កំពប់តែអុង - Courtesy of Prey Norkor News អ្នកតស៊ូខ្មែរច្រើនទៀត
COMMENTS – SUGGESTION? លោក-អ្នកអាចបញ្ចេញមតិឬយោបល់តាមរយៈ (Comment) ផ្ទាល់ក្រោមអត្ថបទនីមួយៗ ឬលោក-អ្នកអាចសរសេរផ្ទាល់មកខ្ញុំក៏បាន
Email B Boy សូមអរគុណ!   ថាវរីមាសបង
Showing posts with label ក្រ និង មាន “ធ្វើបុណ្យ”. Show all posts
Showing posts with label ក្រ និង មាន “ធ្វើបុណ្យ”. Show all posts
Sunday, September 11, 2011
ក្រ និង មាន “ធ្វើបុណ្យ”
ក្រ និង មាន “ធ្វើបុណ្យ”!
មុននឹងយើងធ្វើការពិចារណា “ក្រ” ..យើងក៏គួរសួរនូវសំណួរមួយដែរថា៖ តើក្រអ្វី? ក្រទ្រព្យសម្បត្តិ
ក្ររូបសម្បត្តិ ក្រវិជ្ជាសម្បត្តិ ក្រយសសម្បត្តិ...ជាដើម ។ល។ តើហេតុអ្វី?
ជនអ្នកក្រធ្វើបុណ្យ -- តើបាយមួយចានរបស់ជនអ្នកក្រ ប្រគេនដល់សង្ឃ(ផ្នែកពុទ្ធសាសនា) នោះមានតម្លៃ
ថោកជាងបាយមួយចាននៃជនអ្នកមានឬ បើទោះជាម្ហូបមានឱជារសខុសគ្នាក្ដី? ចម្លើយ៖ ពិតជាមិនដូច្នោះទេ
លោក-អ្នក... ព្រោះថារូបីយវត្ថុពុំមែនជារបស់សម្រាប់វាយតម្លៃ “បុណ្យ”ឡើយ!
បុញ្ញៈ =បុណ្យ មានន័យថា៖ កុសល អំពើល្អ គុណសម្បត្តិញ៉ាំងឲ្យចិត្តជ្រះថ្លាដោយអំពើល្អដែលខ្លួនបានធ្វើ!
“បុណ្យ” ពុំមែនជាពាណិជកម្ម ទិញ-លក់ យកចំណេញដោយប្រការណាមួយឡើយ ។ អ្នកក្រធ្វើបុណ្យ បើ
ទោះជាប្រាថ្នាឲ្យក្លាយជាអ្នកមាទ្រព្យសម្បត្តិយ៉ាងណាក្ដី បើខ្វះការព្យាយាម ខ្វះអាជីវៈវិជ្ជា ខ្វះឱកាស....នោះ
“បុណ្យ”ក៏ពុំអាចជួយលោកអ្នកបានឡើយ... ព្រោះ”បុណ្យ”គឺជាគុណសម្បត្តិញ៉ាំងឲ្យចិត្តជ្រះថ្លាដោយអំពើល្អ
ដែលខ្លួនបានធ្វើ ដល់ខ្លួនយើងក្ដី ដល់ជនស្មូមយាចក... ដល់ព្រះសង្ឃក្ដី!
មានតំណាលថា កាលពីក្នុងពុទ្ធសម័យ មាននាងម្នាក់ក្រនោះសែនក្រ ក្រខាងទ្រព្យសម្បត្តិ ។ ថ្ងៃមួយ នាងបាន
ឮថា ព្រះសម្មាសម្ពុទ្ធទ្រង់យាងមកបិណ្ឌិបាតនៅត្រង់ម្ដុំភូមិដែលនាងរស់នៅ។ នាងអរភើតក្នុងចិត្ត ហើយគិតថា
ថ្ងៃនេះនាងនឹងបានដាក់បាតថ្វាយពុទ្ធអង្គនឹងគេហើយ! ...តែអ្វីដែលនាងពុំបានគិតនោះគឺ នាងឥតមានបាយឬ
ចង្ហាន់អ្វីសម្រាប់ដាក់បាត ដល់តិចសោះឡើយ .... ទោះជាដូច្នោះក្ដី កម្លាំងសទ្ធាដ៏មុតមាំរបស់នាង ពុំរសាយទៅ
ដោយភាពមហាក្រនេះដែរ ។
នាងដើរបណ្ដើរ គិតបណ្ដើរថា តើនាងបានអ្វីដាក់បាតព្រះពុទ្ធ? ទេសកាល នាងបានឃើញផ្កាននោងព្រៃ លឿង
ស្រស់តាមដងផ្លូវដែលនាងកំពុងដើរឆ្លងកាត់នោះ ក៏គួចចិត្តភ្នកឡើងថា៖ បើគ្មានចង្ហាន់ដូច្នេះ ផ្កាននោងព្រៃនេះ
ក៏មានព៌ណលឿងស្រស់ ..បេះយកទៅថ្វាយព្រះអង្គចុះ …
ផ្កាននោងព្រៃនៅក្នុងដៃ នាងដើរតម្រង់ទៅទីដែលព្រះសម្មាសម្ពុទ្ធកំពុងទ្រង់យាងបិណ្ឌបាត …. ជ្រះថ្លាអារម្មណ៍
ពន់ពេក… នាងឥតបានឃើញហ្វូងគោព្រៃនៅតាមដងផ្លូវនោះឡើយ …ពុំទាន់បានថ្វាយផ្កាននោងព្រៃដល់ព្រះ
ពុទ្ធផង នាងក៏ត្រូវគោព្រៃជល់ស្លាប់ទៅ!
រំពេចភ្លាមនោះដែរ នាងក៏បានកើតជាទេវធិតាមួយព្រះអង្គ នាមថា “អនោជាទេវី” ដែលមានន័យថា “ផ្កាននោងព្រៃ”
នេះឯង នៅស្ថានតាវតឹង្សនាយ ។
សេចក្ដីវិភាគអំពី
ក្រ និង មាន “ធ្វើបុណ្យ”! នៅមាន(ត) ជូននៅពេលក្រោយ...
ប៊ី ប៊យ
09/11/2011
Subscribe to:
Posts (Atom)
បទកាព្យឬអត្ថបទកំពុងត្រូវបានចាប់អារម្មណ័ - Popular Posts
-
-
សុភាសិតខ្មែរ Compiled By: S. H. ១) មនុស្សចិត្តជា តែងមានគ្នាជាទីពឹង ២) និយាយយប់ផ្ទប់ព្រៃ និយាយថ្ងៃ ថ្ងៃមានត្រចៀក ៣) ចិត្តមិនអប់រំ នាំឲ្យវិនា...
-
-
-
ស្រឡាញ់ស្រីខ្លីវិជ្ជា ឧទ្ទេសកម្មៈ ច្បាប់ទម្លាប់ទាំងឡាយរមែងបង្កើតឡើងក្រោយពេល “អំពើ” ដែលបានកើតរួចមកហើយ ពោលគឺ លទ្ធផលនៃ អំពើនោះ ដែលជាបុព្វហ...