កំពប់តែអុង - Courtesy of Prey Norkor News អ្នកតស៊ូខ្មែរច្រើនទៀត
COMMENTS – SUGGESTION? លោក-អ្នកអាចបញ្ចេញមតិឬយោបល់តាមរយៈ (Comment) ផ្ទាល់ក្រោមអត្ថបទនីមួយៗ ឬលោក-អ្នកអាចសរសេរផ្ទាល់មកខ្ញុំក៏បាន
Email B Boy សូមអរគុណ!   ថាវរីមាសបង
Tuesday, October 29, 2013
សរសៃឈាមដួងព្រលឹងខ្មែរ
សរសៃឈាមដួងព្រលឹងខ្មែរ
ក្រោមក្រញ៉ាំដៃកុម្មុយនិស្តបរទេស លើទឹកដីរបស់ខ្មែរ...
ភាសា អក្សរសាស្រ្តជាតិ វប្បធ៌មជាតិ សីល្បៈជាតិ
គង់វង់រហូត ដោយកូនខ្មែរកម្ពុជាក្រោម! សូមសរសើរដោយស្មោះ ពីខ្ញុំ!
Tuesday, October 15, 2013
ទិដ្ឋិ គតិក្នុងស្រោមមនុស្សជាតិ តើពេលណាទើបយើងស្គាល់វា?
ពន្លឺនានាភ្លឺតែក្នុងពេលណាមានភាពងងឹតប៉ុណ្ណោះ ។ អ្នកប្រាជ្ញបណ្ឌិតទាំងឡាយ គេអាច
ស្គាល់បាននៅក្នុងពេលមានវិបត្តិ ។ អ្នកក្លាហានទាំងឡាយក៏ដូចគ្នា គឺគេឃើញក្នុងពេលមាន
អាសន្ន ...។ បុរសស្ត្រីមានភក្ដីភាពទាំងឡាយ គឺគេផ្ដល់កិត្តិយសបាននៅក្នុងពេលមានបុរស
នារីដទៃទៀតចែចង់! ការប្ដេជ្ញាសច្ចាប្រណិធានទីទៃៗ ក្នុងពេលមានភាពមនោរម្យ សន្តិភាព
ពីមុនៗមកនោះ គឹគេមិនទាន់ផ្ដល់តម្លៃឲ្យបាននៅឡើយ... ។ ល។និង។ល។
១) “មនុស្សៈមនុស្សោ” មានរូបជាមនុស្ស គតិជាមនុស្ស
ព្រះសមណគោត្តម(ព្រះសម្មាសម្ពុទ្ធ) ទ្រង់បានសម្ដែងថា៖ ការបានយោនយក មកកើត
ជាមនុស្សគឺជាកុសលដ៏ប្រសើរពីអតីតៈជាតិ ដ្បិតថាជាតិជាមនុស្សប្រៀបដូចជាស្ថានឬ
កំណើតមួយដែលអាចកសាងអំពើអ្វីៗតទៅមុខទៀតបាន ពោលគឺជាទីសាបព្រោះនូវ
អំពើនានា ដើម្បីផលនិងគុណតទៅមុខទៀត ខុសពីតិរច្ឆាន ប្រែតអសុរកាយ ឬទេព្ដា
ដែលជាទីស្ថានសោយផលនូវអំពើរបស់ខ្លួនពីជាតិមុន ។
ធាតុជាមនុស្ស
យោងតាមពុទ្ធោវាទដដែល មនុស្សកើតមក នាំយកមកជាមួយនូវបន្ទុកធ្ងន់ៗ(៣)
យ៉ាងមាន៖ ១) លោភៈ ២) ទោសៈ ៣) មោហៈ ដែលពុំអាចលាងជម្រះបានដោយ
ការបំបឹទបំបាំងដោយងាយៗ ។ វានឹងលេចធ្លោឡើងក្នុងពេលមានវិបត្តិ អាសន្ននានា
ដូចបានចង្អុលជូនខ្លះៗមកហើយនោះ ។
១-១) លោភៈ -- មនុស្សស្ថិតក្រោមការប្រាថ្នា ប៉ុនប៉ងគ្រប់កាលៈទេសៈ ដើម្បីប្រយោជន៍
ផ្ទាល់ខ្លួន គ្រួសារខ្លួន បើទោះជាត្រូវបំពានច្បាប់ បំពានសីលធ៌ម បំពានសុចរិតធ៌ម
យ៉ាងណាក្ដី ។ នេះជាទិដ្ឋិរបស់មនុស្សតាមធម្មជាតិរបស់មនុស្ស ឥតរើសវណ្ណៈ ឋានៈ
បុណ្យស័ក្ដិ៍ឡើយ ។ អ្នកប្រាជ្ញបណ្ឌិតទាំងឡាយ រួមទាំងព្រះសម្មាសម្ពុទ្ធ បានព្យាយាម
ជម្រះនូវ(លោភៈ)នេះទាំងលំបាក តែបានឈ្នះលើទិដ្ឋិលោភៈជាអវសាន! ព្រោះជា
គុណធ៌មដ៏ប្រសើរ ! ឈ្នះ(លោភៈ)គតិ ដោយការបរិច្ចាគ! ព្រះវេស្សន្ដរបានឈ្នះនូវ
(លោភៈ)នេះដោយការបរិច្ចាគទាន!
១-២) ទោសៈ -- កំហឹង
សន្ទុះចិត្តស្ថិតក្រោមភ្លើង(លោភៈផង មោហៈផង ) ...ខ្ញុំនឹងស្ដីជូនបន្តិចទៀតនេះ ដ្បិត
បុថុជ្ជនទាំងអស់កម្រនឹងបានឈ្នះលើឥទ្ធពលនៃ ទោសៈ នេះណាស់ សូម្បីព្រះវេស្សន្ដរ
កាលជាពោធិសត្វនៅឡើយនោះ ក៏ធ្លាក់ក្នុងអន្លង់នៃ(ទោសៈ)នេះដែរ កាលព្រះអង្គហៀប
បាញ់ប្រហារតាជូជកដោយធ្នូ ពេលឃើញគេអូសទាញ វាយវាត់ ជាលីនិងក្រឹស្នា កូនប្រុស
ស្រីនៅចម្ពោះមុខព្រះអង្គ ដូច្នោះ ។ ឈ្នះទោសៈដោយមេត្តា!
អង្គវេស្សន្តរជាព្រះពោធិសត្វ (ជាបុថុជ្ជន)នៅឡើយក្ដី តែនិស្ស័យបុណ្យពីអតីតៈជាតិ
ដែលទ្រង់បានកសាងអស់ច្រើនអសង្ខ័យនិងរយសែនកប្ប បានរំឭកសតិសម្បជញ្ញៈ
របស់ព្រះអង្គឲ្យអាចរម្ងាប់នូវឥទ្ធិពលទោសៈនោះបាន គ្រាពេលនោះ ។
មនុស្សក្នុងគ្រាបច្ចុប្បន្ននេះ យើងឃើញហើយថាកម្លាំងទោសៈឆាបឆេះស្ទើរគ្រប់ស្រទាប់
សង្គម ។ សង្គមគ្រួសារ សង្គមជាតិ អន្តរជាតិ! លើសពីនេះទៀតនោះ សូម្បីតែខ្លួនអាត្មា
ឯងក៏កម្លាំងទោសៈដុតឆេះបានដែរ ។ ស្រឡាញ់និងស្អប់ជាឫសគល់នៃ(ទោសៈ) ។ បើ
ឥន្ទ្រីយ៍ទាំង ១២ ស្ថិតក្នុងភាពអព្យាក្រិត្យ នោះនឹងពុំមាន(ស្រឡាញ់និងស្អប់) ហើយក៏ឥត
មានបង្កឲ្យកើតធ៌មទោសៈនេះដែរ!
១-៣) មោហៈ -- អវិជ្ជាឬភាពងងឹតងងល់
មោហៈជាប្រភពនៃលោភៈផង ទោសៈផង ដ្បិតអីវាជាភាពងងឹតតាំងពីដំបូង ..ឧទាហរណ៍
ដូចជាចោរចង់ទៅលួចបេះផ្លែស្វាយអ្នកដទៃក្នុងពេលយប់ដូច្នោះដែរ ឡើងដើមស្វាយទាំង
ពពីមពពាម អត់ដឹងថាមែកណាមានសម្បុកស្រាំង មែកណាមានសម្បុកអង្ក្រងជាដើម ។ ហេតុដែលចងទៅលួចគឺ
(លោភៈ)ខ្វះការពិចារណាត្រូវ ។ ពេលត្រូវស្រាំងទិច កើតក្ដីហ្មួរហ្មង ក្ដៅក្រហាយគឺជាទោសៈ ។ ហេតុដែលនាំ
ឲ្យទៅលួច ត្រូវស្រាំងទិចឈឺចុកចាប់គឺជាឥទ្ធពលនៃ(មោហៈ) ។ ឈ្នះមោហៈបានដោយវិជ្ជា!
២) មនុស្សតិរិច្ឆានោ -- រួបរាង្គជាមនុស្ស តែគតិជាសត្វតិរិច្ឆាន
“តិរិច្ឆាន”បានដល់ពពួកសត្វស្រុកសត្វព្រៃច្រើនប្រការ ដែលពុំមានរូបរាង្គសណ្ឋាន
ដូចមនុស្ស ពោលដោយខ្លីគឺពពួកសត្វដែលខ្វះនូវធម្មញាណនេះតែម្ដង ។ អ្វីទៅ
ធម្មញាណ? (ធម្មញាណ)ជាភាសាបាលីចងបទពីរចូលគ្នាដោយបទសន្ធិ មានន័យ
ថា៖ ដឹងនូវធ៌ម ។ ពាក្យថា (ធ៌ម)ក្នុងទីនេះ ពុំបានសម្ដៅលើធ៌មលោកសូត្រមន្ត ដែល
យើងធ្លាប់បានឮលោកសូត្រនោះឡើយ ។
(ធារៈ ឬធ៌ម) =ទ្រទ្រង់ ឬទ្រទ្រង់ជាធរមាន សម្ដៅលើសីលធ៌ម សភាវធ៌ម សង្គមធ៌ម
សុចរិតធ៌ម ។ល។ ជាដើម ។
(ញាណ ឬជាគរៈធាតុ) =ដឹង យល់ ជ្រាបរសសេចក្ដី ។
មនុស្សដែលខ្វះនូវធម្មញាណ គឺជាមនុស្សស្ថិតក្នុងសម្បកមនុស្ស តែគតិជាតិរិច្ឆាន!
ក្នុងសង្គមតិរិច្ឆានឥតមាន តុលាការ ច្បាប់ក្រម ឬតម្រួតទាហានការពារសន្តិសុខឲ្យ
គ្នាទៅវិញមកឡើយ ។ សត្វណាខ្លាំង សត្វនោះឈ្នះ ព្រោះពួកវាឥតមាននូវ
ធម្មញាណនេះឯង!
៣) មនុស្សបេត្តោ -- សម្បកមនុស្ស ចិត្តជាប្រែតអសុរកាយ
ពេលណាយើងឮពាក្យថា(ប្រែត) វារំឭកឲ្យយើងឃើញនិងមានចំណាប់អារម្មណ៍
ដល់ពេលបុណ្យភ្ជំបិណ្ឌ ដែលជាទំនៀមទម្លាប់របស់ខ្មែរ រៀងរាល់ឆ្នាំនោះ ។ តើវា
មានន័យអ្វីទាក់ទងនឹងបទវិភាគនេះ?
(ប្រែត)ក្នុងទីនេះ សម្ដៅដល់សេចក្ដីស្រេកឃ្លានឥតស្រាកស្រាន្ត ឥតស្កប់ស្កល់
រហូតហ៊ានក្លែងរូប ក្លែងកាយបំភ័យមនុស្សដោយហេតុភេទអមនុស្សផ្សេងៗ
ឲ្យរត់ចេញពីទីនានាដែលប្រែតត្រូវការចម្អែតការស្រេកឃ្លានរបស់ខ្លួនឥតចេះ
ស្កប់ស្កល់នោះ ។
៤) មនុស្សទេវោ -- ឋានៈជាមនុស្ស មានចិត្តនិងទង្វើជាទេព្ដា
មនុស្សក្នុងប្រភេទទីបួននេះយើងឮបានដោយកម្រ តែមិនមែនគ្មានសោះនោះទេ។
ជំពូកមនុស្ស (មនុស្សទេវោ) ជាអលជ្ជីគឺប្រកបដោយសីលប្រាំ សីលប្រាំបីឬសីលដប់ ទោះ
ក្នុងគ្រាទុរ្ភឹក្ស គ្រាសម្បូរសប្បាយដូចម្ដេចក្ដី មានសុចរិតធ៌មជាបន្ទាត់ត្រេចចរក្នុងឆាកជីវិត
សម្រាប់ខ្លួនឯងផង ញ៉ាំងសេចក្ដីសុខឲ្យកើតមានដល់ជនដទៃផង ។ ហេតុអ្វីបានជាឮ
បានដោយកម្រ? ពួកគាត់រមែងប្រាសចាកភាពអួតអាង ឬថ្លែងពីគុណបំណាច់ផ្សេងៗ
កុសលនានាដែលពួកគាត់បានសាងដល់អ្នកដទៃ នោះឡើយ ។ យើងអាចសម្គាល់បាន
ព្រោះទង្វើជាកុសលរបស់ពួកគាត់ប៉ុណ្ណោះ ។
មនុស្សទេវោ មិនបៀតបៀនខ្លួនឯងផង មិនបៀតបៀនជនដទៃផង ! សាងអំពើជា
កុសលដល់ខ្លួនឯងផង ដល់ជនដទៃផង ជាអលជ្ជី ! សុភមង្គល សេចក្ដីក្សេមក្សាន្ត
របស់ជនដទៃ ជាអំណររបស់មនុស្សទេវោគ្រប់ៗរូប!
ទិដ្ឋិ គតិមនុស្សទាំងបួនប្រភេទនេះ យើងស្គាល់បាននៅពេលណា?
អ្វីជា(ទិដ្ឋិ) អ្វីជា(គតិ)?
ទិដ្ឋិ =ការយល់ឃើញ ដំណើរចិត្តគិត ដោយពុំទាន់មានការប្រព្រឹត្ត
គតិ =ការធ្វើដំណើរតាមការគិត ឬការយល់ឃើញ =ដំណើរគំនិតត្រូវបានអនុវត្ត
ឬសកម្មភាពតាមការគិត កើតឡើងហើយ ។
ទិដ្ឋិ បើត្រូវបានបង្ហាញដោយជនណាមួយ ទោះជាមិច្ឆាទិដ្ឋិក្ដី សម្មាទិដ្ឋិក្ដី នោះទោស
ទ័ណ្ឌ ក្រមច្បាប់មិនទាន់អាចកាត់ទោសបាននៅឡើយ គឺត្រឹមតែមានការរិៈគន់ ថ្កោល
ទោសប៉ុណ្ណោះ ព្រោះវាគ្រាន់តែជាការបង្ហាញពីដំណើរចិត្ត ដោយខ្វះសកម្មភាព ឬអំពើ។
រីឯ(គតិ)វិញ ជាអំពើដែលបានប្រព្រឹត្តតាម(ទិដ្ឋិ)នោះៗ អាចត្រូវមានទោសទ័ណ្ឌ បើជា
ឧក្រិដ្ឋកម្ម ។ យោលសេចក្ដីខ្លី តើនរណាក្នុងសង្គមខ្មែរ ជាពិសេសអ្នកដឹកនាំខ្មែរ មាន
ទិដ្ឋិ គតិដូចម្ដេច យើងស្គាល់បាននៅពេលណា?
សូមលើកយកមកស្ដីខ្លះៗ ដូចតទៅ៖
មនុស្សដែលមានលក្ខណៈជា (មនុស្ស ទិដ្ឋិ គតិ)ជាមនុស្សផង លក្ខណៈជា
តិរិច្ឆានផងនោះគឺ មិនគឺអ្នកណាឆ្ងាយក្រៅពីស្ដេច ស៊ីហនុ និងកញ្ជះយួន ហ៊ុន សែន នោះឡើយ ។
ឧទាហរណ៍ព្រឹត្តិការណ៍ខ្លះៗគឺ៖
ស៊ីហនុ
១៨ មិនា ១៩៧០ -- ពូជស្ដេចស៊ីហនុត្រូវកូនខ្មែរទាត់ចេញពីកម្ពុជា ក្រោយពី
បានបំផ្លិចបំផ្លាញទឹកដីសុវណ្ណភូមិរលាយរលត់ សល់តែប៉ុនសម្បកក្ដាម និង
បានហុតជញ្ជក់ឈាមជាតិ សម្បត្តិជាតិ ឈាមប្រជាជនអស់រាប់សតវត្សរ៍កន្លង
មកនោះ បានរត់យកក្បាលទៅជ្រកនៅកូរ៉េកុម្មុនីស្តផង ចិនកុម្មុយនីស្តផង
យួនកុម្មុនីស្តផង ... ឳនក្បាលសុំទ័ព គ្រឿងប្រហារគ្រប់សណ្ឋានមកបំពាក់ឲ្យ
ពពួកទមិឡតិរិច្ឆាន ប៉ុល ពត កាប់សម្លាប់កូនខ្មែរទាំងចាស់ក្មេង ព្រះសង្ឃ ទារក
មិនរើសមុខ ដើម្បីបម្រើមហិច្ឆិតាកៅអីបល្ល័ង្ករបស់ខ្លួន តាំងពីក្នុងឆ្នាំ ១៩៧០ រហូត
ដល់ ១៩៧៩ ។
ជនក្បត់ជាតិ លក់ជាតិ ទឹកដី ហ៊ុន សែន កញ្ជះបរទេសយួន បានបន្តពីឆ្នាំ ១៩៧៩
លុះឥឡូវ បម្រើចៅហ្វាយហាណូយ លើកទឹកដីកម្ពុជាហុចឲ្យអាស្រកីដើម្បីជាសំណង
សាគុណ រុញដែនកម្ពុជរដ្ឋឲ្យធ្លាក់ក្នុងកណ្ដាប់យួនយ៉ាងរឹងមាំ ស្ទើរគ្មានពន្លឺអាចរើបម្រះ
បាន ... ។ ដែនទឹក កោះនានាទាំងតូចធំ ដែនដីពីគ្រប់ជ្រុង តាកែវ ស្វាយរៀង ក្រចេះ
កំពង់ចាម ។ល។ អាស្រកីកំពុងលេបត្របាក់ទាំងភ្នែកស្រស់ ប្រជាជនខ្មែរអស់ដីភូមិ
ដីស្រែជារៀងរាល់ថ្ងៃ បន្តិចម្ដងៗឥតឈប់ឈរក៏អាជនក្បត់ជាតិ ហ៊ុន សែន អត់ឈឺ
ក្បាលនឹងការឈឺចាប់និងការបាត់បង់ជាតិរបស់ខ្មែរឡើយ។ ឃើញជាអាទិ៍ អាកញ្ជះ
យួននេះមានតែដៃទរទេដូចគ្នាកាលពីឆ្នាំ១៩៧៩នោះ ...ចុះឥឡូវលុយប៉ុន្មានកោដិហើយ
.. បានមកពីណា? កម្ពុជានៅសល់អ្វីខ្លះ?
Thursday, October 3, 2013
អ្វីដែលយើងបាន(ឃើញ ឮ និង ដឹង)
អ្វីដែលយើងបាន(ឃើញ ឮ និង ដឹង)!
១) គណបក្សប្រជាជនកម្ពុជា
២) ការរៀបការថ្មីថ្មោងរវាងគណបក្ស “សម រង្សី និងគណបក្សសិទ្ធិមនុស្ស” ដែលយើស្គាល់សព្វថ្ងៃថា
គណបក្ស “សង្រ្គោះជាតិ” ។
អ្វីដែលយើងបាន(ឃើញ ឮ និង ដឹង)
“គណបក្សប្រជាជនកម្ពុជា” មានមេដឹកនាំមានសញ្ជាតិជាខ្មែរ និយាយខ្មែរ តែត្រូវបានបន្តុបឡើងដោយ
យួន ឲ្យឡើងកាន់អំណាចក្នុងកម្ពុជា ក្រោមកិច្ចសន្យារបស់យួន ល័ក្ខខណ្ឌរបស់យួន បម្រើខួរក្បាលយួន
ប្រយោជន៍យួន នយោបាយយួន ដើម្បីលេបត្របាក់កម្ពុជាដោយល្បិចសន្តិវិធីដូចទឹកដីកម្ពុជាក្រោម ។ វា
(យួន)បានជ្រើសរើសដោយផ្ទាល់ដៃចម្ពោះមនុស្សម្នាក់ឬមួយក្រុម ដែលអាចអនុវត្តផែនការមហិច្ឆិតានោះ
បាន គឺមានឈ្មោះដែលយើងបានស្គាល់ ឮ និងដឹងទាំងនោះដូចជា៖ ១) ហ៊ុន សែន ២) ហេង សំរិន
៣) ជា ស៊ីម ៤) ទេព វង់ .... ជាដើម ។ល។
ខ្មែរជាប្រជាជនស្រឡាញ់សន្តិភាព សេចក្ដីថ្លៃថ្នូរ
គោរពនិងបូជា ផ្ដល់ជំនឿដល់សាសនាស្ទើរទាំងមូល ម៉្លោះហើយវាស្គាល់ចំណុចរបស់ខ្មែរបានច្បាស់លាស់
ណាស់ ។ បន្ថែមពីលើនេះទៅទៀត យួនមានថ្នាំសាកសិទ្ធពិសេសសម្រាប់ព្យាបាលជម្ងឺ(មហិច្ឆតា)ផ្ទាល់
ខ្លួនសម្រាប់ជូនដល់ជនដែលមានរាយឈ្មោះខ្លះៗមកទាំងនោះផង និងបរិវានៃអ្នកទាំងនោះផងដោយឥត
គិតថ្លៃ .... បុណ្យស័ក្ដិ លាភសក្ការៈ និងចំណីកាមគុណ! តើយួនវាឆ្កួតឬ? ...ជំនួយមានសំណងណ៎ា!
ខ្មែរទេដែលពុលវង្វេងធាតុ ទោះជាយកស្លឹកកន្រ្ទោបមកបោកជម្រះមួយលានដង ក៏អត់ជា!
យួនក្ដាប់រូបមន្តរបស់វាបានយ៉ាងមានប្រសិទ្ធិភាពលុះឥឡូវ បន្តុបហ៊ុន សែន ដែលជាមនុស្សមេខ្មែរក្រហម
បាតដៃមិនទាន់ស្ងួតឈាមខ្មែរពីអម្លុង១៩៧០ - ១៩៧៥ នោះនៅឡើយផង និងទាំងមិនចប់ High School ផងនោះ ឲ្យកាន់តំណែងខ្ពស់បំផុតនៃប្រទេសជាតិមួយ មិនខុសអ្វីពីស៊ីហនុ ដែលបារាំងបន្តុបឲ្យ
ឡើងកៅអីរាជ្យពីអាយុ៩ឆ្នាំ និង១៦ឆ្នាំនោះទេ ។
(នៅមានត...)
(តពីទំព័រខាងលើ)
ជនមួយក្រុមដែលយួនបានជ្រើសរើសមកបម្រើមហិច្ឆតារបស់វាទាំងនេះ មានមុខការរៀងៗខ្លួនលំអិតតាម
ផែនការដែលវាបានគូសឲ្យពួកអតីតៈខ្មែរក្រហមទាំងនេះដើរ ។ វាបង្ហាត់បង្រៀនពីវិធានការណ៍សង្រ្គប់បំបាក់
ឆន្ទៈជាតិនិយមខ្មែរតាមបែបចោរព្រៃច្បាប់ព្រៃ ប្រហារជីវិតកូនខ្មែរដោយត្រង់ៗផង ប្រើល្បិចប៉ាហ៊ីសម្លាប់ ដាក់
គុកបំបឹទមតិកូនខ្មែរផង ប្លន់បំផ្លាញសម្បត្តិធម្មជាតិ ធនធានជាតិ រដ្ឋសីមាកូនខ្មែរផង យ៉ាងសន្សឹមៗឥត
ឈប់ឈរ ផ្នែកអាណាចក្រ ។ ផ្នែកពុទ្ធចក្រវិញ ទេព វង់ ជនដែលយួនកាត់ខោអាវសង្ឃ(ស្បង់ចីវ័រ) បំពាក់
បញ្ជូនចេញពីហាណូយត្រង់ៗមកកម្ពុជាក្នុងព៌ណពុទ្ធសាសនា បំភាន់ភ្នែក បំភាន់សតិសម្បជញ្ញៈពុទ្ធសាសនិកជន
ខ្មែរ តែអនុវត្តពាលកម្មផ្សេងៗ ដូចជាចាប់ព្រះសង្ឃ អ៊ិត សាខន ផ្សឹកដាក់គុកច្រវ៉ាក់ បណ្ដេញសង្ឃចេញពីវត្តអារាម
ដូចជាអង្គ នួន សាវ៉ាត ជាដើមនោះ គឺដើម្បីបំបែកសង្ឃផង ជាន់ឈ្លីកិត្តិយសសាសនា ឲ្យប្រជាជនអស់ជំនឿខាង
ផ្លូវសាសនាផង ។ ពោលដោយខ្លី យួនបានផ្សាំបណ្ដុះរូបមន្ត(កម្ពុជាក្រោម)ពេញខួរក្បាលខ្មែរមួយក្រុម ដូចបាន
ស្ដីរួចមកហើយខាងលើ ទាំងអាណាចក្រ ទាំងពុទ្ធចក្រ គ្រប់ស្រទាប់ក្នុងសង្គមខ្មែរ!
ទាំងទេព វង់ ទាំងហ៊ុន សែន សុទ្ធតែជាមនុស្សដែលស្ទើររាប់ ក ខ មិនត្រូវ ។ នេះជាគន្លឹៈជ័យជំនះរបស់យួន
ក្នុងការលេបទឹកដីខ្មែរ ដោយខ្មែរខ្លួនឯងជាអ្នកលើកដាក់ជើងពាន ប្រគល់ឲ្យយួនដោយខ្លួនឯង ដោយយួនមិនបាច់
ចំណាយគ្រាប់កាំភ្លើងមួយគ្រាប់ ចូលមកប្លន់ឲ្យផ្អើលគេផ្អើលឯងឡើយ ... កម្ពុជាក្រោម កោះត្រល់ ជាភ័ស្តុតាង
ស្រាប់!
សម្ដីជនក្បត់ជាតិ ខួរយួនខ្លួនខ្មែរ ហ៊ុន សែន វាបានបញ្ចើចថា៖ បើអាណាហ៊ានតវ៉ារឿងកម្ពុជាក្រោម កោះត្រល់
ហើយចង់ទាមទារមកវិញនោះ វា(ហ៊ុន សែន)នឹងជួយធ្វើម្ឈូសបញ្ជូនឲ្យ! នេះអាក្បត់ជាតិចំៗ លេចជ្រងោរ
នៅចម្ពោះឧត្តមគតិខ្មែរទាំងមូលតែម្ដង!
Tuesday, October 1, 2013
តើនរណាឆ្កួត? តើនរណាយួន? ខ្ញុំស្ដាប់មិនយល់ដែរ!
ក្នុងនេះមាន ផៃ ស៊ីផាន និងបណ្ឌិតម៉ាចំនួនទៀត
...សូមជួយស្ដាប់និងពិចារណា...
បណ្ឌិតប្រើសច្ចៈ វិជ្ជា អហិង្សធ៌ម ជាអាវុធ ពាលប្រើអសច្ចៈ អវិជ្ជា ហិង្សា ជាអាវុធ!
បណ្ឌិតប្រើសច្ចៈ វិជ្ជា អហិង្សធ៌ម ជាអាវុធ
ពាលប្រើអសច្ចៈ អវិជ្ជា ហិង្សា ជាអាវុធ!
លទ្ធផលហុចបានលឿន បានជាក់ស្ដែងមុនគេគឺ(ឥទ្ធិពលនៃអសុចរិត)!
សាបព្រោះពូជបែបណា នឹងបានផ្លែផ្កាបែបនោះ
សាបព្រោះពូជបែបណា នឹងបានផ្លែផ្កាបែបនោះ
ពាក្យចាស់មួយឃ្លានេះពិតជាមានន័យទូលំទូលាយមែន! លោកអ្នកប្រហែលជាឆ្ងល់ថា ហ៊ឺ...ខ្ញុំនេះ
ទើបនឹងភ្ញាក់ពីដេកហើយមើលទៅ? ថាអញ្ចឹងក៏ត្រូវដែរ.. ព្រោះមានសកម្មភាពមួយចំនួនរបស់
អ្នកនយោបាយខ្លះ មើលទៅដូចជាមិនព្រមភ្ញាក់ពីតំណេកសោះ!
តើខ្ញុំចង់និយាយពីអ្វី? “តើពូជប្រជាធិបតេយ្យ” នៅកម្ពុជានោះ គេកំពុងសាបព្រោះបែបណា? គឺគេ
ទៅបែរបន់ កៀងគរប្រជាជនឲ្យជួយបែរបន់ ដើម្បីដាំផ្សាំពូជប្រជាធិបតេយ្យនេះ ។ បងប្អូនខ្លះខំស្កាត់
មកចូលរួមដុតធូបបន់ស្រន់នេះ តាំងពីទីដាច់ស្រយាលនានា លក់មាន់លក់ទា គោក្របី ។ល។ មក
ភ្នំពេញ ឆ្លងកាត់ការគម្រាមកំហែង វាយតប់ បាញ់សម្លាប់ ដុតផ្ទះសម្បែង ។ល។និង។ល។ ដើម្បីដាំ
ផ្សាំពណ្ដុះពូជ(ប្រជាធិបតេយ្យ)នេះ តាមដែលពួកគាត់ត្រូវគេពន្យល់ដឹកនាំ ។ តើគ្រាប់ពូជបែបនេះ
នឹងទទួលបានផ្លែផ្កា ដែរឬទេ? នេះពុំបានស្ដីពីគ្រោះថ្នាក់សេដ្ឋកិច្ចគ្រួសារ គ្រោះថ្នាក់ជីវិតខ្លួន ក្រុម
គ្រួសាររបស់ខ្លួនយើងផង!
(អហិង្សា)? ខ្ញុំពេញចិត្តពាក្យនេះណាស់ ។ (បាតុកម្ម) ខ្ញុំគាំទ្រទាំងស្រុងផងដែរ ... តែពាក្យនិង
សកម្មភាពទាំងពីរនេះ ពុំមែនជារូបមន្តប្រជាធិបតេយ្យតែម៉្យាងនោះឡើយ ។ សូមក្រឡេកមើល
សន្ទុះប្រជាធិបតេយ្យនៅប្រទេស អេស៊ីប និង សៀរៀ .... តើគេកំពុងធ្វើអ្វីខ្លះ?
Subscribe to:
Posts (Atom)
បទកាព្យឬអត្ថបទកំពុងត្រូវបានចាប់អារម្មណ័ - Popular Posts
-
-
សុភាសិតខ្មែរ Compiled By: S. H. ១) មនុស្សចិត្តជា តែងមានគ្នាជាទីពឹង ២) និយាយយប់ផ្ទប់ព្រៃ និយាយថ្ងៃ ថ្ងៃមានត្រចៀក ៣) ចិត្តមិនអប់រំ នាំឲ្យវិនា...
-
-
-
ស្រឡាញ់ស្រីខ្លីវិជ្ជា ឧទ្ទេសកម្មៈ ច្បាប់ទម្លាប់ទាំងឡាយរមែងបង្កើតឡើងក្រោយពេល “អំពើ” ដែលបានកើតរួចមកហើយ ពោលគឺ លទ្ធផលនៃ អំពើនោះ ដែលជាបុព្វហ...