កំពប់តែអុង - Courtesy of Prey Norkor News អ្នកតស៊ូខ្មែរច្រើនទៀត
COMMENTS – SUGGESTION? លោក-អ្នកអាចបញ្ចេញមតិឬយោបល់តាមរយៈ (Comment) ផ្ទាល់ក្រោមអត្ថបទនីមួយៗ ឬលោក-អ្នកអាចសរសេរផ្ទាល់មកខ្ញុំក៏បាន
Email B Boy សូមអរគុណ! ថាវរីមាសបង
Tuesday, October 15, 2013
ទិដ្ឋិ គតិក្នុងស្រោមមនុស្សជាតិ តើពេលណាទើបយើងស្គាល់វា?
ពន្លឺនានាភ្លឺតែក្នុងពេលណាមានភាពងងឹតប៉ុណ្ណោះ ។ អ្នកប្រាជ្ញបណ្ឌិតទាំងឡាយ គេអាច ស្គាល់បាននៅក្នុងពេលមានវិបត្តិ ។ អ្នកក្លាហានទាំងឡាយក៏ដូចគ្នា គឺគេឃើញក្នុងពេលមាន អាសន្ន ...។ បុរសស្ត្រីមានភក្ដីភាពទាំងឡាយ គឺគេផ្ដល់កិត្តិយសបាននៅក្នុងពេលមានបុរស នារីដទៃទៀតចែចង់! ការប្ដេជ្ញាសច្ចាប្រណិធានទីទៃៗ ក្នុងពេលមានភាពមនោរម្យ សន្តិភាព ពីមុនៗមកនោះ គឹគេមិនទាន់ផ្ដល់តម្លៃឲ្យបាននៅឡើយ... ។ ល។និង។ល។
១) “មនុស្សៈមនុស្សោ” មានរូបជាមនុស្ស គតិជាមនុស្ស
ព្រះសមណគោត្តម(ព្រះសម្មាសម្ពុទ្ធ) ទ្រង់បានសម្ដែងថា៖ ការបានយោនយក មកកើត ជាមនុស្សគឺជាកុសលដ៏ប្រសើរពីអតីតៈជាតិ ដ្បិតថាជាតិជាមនុស្សប្រៀបដូចជាស្ថានឬ កំណើតមួយដែលអាចកសាងអំពើអ្វីៗតទៅមុខទៀតបាន ពោលគឺជាទីសាបព្រោះនូវ អំពើនានា ដើម្បីផលនិងគុណតទៅមុខទៀត ខុសពីតិរច្ឆាន ប្រែតអសុរកាយ ឬទេព្ដា ដែលជាទីស្ថានសោយផលនូវអំពើរបស់ខ្លួនពីជាតិមុន ។
ធាតុជាមនុស្ស
យោងតាមពុទ្ធោវាទដដែល មនុស្សកើតមក នាំយកមកជាមួយនូវបន្ទុកធ្ងន់ៗ(៣) យ៉ាងមាន៖ ១) លោភៈ ២) ទោសៈ ៣) មោហៈ ដែលពុំអាចលាងជម្រះបានដោយ ការបំបឹទបំបាំងដោយងាយៗ ។ វានឹងលេចធ្លោឡើងក្នុងពេលមានវិបត្តិ អាសន្ននានា ដូចបានចង្អុលជូនខ្លះៗមកហើយនោះ ។
១-១) លោភៈ -- មនុស្សស្ថិតក្រោមការប្រាថ្នា ប៉ុនប៉ងគ្រប់កាលៈទេសៈ ដើម្បីប្រយោជន៍ ផ្ទាល់ខ្លួន គ្រួសារខ្លួន បើទោះជាត្រូវបំពានច្បាប់ បំពានសីលធ៌ម បំពានសុចរិតធ៌ម យ៉ាងណាក្ដី ។ នេះជាទិដ្ឋិរបស់មនុស្សតាមធម្មជាតិរបស់មនុស្ស ឥតរើសវណ្ណៈ ឋានៈ បុណ្យស័ក្ដិ៍ឡើយ ។ អ្នកប្រាជ្ញបណ្ឌិតទាំងឡាយ រួមទាំងព្រះសម្មាសម្ពុទ្ធ បានព្យាយាម ជម្រះនូវ(លោភៈ)នេះទាំងលំបាក តែបានឈ្នះលើទិដ្ឋិលោភៈជាអវសាន! ព្រោះជា គុណធ៌មដ៏ប្រសើរ ! ឈ្នះ(លោភៈ)គតិ ដោយការបរិច្ចាគ! ព្រះវេស្សន្ដរបានឈ្នះនូវ (លោភៈ)នេះដោយការបរិច្ចាគទាន!
១-២) ទោសៈ -- កំហឹង
សន្ទុះចិត្តស្ថិតក្រោមភ្លើង(លោភៈផង មោហៈផង ) ...ខ្ញុំនឹងស្ដីជូនបន្តិចទៀតនេះ ដ្បិត បុថុជ្ជនទាំងអស់កម្រនឹងបានឈ្នះលើឥទ្ធពលនៃ ទោសៈ នេះណាស់ សូម្បីព្រះវេស្សន្ដរ កាលជាពោធិសត្វនៅឡើយនោះ ក៏ធ្លាក់ក្នុងអន្លង់នៃ(ទោសៈ)នេះដែរ កាលព្រះអង្គហៀប បាញ់ប្រហារតាជូជកដោយធ្នូ ពេលឃើញគេអូសទាញ វាយវាត់ ជាលីនិងក្រឹស្នា កូនប្រុស ស្រីនៅចម្ពោះមុខព្រះអង្គ ដូច្នោះ ។ ឈ្នះទោសៈដោយមេត្តា!
អង្គវេស្សន្តរជាព្រះពោធិសត្វ (ជាបុថុជ្ជន)នៅឡើយក្ដី តែនិស្ស័យបុណ្យពីអតីតៈជាតិ ដែលទ្រង់បានកសាងអស់ច្រើនអសង្ខ័យនិងរយសែនកប្ប បានរំឭកសតិសម្បជញ្ញៈ របស់ព្រះអង្គឲ្យអាចរម្ងាប់នូវឥទ្ធិពលទោសៈនោះបាន គ្រាពេលនោះ ។
មនុស្សក្នុងគ្រាបច្ចុប្បន្ននេះ យើងឃើញហើយថាកម្លាំងទោសៈឆាបឆេះស្ទើរគ្រប់ស្រទាប់ សង្គម ។ សង្គមគ្រួសារ សង្គមជាតិ អន្តរជាតិ! លើសពីនេះទៀតនោះ សូម្បីតែខ្លួនអាត្មា ឯងក៏កម្លាំងទោសៈដុតឆេះបានដែរ ។ ស្រឡាញ់និងស្អប់ជាឫសគល់នៃ(ទោសៈ) ។ បើ ឥន្ទ្រីយ៍ទាំង ១២ ស្ថិតក្នុងភាពអព្យាក្រិត្យ នោះនឹងពុំមាន(ស្រឡាញ់និងស្អប់) ហើយក៏ឥត មានបង្កឲ្យកើតធ៌មទោសៈនេះដែរ!
១-៣) មោហៈ -- អវិជ្ជាឬភាពងងឹតងងល់
មោហៈជាប្រភពនៃលោភៈផង ទោសៈផង ដ្បិតអីវាជាភាពងងឹតតាំងពីដំបូង ..ឧទាហរណ៍ ដូចជាចោរចង់ទៅលួចបេះផ្លែស្វាយអ្នកដទៃក្នុងពេលយប់ដូច្នោះដែរ ឡើងដើមស្វាយទាំង ពពីមពពាម អត់ដឹងថាមែកណាមានសម្បុកស្រាំង មែកណាមានសម្បុកអង្ក្រងជាដើម ។ ហេតុដែលចងទៅលួចគឺ (លោភៈ)ខ្វះការពិចារណាត្រូវ ។ ពេលត្រូវស្រាំងទិច កើតក្ដីហ្មួរហ្មង ក្ដៅក្រហាយគឺជាទោសៈ ។ ហេតុដែលនាំ ឲ្យទៅលួច ត្រូវស្រាំងទិចឈឺចុកចាប់គឺជាឥទ្ធពលនៃ(មោហៈ) ។ ឈ្នះមោហៈបានដោយវិជ្ជា!
២) មនុស្សតិរិច្ឆានោ -- រួបរាង្គជាមនុស្ស តែគតិជាសត្វតិរិច្ឆាន
“តិរិច្ឆាន”បានដល់ពពួកសត្វស្រុកសត្វព្រៃច្រើនប្រការ ដែលពុំមានរូបរាង្គសណ្ឋាន ដូចមនុស្ស ពោលដោយខ្លីគឺពពួកសត្វដែលខ្វះនូវធម្មញាណនេះតែម្ដង ។ អ្វីទៅ ធម្មញាណ? (ធម្មញាណ)ជាភាសាបាលីចងបទពីរចូលគ្នាដោយបទសន្ធិ មានន័យ ថា៖ ដឹងនូវធ៌ម ។ ពាក្យថា (ធ៌ម)ក្នុងទីនេះ ពុំបានសម្ដៅលើធ៌មលោកសូត្រមន្ត ដែល យើងធ្លាប់បានឮលោកសូត្រនោះឡើយ ។
(ធារៈ ឬធ៌ម) =ទ្រទ្រង់ ឬទ្រទ្រង់ជាធរមាន សម្ដៅលើសីលធ៌ម សភាវធ៌ម សង្គមធ៌ម សុចរិតធ៌ម ។ល។ ជាដើម ។
(ញាណ ឬជាគរៈធាតុ) =ដឹង យល់ ជ្រាបរសសេចក្ដី ។
មនុស្សដែលខ្វះនូវធម្មញាណ គឺជាមនុស្សស្ថិតក្នុងសម្បកមនុស្ស តែគតិជាតិរិច្ឆាន! ក្នុងសង្គមតិរិច្ឆានឥតមាន តុលាការ ច្បាប់ក្រម ឬតម្រួតទាហានការពារសន្តិសុខឲ្យ គ្នាទៅវិញមកឡើយ ។ សត្វណាខ្លាំង សត្វនោះឈ្នះ ព្រោះពួកវាឥតមាននូវ ធម្មញាណនេះឯង!
៣) មនុស្សបេត្តោ -- សម្បកមនុស្ស ចិត្តជាប្រែតអសុរកាយ
ពេលណាយើងឮពាក្យថា(ប្រែត) វារំឭកឲ្យយើងឃើញនិងមានចំណាប់អារម្មណ៍ ដល់ពេលបុណ្យភ្ជំបិណ្ឌ ដែលជាទំនៀមទម្លាប់របស់ខ្មែរ រៀងរាល់ឆ្នាំនោះ ។ តើវា មានន័យអ្វីទាក់ទងនឹងបទវិភាគនេះ?
(ប្រែត)ក្នុងទីនេះ សម្ដៅដល់សេចក្ដីស្រេកឃ្លានឥតស្រាកស្រាន្ត ឥតស្កប់ស្កល់ រហូតហ៊ានក្លែងរូប ក្លែងកាយបំភ័យមនុស្សដោយហេតុភេទអមនុស្សផ្សេងៗ ឲ្យរត់ចេញពីទីនានាដែលប្រែតត្រូវការចម្អែតការស្រេកឃ្លានរបស់ខ្លួនឥតចេះ ស្កប់ស្កល់នោះ ។
៤) មនុស្សទេវោ -- ឋានៈជាមនុស្ស មានចិត្តនិងទង្វើជាទេព្ដា
មនុស្សក្នុងប្រភេទទីបួននេះយើងឮបានដោយកម្រ តែមិនមែនគ្មានសោះនោះទេ។ ជំពូកមនុស្ស (មនុស្សទេវោ) ជាអលជ្ជីគឺប្រកបដោយសីលប្រាំ សីលប្រាំបីឬសីលដប់ ទោះ ក្នុងគ្រាទុរ្ភឹក្ស គ្រាសម្បូរសប្បាយដូចម្ដេចក្ដី មានសុចរិតធ៌មជាបន្ទាត់ត្រេចចរក្នុងឆាកជីវិត សម្រាប់ខ្លួនឯងផង ញ៉ាំងសេចក្ដីសុខឲ្យកើតមានដល់ជនដទៃផង ។ ហេតុអ្វីបានជាឮ បានដោយកម្រ? ពួកគាត់រមែងប្រាសចាកភាពអួតអាង ឬថ្លែងពីគុណបំណាច់ផ្សេងៗ កុសលនានាដែលពួកគាត់បានសាងដល់អ្នកដទៃ នោះឡើយ ។ យើងអាចសម្គាល់បាន ព្រោះទង្វើជាកុសលរបស់ពួកគាត់ប៉ុណ្ណោះ ។
មនុស្សទេវោ មិនបៀតបៀនខ្លួនឯងផង មិនបៀតបៀនជនដទៃផង ! សាងអំពើជា កុសលដល់ខ្លួនឯងផង ដល់ជនដទៃផង ជាអលជ្ជី ! សុភមង្គល សេចក្ដីក្សេមក្សាន្ត របស់ជនដទៃ ជាអំណររបស់មនុស្សទេវោគ្រប់ៗរូប!
ទិដ្ឋិ គតិមនុស្សទាំងបួនប្រភេទនេះ យើងស្គាល់បាននៅពេលណា?
អ្វីជា(ទិដ្ឋិ) អ្វីជា(គតិ)?
ទិដ្ឋិ =ការយល់ឃើញ ដំណើរចិត្តគិត ដោយពុំទាន់មានការប្រព្រឹត្ត
គតិ =ការធ្វើដំណើរតាមការគិត ឬការយល់ឃើញ =ដំណើរគំនិតត្រូវបានអនុវត្ត ឬសកម្មភាពតាមការគិត កើតឡើងហើយ ។
ទិដ្ឋិ បើត្រូវបានបង្ហាញដោយជនណាមួយ ទោះជាមិច្ឆាទិដ្ឋិក្ដី សម្មាទិដ្ឋិក្ដី នោះទោស ទ័ណ្ឌ ក្រមច្បាប់មិនទាន់អាចកាត់ទោសបាននៅឡើយ គឺត្រឹមតែមានការរិៈគន់ ថ្កោល ទោសប៉ុណ្ណោះ ព្រោះវាគ្រាន់តែជាការបង្ហាញពីដំណើរចិត្ត ដោយខ្វះសកម្មភាព ឬអំពើ។ រីឯ(គតិ)វិញ ជាអំពើដែលបានប្រព្រឹត្តតាម(ទិដ្ឋិ)នោះៗ អាចត្រូវមានទោសទ័ណ្ឌ បើជា ឧក្រិដ្ឋកម្ម ។ យោលសេចក្ដីខ្លី តើនរណាក្នុងសង្គមខ្មែរ ជាពិសេសអ្នកដឹកនាំខ្មែរ មាន ទិដ្ឋិ គតិដូចម្ដេច យើងស្គាល់បាននៅពេលណា?
សូមលើកយកមកស្ដីខ្លះៗ ដូចតទៅ៖
មនុស្សដែលមានលក្ខណៈជា (មនុស្ស ទិដ្ឋិ គតិ)ជាមនុស្សផង លក្ខណៈជា តិរិច្ឆានផងនោះគឺ មិនគឺអ្នកណាឆ្ងាយក្រៅពីស្ដេច ស៊ីហនុ និងកញ្ជះយួន ហ៊ុន សែន នោះឡើយ ។ ឧទាហរណ៍ព្រឹត្តិការណ៍ខ្លះៗគឺ៖
ស៊ីហនុ
១៨ មិនា ១៩៧០ -- ពូជស្ដេចស៊ីហនុត្រូវកូនខ្មែរទាត់ចេញពីកម្ពុជា ក្រោយពី បានបំផ្លិចបំផ្លាញទឹកដីសុវណ្ណភូមិរលាយរលត់ សល់តែប៉ុនសម្បកក្ដាម និង បានហុតជញ្ជក់ឈាមជាតិ សម្បត្តិជាតិ ឈាមប្រជាជនអស់រាប់សតវត្សរ៍កន្លង មកនោះ បានរត់យកក្បាលទៅជ្រកនៅកូរ៉េកុម្មុនីស្តផង ចិនកុម្មុយនីស្តផង យួនកុម្មុនីស្តផង ... ឳនក្បាលសុំទ័ព គ្រឿងប្រហារគ្រប់សណ្ឋានមកបំពាក់ឲ្យ ពពួកទមិឡតិរិច្ឆាន ប៉ុល ពត កាប់សម្លាប់កូនខ្មែរទាំងចាស់ក្មេង ព្រះសង្ឃ ទារក មិនរើសមុខ ដើម្បីបម្រើមហិច្ឆិតាកៅអីបល្ល័ង្ករបស់ខ្លួន តាំងពីក្នុងឆ្នាំ ១៩៧០ រហូត ដល់ ១៩៧៩ ។
ជនក្បត់ជាតិ លក់ជាតិ ទឹកដី ហ៊ុន សែន កញ្ជះបរទេសយួន បានបន្តពីឆ្នាំ ១៩៧៩ លុះឥឡូវ បម្រើចៅហ្វាយហាណូយ លើកទឹកដីកម្ពុជាហុចឲ្យអាស្រកីដើម្បីជាសំណង សាគុណ រុញដែនកម្ពុជរដ្ឋឲ្យធ្លាក់ក្នុងកណ្ដាប់យួនយ៉ាងរឹងមាំ ស្ទើរគ្មានពន្លឺអាចរើបម្រះ បាន ... ។ ដែនទឹក កោះនានាទាំងតូចធំ ដែនដីពីគ្រប់ជ្រុង តាកែវ ស្វាយរៀង ក្រចេះ កំពង់ចាម ។ល។ អាស្រកីកំពុងលេបត្របាក់ទាំងភ្នែកស្រស់ ប្រជាជនខ្មែរអស់ដីភូមិ ដីស្រែជារៀងរាល់ថ្ងៃ បន្តិចម្ដងៗឥតឈប់ឈរក៏អាជនក្បត់ជាតិ ហ៊ុន សែន អត់ឈឺ ក្បាលនឹងការឈឺចាប់និងការបាត់បង់ជាតិរបស់ខ្មែរឡើយ។ ឃើញជាអាទិ៍ អាកញ្ជះ យួននេះមានតែដៃទរទេដូចគ្នាកាលពីឆ្នាំ១៩៧៩នោះ ...ចុះឥឡូវលុយប៉ុន្មានកោដិហើយ .. បានមកពីណា? កម្ពុជានៅសល់អ្វីខ្លះ?
Subscribe to:
Post Comments (Atom)
បទកាព្យឬអត្ថបទកំពុងត្រូវបានចាប់អារម្មណ័ - Popular Posts
-
-
សុភាសិតខ្មែរ Compiled By: S. H. ១) មនុស្សចិត្តជា តែងមានគ្នាជាទីពឹង ២) និយាយយប់ផ្ទប់ព្រៃ និយាយថ្ងៃ ថ្ងៃមានត្រចៀក ៣) ចិត្តមិនអប់រំ នាំឲ្យវិនា...
-
-
-
ស្រឡាញ់ស្រីខ្លីវិជ្ជា ឧទ្ទេសកម្មៈ ច្បាប់ទម្លាប់ទាំងឡាយរមែងបង្កើតឡើងក្រោយពេល “អំពើ” ដែលបានកើតរួចមកហើយ ពោលគឺ លទ្ធផលនៃ អំពើនោះ ដែលជាបុព្វហ...
សូមអរគុណ
ReplyDelete