សូមស្វាគមន៍ និងសូមអរគុណ ដោយបានអញ្ជើញចូលលេងនៅទំព័រ Blog របស់ខ្ញុំ ។ សូមបានសុខសប្បាយ!
កំពប់តែអុង - Courtesy of Prey Norkor News   អ្នកតស៊ូខ្មែរច្រើនទៀត
COMMENTS – SUGGESTION? លោក-អ្នកអាចបញ្ចេញមតិឬយោបល់តាមរយៈ (Comment) ផ្ទាល់ក្រោមអត្ថបទនីមួយៗ ឬលោក-អ្នកអាចសរសេរផ្ទាល់មកខ្ញុំក៏បាន
Email B Boy  សូមអរគុណ!   ថាវរីមាសបង  THIS BLOG IS BEST VIEWED WITH GOOGLE CHROME!

Tuesday, October 1, 2013

សាបព្រោះពូជបែបណា នឹងបានផ្លែផ្កាបែបនោះ



សាបព្រោះពូជបែបណា នឹងបានផ្លែផ្កាបែបនោះ

ពាក្យចាស់មួយឃ្លានេះពិតជាមានន័យទូលំទូលាយមែន!  លោកអ្នកប្រហែលជាឆ្ងល់ថា ហ៊ឺ...ខ្ញុំនេះ
ទើបនឹងភ្ញាក់ពីដេកហើយមើលទៅ? ថាអញ្ចឹងក៏ត្រូវដែរ..​ ព្រោះមានសកម្មភាពមួយចំនួនរបស់
អ្នកនយោបាយខ្លះ មើលទៅដូចជាមិនព្រមភ្ញាក់ពីតំណេកសោះ!


តើខ្ញុំចង់និយាយពីអ្វី?  “តើពូជប្រជាធិបតេយ្យ” នៅកម្ពុជានោះ គេកំពុងសាបព្រោះបែបណា? គឺគេ
ទៅបែរបន់ កៀងគរប្រជាជនឲ្យជួយបែរបន់ ដើម្បីដាំផ្សាំពូជប្រជាធិបតេយ្យនេះ ។ បងប្អូនខ្លះខំស្កាត់

មកចូលរួមដុតធូបបន់ស្រន់នេះ តាំងពីទីដាច់ស្រយាលនានា លក់មាន់លក់ទា គោក្របី ។ល។ មក
ភ្នំពេញ ឆ្លងកាត់ការគម្រាមកំហែង វាយតប់ បាញ់សម្លាប់ ដុតផ្ទះសម្បែង ។ល។និង។ល។ ដើម្បីដាំ
ផ្សាំពណ្ដុះពូជ(ប្រជាធិបតេយ្យ)នេះ តាមដែលពួកគាត់ត្រូវគេពន្យល់ដឹកនាំ ។  តើគ្រាប់ពូជបែបនេះ
នឹងទទួលបានផ្លែផ្កា ដែរឬទេ?  នេះពុំបានស្ដីពីគ្រោះថ្នាក់សេដ្ឋកិច្ចគ្រួសារ គ្រោះថ្នាក់ជីវិតខ្លួន ក្រុម
គ្រួសាររបស់ខ្លួនយើងផង!


(អហិង្សា)?  ខ្ញុំពេញចិត្តពាក្យនេះណាស់ ។  (បាតុកម្ម) ខ្ញុំគាំទ្រទាំងស្រុងផងដែរ ... តែពាក្យនិង
សកម្មភាពទាំងពីរនេះ ពុំមែនជារូបមន្តប្រជាធិបតេយ្យតែម៉្យាងនោះឡើយ ។ សូមក្រឡេកមើល
សន្ទុះប្រជាធិបតេយ្យនៅប្រទេស  អេស៊ីប និង សៀរៀ .... តើគេកំពុងធ្វើអ្វីខ្លះ?

No comments:

Post a Comment

បទកាព្យឬអត្ថបទកំពុងត្រូវបានចាប់អារម្មណ័ - Popular Posts