សូមស្វាគមន៍ និងសូមអរគុណ ដោយបានអញ្ជើញចូលលេងនៅទំព័រ Blog របស់ខ្ញុំ ។ សូមបានសុខសប្បាយ!
កំពប់តែអុង - Courtesy of Prey Norkor News   អ្នកតស៊ូខ្មែរច្រើនទៀត
COMMENTS – SUGGESTION? លោក-អ្នកអាចបញ្ចេញមតិឬយោបល់តាមរយៈ (Comment) ផ្ទាល់ក្រោមអត្ថបទនីមួយៗ ឬលោក-អ្នកអាចសរសេរផ្ទាល់មកខ្ញុំក៏បាន
Email B Boy  សូមអរគុណ!   ថាវរីមាសបង  THIS BLOG IS BEST VIEWED WITH GOOGLE CHROME!
Showing posts with label ស្រីដែលស្អាត គឺស្រីប្រពន្ធគេ. Show all posts
Showing posts with label ស្រីដែលស្អាត គឺស្រីប្រពន្ធគេ. Show all posts

Friday, August 5, 2011

ស្រីដែលស្អាត គឺស្រីប្រពន្ធគេ


“ស្រីដែលស្អាត គឺស្រីប្រពន្ធគេ”
នេះជាពំនោលមួយដែលយើងធ្លាប់បានឮនៅក្នុងសង្គមខ្មែរ ។ សំណួរ “តើពំនោលហ្នឹងចង់ឲ្យអត្ថន័យដូចម្ដេច?”
“មានប្រយោជន៍អ្វីដល់សង្គម?” ។ល។

ប្រទេសខ្មែរគឺជាប្រទេសអ្នកកាន់ពុទ្ធសាសនា ការលួចកូនប្រពន្ធគេគឺជាកម្មហុចផលជាទុក្ខ ដែលពុទ្ធអង្គបានហាម
ប្រាម ព្រមានជនផងទាំងពួងឲ្យជៀសវាង ...ចុះហេតុដូចម្ដេចបានជាមានពំនោលដូចនេះកើតមានឡើងនៅក្នុង
សង្គមរបស់ខ្មែរ ដែលហាក់ដូចជាផ្ដល់ពាក្យព្រលយ (មតិឬយោបល់មិនចំ) ឲ្យប្រុសខ្មែរសម្លឹងទៅមើលស្ត្រីដែល
ជាប្រពន្ធរបស់គេទៅវិញ? តើនេះមិនគឺជាការលើកទឹកចិត្តឲ្យប្រុសៗខ្មែរ ព្យាយាមអន្ទងប្រលោមស្រ្តីដែលជាប្រពន្ធ
របស់គេរួចទៅហើយនោះទេឬអី? បើអ្នកជាមនុស្សប្រុស លង់ក្នុងគតិនេះដូច្នោះមែន តើអ្នកមើលឃើញគ្រោះថ្នាក់
រង់ចាំអ្នកដែរឬទេ?

ឧទាហរណ៍ពីពំនោលខ្លះផ្សេងទៀតដូចជា “ចង់ចេះឲ្យសម្លាប់អាចារ្យ ចង់បានផ្លែផ្កាឲ្យយកភ្លើងដុតគល់” ជាដើម
..តើពំនោលនេះអាចញ៉ាំងឲ្យសង្គមលូតលាស់ ចម្រើន បានដោយប្រការណាខ្លះ? ចូររំឭកឡើងអំពីរឿង “អង្គុលិមាល”
ដែលបានប្រព្រិត្តដោយត្រង់ៗតាមដំបូន្មានគ្រូ(ល្បិចឲ្យទៅស្លាប់)នោះ ...(សម្លាប់មនុស្សម្នាក់ យកម្រាមដៃមួយ ឲ្យ
បានគ្រប់មួយពាន់ ..នោះអង្គុលិមាលនឹងមានជីវិតជាអមតៈ...) ។ សម្លាប់មនុស្សយកម្រាមដៃ គឺជាអ្វីដែលគាត់បាន
ធ្វើ យោលតាមពាក្យនិងអត្ថន័យត្រង់ៗនេះ!

ដោយឥតមានតឹកតាង ស្ថិតិសម្អាង ខ្ញុំក៏ពុំហ៊ានឬក៏មានទួលេខយកមកជម្រាបជូនប្រីយ៍មិត្តដែរ ក៏ប៉ុន្តែខ្ញុំហ៊ានអះអាង
ថា នៅក្នុងភូមិនិគម ក្រុងក្ដី ជនបទក្ដី ជុំវិញព្រឹត្តិការណ៍សង្គម យ៉ាងហោចណាស់ក៏ប្រីយ៍មិត្តបានឮ យូរៗម្ដង..អ្នក
នេះទៅយកប្រពន្ធអ្នកនេះ អ្នកនោះទៅយកប្រពន្ធអ្នកនោះ ឬក៏អត្ថន័យធ្ងន់ជាងនេះទៀតនោះ “..សាហាយស្មន់” រវាង
អ្នកនេះ អ្នកនោះ ពុំលែងឡើយ! តើអំពើនេះស្របគ្នានឹងពំនោល “ស្រីដែលស្អាត គឺស្រីប្រពន្ធគេ” ដែរឬទេ?

(ខ្ញុំនឹងវឹលត្រឡប់ មកបកស្រាយអត្ថន័យនៃពំនោលនេះជូន នៅពេលក្រោយ។ សូមអរគុណ ប៊ី ប៊យ 08/05/2011)

បទកាព្យឬអត្ថបទកំពុងត្រូវបានចាប់អារម្មណ័ - Popular Posts