ពុតសិស្សគ្រូបី ពុតស្រីប្ដីលែង ពុតឆ្កែបង់ម្ចាស់
ពុំនោលទាំងបីឃ្លានេះ មានអត្ថន័យតែមួយ -- ការចង្អុលបង្ហាញនូវហេតុនិងបច្ច័យ
នៃឫកពារ ឬលំអាននៃសកម្មភាពរបស់មនុស្ស ។ វាជាពាក្យក្រើនរំលឹកត្រង់ៗ ឲ្យយើង
ចេះពិចារណាចម្ពោះជនទាំងឡាយប្រភេទនេះ មុនធ្វើការសេពគប។ តើព្រោះហេតុអ្វី?
កំណត់សម្គាល់
ពុំនោលនេះស្ដីអំពីពាក្យថា “ពុត” ដែលមានន័យថា៖ កលមាយា ពុតត្បុត ល្បិច ។ល។
វិចារណបទៈ
១) ពុតសិស្សគ្រូបីៈ “គ្រូ” ដែលពុំនោលនេះយោងសំដៅក្នុងសម័យកាលនោះ គឺយើងអាចធ្វើ
ការសន្និដ្ឋានបានថា ពុំមែនជាគ្របង្ហាត់បង្រៀនអក្សរសាស្ត្រឡើយ តែអាចជាគ្រូបង្ហាត់
បង្រៀនគម្ពីរត្រ័យវេទ ផ្សេងៗវិញ។ ជនទាំងឡាយដែងចង់ហាត់រៀនវិជ្ជានេះ ដំបូងគឺត្រូវ
សូមខ្លួនជាសិស្ស ហើយលុះត្រាណាតែបានការអនុញ្ញាតិយល់ព្រមទទួលអំពីសំណាក់
គ្រូអាចារ្យនោះសិន ទើបបានចូលហាត់រៀនបាន។ ចំណែកគ្រូអាចារ្យវិញ គាត់តែងមាន
វិន័យផ្សេងៗដែលសិស្សទាំងអស់ត្រូវគោរព អនុវត្តតាម ...បើពុំដូច្នោះទេ គាត់នឹងបណ្ដេញ
ចេញនូវសិស្សណាដែលមិនលុះទៅតាមដំបូន្មានរបស់គាត់មិនខាន...។ សិស្សល្អ រមែងនឹង
ស្នាក់នៅសិក្សាជាមួយគ្រូបាធ្យាយតែមួយ រហូតចប់ចុងចប់ដើម ពុំត្រូវបានបណ្ដេញចេញ
អំពីសំណាក់នៃគ្រូបាអាចារ្យណាមួយឡើយ...។ សំណួរៈ ប្រសិនអ្នកជាគ្រូអាចារ្យវិញ... តើ
អ្នកសម្រេចចិត្តព្រមទទូលយកជនរូបណាមួយជាសិស្សឬទេ ក្នុងខណៈណាដែលអ្នកដឹងថា
ជនរូបនោះត្រូវបានគ្រូចំនួនបីមកហើយ ដែលបានបណ្ដេញគេចោល? សូមប្រីយ៍មិត្តផ្ដល់នូវ
ចម្លើយនេះ ដោយប្រីយ៍មិត្តខ្លួនឯងចុះ!!!
ហេតុៈ ពុតត្បុត ល្បិចកល មារយាទលាក់ពុត ។ល។
បច្ច័យៈ លំអាន គន្លង ។ល។ ដែលកើតឡើងជាអលជ្ជី ។ អ្វីដែលជនប្រភេទនេះបាន
ប្រព្រឹត្តកន្លងមក គេនឹងប្រព្រឹត្តបន្តទៀត។ មារយាទរបស់គេនឹងមិនអាចជៀសគន្លងចាស់
របស់គេបានឡើយ។
កំណត់សម្គាល់ៈ
ជនមានឧត្តមគតិ មានចិត្តជាសីលធ៌មទាំងឡាយ រមែងមានចិត្តខ្មាស់បាប ខ្មាស់អំពើ
អសីលធ៌ម ហើយខឹតខំកែលម្អអត្មា វឹលមករកផ្លូវត្រូវវិញត្រឹមតែកំហុសលើកទីពីរប៉ុណ្ណោះ!
ឃ្លាទីពីរ និងទីបី មានអត្ថន័យស្របគ្នាតែមួយ ជាមួយនឹងការពិព៌ណនាដែលខ្ញុំបាន
បរិយាយហើយដោយត្រូសៗ នៃឃ្លាទីមួយនេះ!
សូមអរគុណ!
ប៊ី ប៊យ
No comments:
Post a Comment