សូមស្វាគមន៍ និងសូមអរគុណ ដោយបានអញ្ជើញចូលលេងនៅទំព័រ Blog របស់ខ្ញុំ ។ សូមបានសុខសប្បាយ!
កំពប់តែអុង - Courtesy of Prey Norkor News   អ្នកតស៊ូខ្មែរច្រើនទៀត
COMMENTS – SUGGESTION? លោក-អ្នកអាចបញ្ចេញមតិឬយោបល់តាមរយៈ (Comment) ផ្ទាល់ក្រោមអត្ថបទនីមួយៗ ឬលោក-អ្នកអាចសរសេរផ្ទាល់មកខ្ញុំក៏បាន
Email B Boy  សូមអរគុណ!   ថាវរីមាសបង  THIS BLOG IS BEST VIEWED WITH GOOGLE CHROME!
Showing posts with label ខែរះឆ្លងផ្លូវ កូនកើតមុនឪ ពតាដើរលេង. Show all posts
Showing posts with label ខែរះឆ្លងផ្លូវ កូនកើតមុនឪ ពតាដើរលេង. Show all posts

Saturday, March 5, 2011

ខែរះឆ្លងផ្លូវ កូនកើតមុនឪ ពតាដើរលេង

កិច្ចវិភាគ
“ខែរះឆ្លងផ្លូវ កូនកើតមុនឪ ពតាដើរលេង”
ទន្ទឹមនឹងពាក្យបីឃ្លាខាងលើ យើងក៏ធ្លាប់ឮដែរ ឃ្លាមួយទៀតគឺ៖
“ខែរះទទឹងផ្លូវ កូនកើតមុនឪ ពតាដើរលេង” .... ឃ្លាទាំងពីរនេះមានបំណងសារៈតែមួយ ។ ដូច្នេះខ្ញុំសូមសាកល្បង
ធ្វើការវែកញែកនូវបុរាណភាសិតនេះ ដូចខាងក្រោមៈ

“ខែ” គឺជាអច្ឆរិយវត្ថុនៃលោកធាតុ បំភ្លឺរស្មីរបស់ខ្លួនតែក្នុងពេលណាដែលគ្មានពន្លឺ ឬមានភាពងងឹត(រាត្រីកាល) ។
“រះឆ្លងផ្លូវ ឬទទឹងផ្លូវ “ ដើម្បីទាញអត្ថន័យឲ្យដឹងថាតើ “ឆ្លងផ្លូវឬទទឹងផ្លូវ” ដូចម្ដេចនោះ  យើងដឹងហើយថា
ព្រះចន័្ទរះពីទិសខាងកើត ធ្វើដំណើរឆ្ពោះទៅទិសខាងលិច តែមួយគន្លងប៉ុណ្ណោះ ។ ដូច្នេះន័យនៃពាក្យថា
“ឆ្លងផ្លូវ ឬទទឹងផ្លូវ”នេះ ចង្អុលបង្ហាញថាផ្លូវដែលព្រះចន្ទ័ដើរឆ្លង ឬឆ្លងកាត់នោះ គឺត្រូវតែមានទិស “ពីខាងជើង
ឆ្ពោះទៅទិសខាត្បូង”  ព្រោះបើផ្លូវមានទិសស្របគ្នានឹងគន្លងព្រះចន្ទ័  នោះឥតមានអ្នកណាឆ្លងកាត់អ្នកណាឡើយ។

នេះសង្ខេបអត្ថន័យនៃពាក្យត្រង់ នៃឃ្លា“ខែរះឆ្លងផ្លូវឬទទឹងផ្លូវ”តែប៉ុណ្ណេះ ។

“កូនកើតមុនឪ  ពតាដើរលេង” ដោយគ្រាន់តែអាន ក៏យើងយល់ដែរហើយថា នេះមិនមែនជាន័យ
នៃអត្ថានុរូបឡើយ -- ឪពុកបង្កើតកូន  តាពចៅ ។ បេសកៈកម្មរបស់យើងគឺ  ស្វែងរកន័យរបស់
“អត្ថប្បដិរូប” ថាតើមានន័យដូចម្ដេច?

“ខែ ឬព្រះចន្ទ័” តែមួយដួង អាចជះពន្លឺបំព្រាងស្បៃអន្ធិកា(ភាពងងឹត)បាន។ ពន្លឺ លោកសំដៅទៅលើ
ចំណេះវិជ្ជាផ្សេងៗ ដែលបុគ្គលរូបណាមួយបានសិក្សាដល់កម្រិតចម្បងហើយ ហើយយកចំណេះវិជ្ជាទាំងនោះ
មកសាបព្រោះបណ្ដុះបណ្ដាល បំភ្លឺដល់ជនឯទៀត ទោះជាសង្គមគ្រួសាររបស់ខ្លួនក្ដី សង្គមជាតិរបស់ខ្លួនក្ដី ។

“រះឆ្លងផ្លូវ ឬទទឹងផ្លូវ” កាលបើយើងស្ថិតក្នុងភាពងងឹត ឬអវិជ្ជាទាំងអស់គ្នា នោះយើងពុំអាចឆ្វេងយល់ វាស់វែងបាន
ថាតើ អ្វីជាទទឹង ឬបណ្ដោយបានឡើយ  លុះត្រាណាតែមានអ្វីមួយយកធ្វើជាគន្លង។ ក្នុងទីនេះ ចាស់លោកយក
”ពន្លឺ គឺវិជ្ជា”ជាគន្លងកំចាត់កាត់ភាពងងឹត គឺផ្លូវអវិជ្ជានេះឯង។

“កូនកើតមុនឪ” ន័យក្នុងទីនេះ លោកសំដៅលើ “កំណើតនៃវិជ្ជា ឬពន្លឺ” ដែលឪពុកខកខានពុំបានចាប់យកដោយ
កាលៈទេសៈ ឬស្ថានភាពជីវិតរបស់គាត់ផ្សេងៗ ។ បច្ចុប្បន្ន យើងឃើញមានគ្រួសារខ្មែរជាច្រើនដែលស្ថិតក្រោម
អត្ថន័យនេះ ... កូនប្រុស ស្រី របស់គាត់បានសិក្សារៀនសូត្រទទួលបានបរិញ្ញាបត្រ័ ថ្នាក់(ត្រី) (ទោ)(ឯក)ជាដើម
ប្រចាំគ្រួសារគាត់ជាលើកដំបូងបំផុត ដែលគាត់ខកខាន ឬឥតមានសិក្ខាសម្បត្តិនេះ ។ ន័យមួយទៀតធៀបដូច
អ្នកប្រាជ្ញជំនាន់ក្រោយៗ កើតគំនិតកោសល្យកាន់តែច្បងទៅៗ ជុំវិញវិជ្ជាគ្រប់វិស័យដែលអ្នកប្រាជ្ញមុនៗពុំបាន
យល់ដល់ ដូចជាមានប្រពន្ធ័ Internet នេះជាដើម ។ នេះហើយគឺជាអត្ថន័យ “កូនកើតមុនឪ”!

“ពតាដើរលេង” កាលបើអ្នកបានសម្រេចការសិក្សាចម្បង ដែលលោកប្រៀបបានទៅនឹង”ពន្លឺ”ហើយ ...
ទោះជាទីណាក្ដីដែលអ្នកត្រេចទៅ  អ្នកពាំនាំយកនូវពន្លឺកិត្តិយសរបស់អ្នក ទៅជាមួយគ្រប់ទិសទី ។ នៅបស្ចឹមប្រទេស
គេប្រគល់កិត្តយសនោះត្រង់ៗតែម្ដង ...ឧទាហរណ៍ៈ បើឈ្មោះរបស់អ្នក “ជ័យ” ហើយត្រកូលជីតារបស់អ្នក “វរ្ម័ន”
នោះប្រជាផងនឹងហៅអ្នកថា “បណ្ឌិត វរ្ម័ន” គ្រប់មាត់ គ្រប់ទិសទីដោយគារវៈ! ។

“ព” ជាកិរិយាស័ព្ទ មានន័យថា៖ ចាប់លើកឡើង ស្ទួយឡើង មកភ្ជាប់ផ្អោបនឹងប្រាណ ។ ទោះជាអ្នកចាប់អារម្មណ៍ក្ដី មិនបានគិតដល់ក្ដី ទីណាដែលអ្នកត្រេចចរទៅ  អ្នកបាននាំជីតារបស់អ្នកធ្វើដំណើរទៅជាមួយ ស្ទួយតម្កើង ភ្ជាប់ជាមួយ
ឈ្មោះរបស់អ្នកផងដែរ ​ ដូចជា  “បណ្ឌិត ជ័យ  វរ្ម័ន” ។

ប៊ី ប៊យ
12/26/2010

បទកាព្យឬអត្ថបទកំពុងត្រូវបានចាប់អារម្មណ័ - Popular Posts