សូមស្វាគមន៍ និងសូមអរគុណ ដោយបានអញ្ជើញចូលលេងនៅទំព័រ Blog របស់ខ្ញុំ ។ សូមបានសុខសប្បាយ!
កំពប់តែអុង - Courtesy of Prey Norkor News   អ្នកតស៊ូខ្មែរច្រើនទៀត
COMMENTS – SUGGESTION? លោក-អ្នកអាចបញ្ចេញមតិឬយោបល់តាមរយៈ (Comment) ផ្ទាល់ក្រោមអត្ថបទនីមួយៗ ឬលោក-អ្នកអាចសរសេរផ្ទាល់មកខ្ញុំក៏បាន
Email B Boy  សូមអរគុណ!   ថាវរីមាសបង  THIS BLOG IS BEST VIEWED WITH GOOGLE CHROME!

Wednesday, August 24, 2011

វិបត្តិសីលធ៌ម - Moral Crisis

(Posted at Ki-Media 08/24/2011)




វិបត្តិសីលធ៌ម


តើខ្មែរជានរណា? សង្គមខ្មែរ វប្បធ៌មខ្មែរ តម្លៃឈាមជ័រខ្មែរ ។ល។ សាបព្រោះដោយឥទ្ធិពលនៃសាសនា
ពីរធំៗ គឺព្រហ្មញ្ញសាសនានិងពុទ្ធសាសនា លូតលាស់ដុះដាលរាប់ពាន់ឆ្នាំលុះឥឡូវ ។ សាសនាទាំងពីរនេះ
គឺជាសសរគ្រឹះផ្ដល់នូវតម្លៃ “សីលធ៌មខ្មែរ” ... សីលធ៌មក្នុងការប្រើប្រាស់ពាក្យនិយាយស្ដី សីលធ៌មតម្រែ
តម្រង់ឥរិយាបទ... សីលធ៌មចង្អុលបង្ហាញពីការប្រព្រឹត្តផ្សេងៗ អ្វីជាគុណសម្បត្តិ អ្វីជាគុណវិបត្តិជាដើម!

ចូលក្នុងសតវត្សរ៍ទី ២១ នេះ គេសង្កេតឃើញតម្លៃសីលធ៌មខ្មែរ មានភាពរោចទៅៗ ឆ្ពោះទៅកាន់
វិបត្តិភាព ដែលញ៉ាំងឲ្យកូនខ្មែរនិស្សិត បញ្ញវ័ន្ត បណ្ឌិត ដែលតាមអង្កេតពិនិត្យពីចលនាសង្គមមួយ
ចំនួន មានការព្រួយបារម្ភច្រើន...។

បើយើងពិនិត្យឲ្យកៀកជិតនោះ នោះយើងនឹងឃើញមានហីនភាសាជាច្រើនកំពុងត្រូវបានប្រើប្រាស់ដោយ
កូនខ្មែរមួយចំនួនតាម Internet Media ផ្សេងៗផង នៅតាមផ្លូវផ្សារ និគមន៍ ក្រុងឬជនបទផង.. ពីពលរដ្ឋ
ធម្មតាផង.. ពីអ្នកដឹកនាំក្នុងជួររដ្ឋាភិបាលផង និងពីក្នុងរង្វង់សមាជិកក្រុមគ្រួសារផង... ។ល។ និង ។ល។ តើ
អ្វីទៅជាវិបត្តិ?

វាក្យស័ព្ទសម្រាប់និយាយស្ដីប្រកបដោយសុភាវធ៌ម សុជីវធ៌ម និងសីលធ៌មមានច្រើនណាស់សម្រាប់ភាសានៃ
ជាតិនីមួយៗ តែអ្វីដែលយើងឮ ឧទាហរណ៍៖ ជនអ្នករួមពិភាក្សា ឆ្លងឆ្លើយវែកញែកក្រោមកម្មវត្ថុប្រឹក្សាអ្វីមួយ
នៅ Ki-Media នេះក្ដី នៅទីផ្សេងឯទៀតក្ដី គឺយើងសង្កេតឃើញថា ពួកគាត់ជ្រើសរើសយកពាក្យពេចន៍ បែប
ប្រមាថមាក់ងាយ វាយបរិហាររវាងគ្នានិងគ្នាទៅវិញ ...បាត់បង់វត្ថុបំណងនៃប្រធានបទ ប្រើពាក្យជេរប្រទេច
បង្កើតជម្លោះ ប្រទូសសារាយ ដោយពាក្យអសុរោះជងជួរពុំគួរគប្បីដោយអន្លើផ្សេងៗ ។ នេះហើយជាវិបត្តិនៃ
សីលធ៌មខ្មែរ!

បើទោះជាចក្រវាឡវឹលចូលសតវត្សរ៍ ២១ក្ដី... វាក្យស័ព្ទចណ្ឌាលផ្សេងៗ ក៏នៅតែពុំអាចជំនួសតម្លៃសីលធ៌ម
សុភាវធ៌ម វប្បធ៌មរបស់កូនខ្មែរបានឡើយ! បើយើងឮសំឡេងព្រុសដូចជាសុនខ ... នោះប្រហែលជាវាចេញ
មកពីមាត់នៃសត្វសុនខហើយ! បើយើងឮសំឡេងច្រៀងដូចសារិកា នោះក៏ប្រហែលជាសំឡេងសារិកាដែរ!
“សម្ដី សជាតិ” នៅពេលដែលអ្នកហាស្ដី ពាក្យពេចន៍ ជម្រើសវាក្យស័ព្ទរបស់អ្នក ចំហប្រាប់សាធារណជនពី
គុណសម្បត្តិ ឬគុណវិបត្តិ ឥរិយាឫកពាររបស់អ្នកក្នុងពេលរំពេច ស្របគ្នានោះដែរ!

ប៊ី ប៊យ
08/24/2011


No comments:

Post a Comment

បទកាព្យឬអត្ថបទកំពុងត្រូវបានចាប់អារម្មណ័ - Popular Posts