សូមស្វាគមន៍ និងសូមអរគុណ ដោយបានអញ្ជើញចូលលេងនៅទំព័រ Blog របស់ខ្ញុំ ។ សូមបានសុខសប្បាយ!
កំពប់តែអុង - Courtesy of Prey Norkor News   អ្នកតស៊ូខ្មែរច្រើនទៀត
COMMENTS – SUGGESTION? លោក-អ្នកអាចបញ្ចេញមតិឬយោបល់តាមរយៈ (Comment) ផ្ទាល់ក្រោមអត្ថបទនីមួយៗ ឬលោក-អ្នកអាចសរសេរផ្ទាល់មកខ្ញុំក៏បាន
Email B Boy  សូមអរគុណ!   ថាវរីមាសបង  THIS BLOG IS BEST VIEWED WITH GOOGLE CHROME!
Showing posts with label ហេតុអ្វីខ្ញុំក្រ ? ដោយៈ ពិសិដ្ឋ. Show all posts
Showing posts with label ហេតុអ្វីខ្ញុំក្រ ? ដោយៈ ពិសិដ្ឋ. Show all posts

Thursday, April 7, 2011

ហេតុអ្វីខ្ញុំក្រ ?

ហេតុអ្វីខ្ញុំក្រ ??
បទកាកគតិ ដោយៈ ប្អូនប្រុស ពិសិដ្ឋ

កុំខឹងវាសនា                កុំជេរផ្ដាសា            ដាក់ព្រហ្មលិខិត
មានឬមួយក្រ              ដោយសារគំនិត      នេះជាការពិត        
                                  ប្រាជ្ញច្រើនតែថា ..
ព្រោះតែខ្លួនឯង            មិនខំស្វះស្វែង        លើកស្ទួយអាត្មា
ចូលចិត្ដត្រេតត្រត        តាមព្រេងវាសនា     ដេកចាំទេព្ដា
                                  លោកផ្ដល់សំណាង ...

មិនខំប្រឹងប្រែង            រៀនសូត្រខ្លួនឯង     បែរគិតសំអាង
អាងមើលអាងលួច       ព្រោះឬកកោងកាង តាំងចិត្ដក្អេងក្អាង
                                  ថាអញមិនធ្លាក់ ...

តើប្រយោជន៏អ្វី ?         រឿងគេដទៃ            គ្មានស្អីបញ្ជាក់
ពុំចេះខ្លួនឯង               តែខ្លាចនឹងធ្លាក់       ទោះជាប់យ៉ាងជាក់
                                  តើខ្លួនមានអ្វី ?

រាល់ថ្ងៃស្រវឹង               នៅល្ងីល្ងើធ្មឹង          ខ្លួនក្រទេថី !
ព្រលឹមទល់យប់           ផឹកឡប់ស្មារតី         ផឹកអត់ធ្វើអ្វី
                                  បានអីនឹងមាន ...

និយាយមិនច្បាស់        សម្ដីឆ្អេះឆ្អះ             ប៉ះពាល់បំពាន
ដោយសារតែស្រា         ធ្វើឲ្យចិត្តហ៊ាន         ប្រែខ្លួនដូចព្រាន
                                  វាយតប់ប្រហារ ...

ល្បែងក៏ពូកែ                លក់មាន់លក់ឆ្កែ      យកលុយចរចារ
តំលៃស៊ីសង                តាមតែតណ្ហា          ឈ្នះចាញ់យ៉ាងណា
                                  ផឹកស៊ីរួមគ្នា ( ត្រឹមតែបក្សពួក លេងល្បែង ) ...

ជល់មាន់ -ប្រដាល់        ទាំងគូ ទាំងក្បាល    ត កន្ទុយគ្នា
ចាញ់មួយ ថែមមួយ      បើងាប់យកវា          មកស្លរ ចែកគ្នា
                                  ជាម្ហូបក្លែមស្រា...

បើតែអញ្ចឹង                 បើអត់ខំប្រឹង           ខិតខំធ្វើការ
គិតតែស្រាល្បែង          ភ្លេចស្រែ ចំការ        ឱ!ខ្ញុំអាត្មា
                                  នឹងមានម្ដេចកើត ...???

សូមអរគុណ...

បទកាព្យឬអត្ថបទកំពុងត្រូវបានចាប់អារម្មណ័ - Popular Posts