ចម្បង ជម្រុញឲ្យកើតមាន  ទទូចឲ្យគណបក្សលោក ហ៊ុន
សែន ព្រមទទួលនិងបង្កើតឡើង ឆ្លើយតបនឹងលទ្ធផល
សន្លឹកឆ្នោតមិនប្រក្រតីដែលជាគ្រិស្ដម្ភនៃការចូលរួម
របស់លោកក្នុងពិធីចរចានោះ?

) ចរចាគ្នាតទៅទៀត រវាងគណបក្សសង្គ្រោះជាតិនិង
គណបក្សប្រជាជន លោកហ៊ុន សែន ។
បីចំណុចដែលបានស្ដីរួចមកហើយខាងលើ គឺជាលទ្ធផល
ចេញពីជំនួបប្រជុំនៃបក្សទាំងពីរ ក្រោមឱវាទស្ដេច ។ តើ
ស្ដេចជានរណា ហើយជាអ្វី?

លោកសម រង្សី ថាទៅចរចាដើម្បីសម្លេងឆ្នោតប្រជាជន
ដែលកំពុងរង់ចាំលោកទាំងយប់ថ្ងៃ ក្រោមភ្លៀងខ្យល់ឯ
ទីលានប្រជាធិបតេយ្យនោះ ចុះហេតុអ្វីបែរជាទៅទទួល
បញ្ជាតបតាមរាជតម្រិៈរបស់ស្ដេចទៅវិញ? រដ្ឋាភិបាល
ដែលបាញ់សម្លាប់ប្រជាជនឥតញញើតដៃពីម្សិលមិញ និង
ថ្ងៃនេះ(ពីអតីតកាលនិងបច្ចុប្បន្ន) នឹងឈប់បាញ់ប្រហារ
នៅថ្ងៃស្អែកឬហត្ថលេខារបស់លោកសមរង្សី នៅលើ
ក្រដាសមួយសន្លឹក កាលពីថ្ងៃទី ១៦ កញ្ញា ២០១៣  ជា
មួយលោកហ៊ុន សែន នោះ នឹងមិនអាចលាងជម្រះឈាម
ខ្មែរពីអតីតកាលផង បច្ចុប្បន្នផង បានឡើយ ។ រឿងអីវា
អាចការពារ បាំងគ្រាប់អាវុធរបស់លោកហ៊ុន សែនបាន
ក្នុងអនាគត? ជនដែលប្រព្រិត្តឧក្រិដ្ឋកម្ម ត្រូវតែអូសក
មកកាត់ទោស  ពុំមែនជារឿងចរចាទេលោក!

កិច្ចចរចា វាផ្សេងពីកិច្ចលុះក្នងឱវាទនៃអ្នកណាម្នាក់ ។ ស្ដេច
ពុំមែនជាអាទិទេព ឥន្ទព្រហ្មអី្វឡើយ ។ ស្ដេចជាមនុស្សម្នាក់
ដូចមនុស្សជាតិឯទៀតៗដែរ ។ ញាណ ប្រាជ្ញ តម្រិៈ គតិល្ងង់
ឆ្លាត ។ល។ជាគុណសម្បត្តិនិងគុណវិបត្តិរបស់មនុស្ស ឬស្ដេច
ដូចៗគ្នា ។ លោកសម រង្សី អញ្ជើញចូលវាំងថាទៅចរចា តែ
លទ្ធផលជាប្រច័ក្សគឺទៅទទួលដំបូន្មានពីស្ដេចទៅវិញ! ឯណា
ទៅសម្លេងប្រជាជន សន្លឹកឆ្នោតប្រជាជន?”

ហត្ថលេខារបស់លោកសម រង្សី ត្រង់ចំណុចទីពីរនិងទីបី ផ្ទុយ
ពីឧត្តមគតិរបស់លោកខ្លួនឯងផង សម្រែកប្រជាជនម្ចាស់
ឆ្នោតផង ជាដំណើរចូលអន្ទាក់យន្តរបស់លោកហ៊ុន សែន  ផងពុំមែន(យន្តការ)ស្អីគេនោះឡើយ ។ នេះជាគ្រោះថ្នាក់
អកុសលណាស់សម្រាប់ជាតិខ្មែរ ។  វាគឺជាអ្វីដែលយួនកំពុង
ទន្ទឹងរង់ចាំ ។ ដោយស៊ីញ៉េក្រោមតម្រិៈស្ដេចមួយខ្វាកនោះ ស្មើនឹងលោកព្រមទទួលស្គាល់លទ្ធផលសម្លេងឆ្នោតទុច្ចរិត

របស់គណបក្សលោកហ៊ុន សែន រួចទៅហើយ!

ភាសាខ្មែរសម័យ”តេជោ”




ភាសាខ្មែរសម័យ”តេជោ”

Recommendation =អនុសាសន៍
Boycott =ពហិការ
Mechanism =យន្តការ
Scholarship =អាហារូបករណ៍
Transparency =តម្លាភាព

ខ្ញុំយល់ថា​មិនទាន់ជាហួសពេលពេកទេក្នុងការសិក្សាភាសាខ្មែរ​ ។ សូមសង្កេតមើលពាក្យខាងលើ ហើយ
ពិចារណា ស្រាវជ្រាវបន្តបន្តិចមើល ថាវាមានន័យដូចម្ដេច? នរណាជាអ្នកបង្កើតនូវពាក្យទាំងអស់នេះ
ឡើង? យកអ្វីជាគ្រឹះដែរ?

មិនថាតែដី ទឹក កោះដូនតាខ្មែរប៉ុណ្ណោះទេ ដែលបាត់បង់ រលត់រលាយទៅក្រោមរបប ហ៊ុន សែន  សិទ្ធិ
ប្រជាជន តម្លៃភាសាអក្សរសាស្រ្តជាតិ ក៏រលត់រលាយទៅទាំងភ្នែកស្រស់ផងដែរ ។ យើងឃើញមាន
បណ្ឌិតច្រើនណាស់ រាប់មិនអស់ទេក្នុងកម្ពុជាសព្វថ្ងៃ វាដូចគ្នានឹងចំនួនឯកឧត្តមដូច្នោះដែរ ។ បើយើង
ក្រឡេកទៅមេឃ នោះទើបដឹងថា បាត់អស់ផ្កាយស្ទើរគ្មានសល់ទៅហើយ!  ឯពន្លឺវិញ ដែលជះចេញ
ពីបណ្ឌិត ពីឯកឧត្តមទាំងនោះ  វាសមស្របនឹងអ្វីជាអត្តគុណសម្បត្តិរបស់ខ្លួនរៀងៗខ្លួន អត់ទាស់!
..ក្អែកពុំអាចក្លាយជាហង្ស  ត្មាតពុំអាចក្លាយជាសារិកាបានឡើយ​ ។ វាលេចធ្លោទាំងស្រស់ចម្ពោះភ្នែក
របស់យើងតែម្ដង!

ភាសាខ្មែរ “អនុសាសន៍” ក្លាយមកពីភាសាបាលី ដែលមានន័យថា “សម្ដីបន្ទាប់ ឬរង” ឯភាសាអង្គគ្លេស៍
Recommendation វិញមានន័យថា ផ្ដល់យោបល់ ឬជួយឲ្យយោបល់ ពីរឿងអ្វីមួយ ។ យើងសួរថាតើ
ពាក្យពីរម៉ាត់នេះមានន័យស្របគ្នាដែរឬទេ?

(សូមតទៅពេលក្រោយទៀត...)


បទកាព្យឬអត្ថបទកំពុងត្រូវបានចាប់អារម្មណ័ - Popular Posts