សូមស្វាគមន៍ និងសូមអរគុណ ដោយបានអញ្ជើញចូលលេងនៅទំព័រ Blog របស់ខ្ញុំ ។ សូមបានសុខសប្បាយ!
កំពប់តែអុង - Courtesy of Prey Norkor News   អ្នកតស៊ូខ្មែរច្រើនទៀត
COMMENTS – SUGGESTION? លោក-អ្នកអាចបញ្ចេញមតិឬយោបល់តាមរយៈ (Comment) ផ្ទាល់ក្រោមអត្ថបទនីមួយៗ ឬលោក-អ្នកអាចសរសេរផ្ទាល់មកខ្ញុំក៏បាន
Email B Boy  សូមអរគុណ!   ថាវរីមាសបង  THIS BLOG IS BEST VIEWED WITH GOOGLE CHROME!

Thursday, October 3, 2013

អ្វីដែលយើងបាន(ឃើញ ឮ និង ដឹង)


អ្វីដែលយើងបាន(ឃើញ ឮ និង ដឹង)!


១) គណបក្សប្រជាជនកម្ពុជា
២) ការរៀបការថ្មីថ្មោងរវាងគណបក្ស “សម រង្សី និងគណបក្សសិទ្ធិមនុស្ស” ដែលយើស្គាល់សព្វថ្ងៃថា គណបក្ស “សង្រ្គោះជាតិ” ។

អ្វីដែលយើងបាន(ឃើញ ឮ និង ដឹង)
“គណបក្សប្រជាជនកម្ពុជា” មានមេដឹកនាំមានសញ្ជាតិជាខ្មែរ និយាយខ្មែរ តែត្រូវបានបន្តុបឡើងដោយ យួន ឲ្យឡើងកាន់អំណាចក្នុងកម្ពុជា ក្រោមកិច្ចសន្យារបស់យួន ល័ក្ខខណ្ឌរបស់យួន បម្រើខួរក្បាលយួន ប្រយោជន៍យួន នយោបាយយួន ដើម្បីលេបត្របាក់កម្ពុជាដោយល្បិចសន្តិវិធីដូចទឹកដីកម្ពុជាក្រោម ។ វា (យួន)បានជ្រើសរើសដោយផ្ទាល់ដៃចម្ពោះមនុស្សម្នាក់ឬមួយក្រុម ដែលអាចអនុវត្តផែនការមហិច្ឆិតានោះ បាន គឺមានឈ្មោះដែលយើងបានស្គាល់ ឮ និងដឹងទាំងនោះដូចជា៖ ១) ហ៊ុន សែន ២) ហេង សំរិន ៣) ជា ស៊ីម ៤) ទេព វង់ .... ជាដើម ។ល។

ខ្មែរជាប្រជាជនស្រឡាញ់សន្តិភាព សេចក្ដីថ្លៃថ្នូរ គោរពនិងបូជា ផ្ដល់ជំនឿដល់សាសនាស្ទើរទាំងមូល ម៉្លោះហើយវាស្គាល់ចំណុចរបស់ខ្មែរបានច្បាស់លាស់ ណាស់ ។ បន្ថែមពីលើនេះទៅទៀត យួនមានថ្នាំសាកសិទ្ធពិសេសសម្រាប់ព្យាបាលជម្ងឺ(មហិច្ឆតា)ផ្ទាល់ ខ្លួនសម្រាប់ជូនដល់ជនដែលមានរាយឈ្មោះខ្លះៗមកទាំងនោះផង និងបរិវានៃអ្នកទាំងនោះផងដោយឥត គិតថ្លៃ .... បុណ្យស័ក្ដិ លាភសក្ការៈ និងចំណីកាមគុណ! តើយួនវាឆ្កួតឬ? ...ជំនួយមានសំណងណ៎ា! ខ្មែរទេដែលពុលវង្វេងធាតុ ទោះជាយកស្លឹកកន្រ្ទោបមកបោកជម្រះមួយលានដង ក៏អត់ជា!

យួនក្ដាប់រូបមន្តរបស់វាបានយ៉ាងមានប្រសិទ្ធិភាពលុះឥឡូវ បន្តុបហ៊ុន សែន ដែលជាមនុស្សមេខ្មែរក្រហម បាតដៃមិនទាន់ស្ងួតឈាមខ្មែរពីអម្លុង១៩៧០ - ១៩៧៥ នោះនៅឡើយផង និងទាំងមិនចប់ High School ផងនោះ ឲ្យកាន់តំណែងខ្ពស់បំផុតនៃប្រទេសជាតិមួយ មិនខុសអ្វីពីស៊ីហនុ ដែលបារាំងបន្តុបឲ្យ ឡើងកៅអីរាជ្យពីអាយុ៩ឆ្នាំ និង១៦ឆ្នាំនោះទេ ។
(នៅមានត...)
(តពីទំព័រខាងលើ)

ជនមួយក្រុមដែលយួនបានជ្រើសរើសមកបម្រើមហិច្ឆតារបស់វាទាំងនេះ មានមុខការរៀងៗខ្លួនលំអិតតាម ផែនការដែលវាបានគូសឲ្យពួកអតីតៈខ្មែរក្រហមទាំងនេះដើរ ។ វាបង្ហាត់បង្រៀនពីវិធានការណ៍សង្រ្គប់បំបាក់ ឆន្ទៈជាតិនិយមខ្មែរតាមបែបចោរព្រៃច្បាប់ព្រៃ ប្រហារជីវិតកូនខ្មែរដោយត្រង់ៗផង ប្រើល្បិចប៉ាហ៊ីសម្លាប់ ដាក់ គុកបំបឹទមតិកូនខ្មែរផង ប្លន់បំផ្លាញសម្បត្តិធម្មជាតិ ធនធានជាតិ រដ្ឋសីមាកូនខ្មែរផង យ៉ាងសន្សឹមៗឥត ឈប់ឈរ ផ្នែកអាណាចក្រ ។ ផ្នែកពុទ្ធចក្រវិញ ទេព វង់ ជនដែលយួនកាត់ខោអាវសង្ឃ(ស្បង់ចីវ័រ) បំពាក់ បញ្ជូនចេញពីហាណូយត្រង់ៗមកកម្ពុជាក្នុងព៌ណពុទ្ធសាសនា បំភាន់ភ្នែក បំភាន់សតិសម្បជញ្ញៈពុទ្ធសាសនិកជន ខ្មែរ តែអនុវត្តពាលកម្មផ្សេងៗ ដូចជាចាប់ព្រះសង្ឃ អ៊ិត សាខន ផ្សឹកដាក់គុកច្រវ៉ាក់ បណ្ដេញសង្ឃចេញពីវត្តអារាម ដូចជាអង្គ នួន សាវ៉ាត ជាដើមនោះ គឺដើម្បីបំបែកសង្ឃផង ជាន់ឈ្លីកិត្តិយសសាសនា ឲ្យប្រជាជនអស់ជំនឿខាង ផ្លូវសាសនាផង ។ ពោលដោយខ្លី យួនបានផ្សាំបណ្ដុះរូបមន្ត(កម្ពុជាក្រោម)ពេញខួរក្បាលខ្មែរមួយក្រុម ដូចបាន ស្ដីរួចមកហើយខាងលើ ទាំងអាណាចក្រ ទាំងពុទ្ធចក្រ គ្រប់ស្រទាប់ក្នុងសង្គមខ្មែរ!

ទាំងទេព វង់ ទាំងហ៊ុន សែន សុទ្ធតែជាមនុស្សដែលស្ទើររាប់ ក ខ មិនត្រូវ ។ នេះជាគន្លឹៈជ័យជំនះរបស់យួន ក្នុងការលេបទឹកដីខ្មែរ ដោយខ្មែរខ្លួនឯងជាអ្នកលើកដាក់ជើងពាន ប្រគល់ឲ្យយួនដោយខ្លួនឯង ដោយយួនមិនបាច់ ចំណាយគ្រាប់កាំភ្លើងមួយគ្រាប់ ចូលមកប្លន់ឲ្យផ្អើលគេផ្អើលឯងឡើយ ... កម្ពុជាក្រោម កោះត្រល់ ជាភ័ស្តុតាង ស្រាប់!

សម្ដីជនក្បត់ជាតិ ខួរយួនខ្លួនខ្មែរ ហ៊ុន សែន វាបានបញ្ចើចថា៖ បើអាណាហ៊ានតវ៉ារឿងកម្ពុជាក្រោម កោះត្រល់ ហើយចង់ទាមទារមកវិញនោះ វា(ហ៊ុន សែន)នឹងជួយធ្វើម្ឈូសបញ្ជូនឲ្យ! នេះអាក្បត់ជាតិចំៗ លេចជ្រងោរ នៅចម្ពោះឧត្តមគតិខ្មែរទាំងមូលតែម្ដង!

No comments:

Post a Comment

បទកាព្យឬអត្ថបទកំពុងត្រូវបានចាប់អារម្មណ័ - Popular Posts