កំពប់តែអុង - Courtesy of Prey Norkor News អ្នកតស៊ូខ្មែរច្រើនទៀត
COMMENTS – SUGGESTION? លោក-អ្នកអាចបញ្ចេញមតិឬយោបល់តាមរយៈ (Comment) ផ្ទាល់ក្រោមអត្ថបទនីមួយៗ ឬលោក-អ្នកអាចសរសេរផ្ទាល់មកខ្ញុំក៏បាន
Email B Boy សូមអរគុណ!   ថាវរីមាសបង
Monday, August 29, 2011
ឈើពុកកុំដាក់គូថលើ
ឈើពុកកុំដាក់គូថលើ
http://www.khmerbuddhism.ca/
ចុះផ្សាយដោយ ព្រះមហាភិរម្យ ក្នុងខែសីហា 24, 2011 នៅម៉ោង 4:30am
ធម្មតា ឈើដែលពុកផុយ យើងមិនអាចទុកចិត្តបានទេ ចាំបាច់ត្រូវតែប្រុងប្រយ័ត្នមុននឹងផ្ញើគូថទៅលើឈើពុក មិនធានា
រ៉ាប់រងគូថរបស់យើងទេ ហេតុនោះបានជាព្រះបោរាណាចារ្យបានលើកយកពាក្យទំនឹមមកបង្រៀនយើងថាឈើពុកកុំដាក់
គូថលើ ព្រោះឈើពុកអាចបង្កគ្រោះថ្នាក់ឬ ឧបទ្ទវហេតុដល់អ្នកអង្គុយបាន ចាត់ជាពាក្យណែនាំដោយបំណងល្អឲ្យមនុស្ស
ចេះគិតមុនធ្វើអ្វីៗព្រោះអាចនឹងកើតគ្រោះថ្នាក់ដោយសេចក្តីប្រមាទបាន ហេតុនោះឈើពុកទើបបង្កប់ដោយគ្រោះថ្នាក់ឬ
ឧបទ្ទវហេតុដែលអ្នកផ្ញើគូថ(អ្នកអង្គុយ)។
គួរចៀសវាង តាមអត្ថន័យដែលរៀបរាប់មកនេះគ្រាន់តែជាន័យចំតាមពាក្យពេចន៍ដែលប្រាកដនៅក្នុងឃ្លានេះប៉ុណ្ណោះ
បើបកស្រាយតាមន័យពាក្យប្រៀបផ្ទឹមវិញ នឹងឃើញថា ចាស់ទុំត្រូវការណែនាំមិនឲ្យសេពគប់ជនពាលដែលលោក
យកត្រាប់តាមពុទ្ធវចនៈថា អសេវនា ច ពាលានំ មិនត្រូវសេពគប់ជនពាល ពោលគឺ មិនត្រូវទុកចិត្ត
លើជនពាលនោះទេ បញ្ហានៅត្រង់ថាតើជនពាលនោះមានចរិតលក្ខណៈដូចម្តេចទៅបានជាមិនឲ្យសេពគប់?
ចរិតលក្ខណៈនៃជនពាលគឺ
1.អនយំ នយតិ ទុម្មេធោ ប្រែថា ជនអន់ចរិត(ជនពាល) តែងដឹកនាំពាំយួរអ្នកដទៃខុសគន្លងធម៌ តួយ៉ាងដូច
ជា ព្រះទេវទត្តដឹកនាំព្រះបាទអជាតសត្តុឲ្យប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ ឬ បទឧក្រិដ្ឋដោយធ្វើបិតុឃាត គឺ ធ្វើ
ឃាតព្រះរាជបិតារបស់ខ្លួន ទង្វើដឹកនាំខុសគន្លងនោះត្រូវបានចាស់ទុំយកមកបង្កើតជាពាក្យទំនឹមថាចិត្តជាទេវទត្ត
មាត់ជាទេវតា ពោលគឺ សម្តីល្អប៉ុន្តែចិត្តអាក្រក់ បើយកមកបកស្រាយក្នុងន័យនយោបាយវិញ ដូចជា ការធ្វើប្រជា
ភិថុតិឃោសនាគោលនយោបាយល្អប៉ុន្តែ ទង្វើដែលធ្វើផ្ទាល់ផ្ទុយស្រឡះនឹងពាក្យពេចន៍ដែលអះអាងឬសន្យា ត្រង់
ចំណុចនេះឯងដែលលោកហៅថាចិត្តជាទេវទត្តមាត់ជាទេវតា ។
2.អធុរាយំ និយុញ្ជតិ ប្រែថា ជ្រៀតជ្រែកចូលក្នុងភារកិច្ចរបស់អ្នកដទៃ ពោលគឺ ក្នុងការធ្វើការងារជាមួយគ្នា
ម្នាក់ៗសុទ្ធតែមានភារកិច្ចទទួលខុសត្រូវទៅតាមមុខក្រសួងរៀងៗខ្លួន ប៉ុន្តែជនអន់ចរិតមិនទុកចិត្តលើសហការីដទៃទេ
តែងតែចូលទៅជ្រៀតជ្រែកការងារគេជារឿយ ៗ បើជាអ្នកនយោបាយវិញក៏ប្រើឥទ្ធិពលរបស់ខ្លួនចូលទៅជ្រៀតជ្រែក
កិច្ចការនៃស្ថាប័នដទៃធ្វើឲ្យស្ថាប័ននោះៗបាត់បង់ជំនឿទុកចិត្តឬឯករាជ្យរបស់ខ្លួន ដូចជា ស្ថាប័នសាសនា ឬ តុលាការ
ជាដើម
3.ទុន្នយោ សេយ្យសោ ហោតិ ប្រែថា ឃើញខ្មៅជាស ឃើញល្អជាអាក្រក់ ជនអន់ចរិតខ្លះកាលបើប្រព្រឹត្តខុស
ឆ្គងទៅជារឿយ ៗ រហូតដល់ក្លាយទៅជាទម្លាប់ ប៉ុន្តែជាទម្លាប់ខុស ទោះបីអ្នកដទៃចង្អុលបង្ហាញ ណែនាំ ប្រាប់ថា ទម្លាប់
ដែលធ្វើមកនោះខុសឆ្គងទេ ជនអន់ចរិតនៅតែធ្វើឬប្រព្រឹត្តដដែល ផ្គើនធ្វើដោយទិដ្ឋិមានះ ឬ ធ្វើដោយយល់ឃើញថា ទង្វើ
ដែលខ្លួនធ្វើនោះត្រឹមត្រូវល្អហើយ គឺ ល្អត្រឹមត្រូវតាមគំហើញខុសរបស់ខ្លួន ការរំលោភសិទ្ធិមនុស្ស ដូចជា បាញ់បោះ
ចាប់ចងជាដើម ការរឹបអូសយកដីធ្លី ឬ ការបំបិទសិទ្ធិសេរីភាពដោយប្រើច្បាប់ជាឧបករណ៍ជាដើម ចាត់ជាទង្វើខុសឆ្គង
ក្នុងក្រសែភ្នែករបស់ជនជាបណ្ឌិត ប៉ុន្តែជនអន់ចរិតយល់ឃើញថាជាទង្វើល្អរបស់ខ្លួនដែលត្រូវតែធ្វើដូច្នោះ ទោះអ្នក
ដទៃរងគ្រោះភ័យយ៉ាងណាក៏ដោយ ក៏ជារឿងរបស់អ្នកដទៃ ឲ្យតែក្រុមខ្លួនបានផលប្រយោជន៍មកបានហើយ ទោះអ្នក
ដទៃប្រឹងស្រែកតវ៉ាឬយំយែកដោយទឹកភ្នែកយ៉ាងណា ជនអន់ចរិតក៏បកស្រាយថាយំយែកដោយទឹកភ្នែកក្រពើ ។
4.សម្មាវុត្តោបិ កុប្បតិ ប្រែថា ទោះបីបើយើងនិយាយណែនាំល្អក៏នៅតែក្រេវក្រោធ បុគ្គលកាលបើមានចរិតជា
ពាលនៅក្នុងសន្តានហើយ ទោះបីអ្នកដទៃណែនាំដោយបំណងល្អយ៉ាងណា ក៏នៅតែក្រេវក្រោធឬឆេវឆាវដដែល ព្រោះ
ចំហេះនៃកំហឹងបានសន្សំកំញមទុកនៅក្នុងចិត្តស្រាប់ហើយ គ្រាន់តែទទួលពាក្យរិះគន់ឬណែនាំដោយល្អយ៉ាងណា កំញម
ដែលជាមេកំហឹងនោះក៏ឆេះទ្រុលឡើង បង្កជាបញ្ហាឆុងឆាំងក្តុងក្តាំងឲ្យក្តៅក្រហាយដល់អ្នកដទៃជារឿយ ៗ ព្រោះហេតុនោះ
បានជាចាស់ទុំមិនឲ្យផ្ញើទំនុកទុកចិត្តលើជនពាល ព្រោះគប់ពាលនាំប្រាណឲ្យបានទុក្ខ គប់ពាលនាំស្តុកចិត្តសៅហ្មង
គប់ពាលនាំប្រាណបានទោសផង គប់ពាលសៅហ្មងជាប្រក្រតី ។
5.វិនយំ សោ ន ជានាតិ ប្រែថា មិនទទួលស្គាល់សីលធម៌ ពាក្យបង្គាប់បញ្ជាឲ្យបដិបត្តិតាម ហៅថា វិន័យ ឬ
សីលឬ ច្បាប់ ពាក្យណែនាំឲ្យធ្វើល្អលះបង់អាក្រក់ចោល ហៅថា ធម៌ រួមចូលគ្នាបានជាកន្សោមពាក្យថា ធម៌វិន័យ សីលធម៌
ឬច្បាប់ទម្លាប់ ជនអន់ចរិតមិនទទួលស្គាល់សីលធម៌ទេ ព្រោះគេយល់ថា សីលធម៌គឺជាចំណងដែលចងដៃចងជើងគេមិន
ឲ្យធ្វើអ្វីៗបានដោយសេរី ព្រោះគេត្រូវការធ្វើអ្វីៗបានស្រេចតែក្បាលចិត្តឬទំនើងចិត្ត ជនដែលចូលចិត្តធ្វើអ្វីៗបានដោយ
ទំនើងចិត្ត ហៅថាជនទំនើង បើជាក្មេងហៅថា ក្មេងទំនើង បើជាចាស់ ហៅថា ចាស់ទំនើង បើជាអ្នកនយោបាយ ហៅថា
អ្នកនយោបាយទំនើង ដោយមិនគិតគូរដល់ច្បាប់ទម្លាប់របស់សង្គមឡើយ កាលបើសង្គមសម្បូរទៅដោយក្មេងទំនើង
ចាស់ទំនើង ឬ អ្នកនយោបាយទំនើងបែបនេះ សង្គមនោះក៏ឈ្មោះថា សង្គមទំនើង ដែរ ព្រោះសមាជិកសង្គមមិនទទួល
ស្គាល់និងគោរពច្បាប់ទម្លាប់ដែលជាសណ្តាប់ធ្នាប់ល្អរបស់ប្រទេសជាតិ ។
សរុបសេចក្តីមកថា ឈើពុកកុំដាក់គូថលើ សំដៅដល់ កុំសេពគប់ជនទំនើង ឬ ជនពាលដែលជាអ្នកបង្កហេតុគ្រោះថ្នាក់
ដល់សង្គម ព្រោះជនពាលប្រៀបដូចជាឈើពុកដែលផុយស្រួយងាយបាក់និងងាយបង្កគ្រោះថ្នាក់ដល់អ្នកផ្ញើគូថ សមដូច
ពាក្យទំនឹមថា ឈើពុកកុំល ឈើជ័រកុំលេង ពោលគឺ កុំលលេងនឹងឈើពុកដែលមានជ័រប្រឡាក់ ព្រោះជ័រនឹងធ្វើឲ្យអ្នកល
លេងនោះប្រឡាក់ប្រឡូកបាន ឬប្រៀបដូចជាជនពាលដែលមានទោសទណ្ឌផ្សេងៗកាលបើបុគ្គលចូលទៅសេពគប់នឹង
ធ្វើឲ្យជាប់ទោសទណ្ឌតាមជនពាលនោះដែរ គ្រោះភ័យ ឬ ឧបទ្ទវហេតុនឹងកើតឡើងដល់អ្នកចូលទៅសេពគប់សមគំនិត
នោះ ព្រោះហេតុនោះបានជាព្រះសម្មាសម្ពុទ្ធជាម្ចាស់ទើបត្រាស់ណែនាំដោយបំណងល្អថា អសេវនា ច ពាលានំ មិនត្រូវ
សេពគប់ជនពាលទេ ប៉ុន្តែទ្រង់ណែនាំឲ្យសេពគប់ជនជាបណ្ឌិវិញដោយពុទ្ធតម្រាស់ថា បណ្ឌិតានញ្ច សេវនា
ត្រូវសេពគប់ជនជាបណ្ឌិត ។
Subscribe to:
Post Comments (Atom)
បទកាព្យឬអត្ថបទកំពុងត្រូវបានចាប់អារម្មណ័ - Popular Posts
-
-
សុភាសិតខ្មែរ Compiled By: S. H. ១) មនុស្សចិត្តជា តែងមានគ្នាជាទីពឹង ២) និយាយយប់ផ្ទប់ព្រៃ និយាយថ្ងៃ ថ្ងៃមានត្រចៀក ៣) ចិត្តមិនអប់រំ នាំឲ្យវិនា...
-
-
-
ស្រឡាញ់ស្រីខ្លីវិជ្ជា ឧទ្ទេសកម្មៈ ច្បាប់ទម្លាប់ទាំងឡាយរមែងបង្កើតឡើងក្រោយពេល “អំពើ” ដែលបានកើតរួចមកហើយ ពោលគឺ លទ្ធផលនៃ អំពើនោះ ដែលជាបុព្វហ...
No comments:
Post a Comment