កំពប់តែអុង - Courtesy of Prey Norkor News អ្នកតស៊ូខ្មែរច្រើនទៀត
COMMENTS – SUGGESTION? លោក-អ្នកអាចបញ្ចេញមតិឬយោបល់តាមរយៈ (Comment) ផ្ទាល់ក្រោមអត្ថបទនីមួយៗ ឬលោក-អ្នកអាចសរសេរផ្ទាល់មកខ្ញុំក៏បាន
Email B Boy សូមអរគុណ!   ថាវរីមាសបង
Monday, August 8, 2011
“ស្រីដែលស្អាត គឺស្រីប្រពន្ធគេ” តចប់
“ស្រីដែលស្អាត គឺស្រីប្រពន្ធគេ”
(តពីអត្ថបទមុន 08/05/2011)
យើងទាំងអស់គ្នានៅចងចាំបានថា កាលពីនៅក្នុងថ្នាក់សិក្សា លោកគ្រូអ្នកគ្រូបង្ហាត់បង្រៀនមុខវិជ្ជាទាំងឡាយ ដោយ
សង្កត់ចង្អុលអត្ថន័យត្រង់ៗ ឲ្យយើងឱហាតចងចាំ ឥតមានបំភាន់ ន័យក្នុងន័យក្រៅអ្វីឡើយ ។ ទោះជាដូច្នោះក្ដី យើង
ស្ទើរតែប្រឡងស្ទើរធ្លាក់ស្ទើរជាប់ កុំថាឡើយដល់អ្វីៗដែលមានន័យផ្សេងអំពីពាក្យដែលយើងស្ដាប់ឮ! ពាក្យថា “ស្រី
ដែលស្អាត គឺស្រីប្រពន្ធគេ”នេះ ឥតមានន័យដូចស័ព្ទដែលយើងស្ដាប់ឮនេះឡើយ! ពំនោលនេះ ពាំនាំមកនូវវិបត្តិផង
និងសីលធ៌មផង តែយើងត្រូវប្រើតក្កវិជ្ជា ដើម្បីទាញចម្រាញ់នូវអត្ថន័យសីលធ៌មនោះៗ បើពុំដូច្នោះទេ គុណវិបត្តិនឹង
ហុចផលពុំខាន!
សូមរំឭកថា វប្បធ៌ម ទំនៀមទម្លាប់របស់ខ្មែរ មានគ្រិស្ដម្ភចេញអំពីលទ្ធិព្រហ្មញ្ញសាសនា និង ពុទ្ធសាសនា ។ តម្លៃ
សីលធ៌ម សុភាវធ៌ម និងសម្បត្តិផ្សេងៗដូចជា ចរិយាសម្បត្តិ វិជ្ជាសម្បត្តិឬបញ្ញាសម្បត្តិ ជាដើម គឺយោងតាមទ្រឹស្ដីនៃ
សាសនាទាំងពីរនេះ ។ ឧទាហរណ៍ៈ កាលបើយើងទៅវត្ត ឬចូលបុណ្យតាមពិធីពុទ្ធសាសនាផ្សេងៗ លោកអាចារ្យ
តែងឲ្យពរថា “សូមឲ្យមានតម្រិះដូចនាងអមរ៉ា សូមឲ្យមានប្រាជ្ញាដូចព្រះមហោសថ..” ។ ពរនេះគឺអាស្រ័យទៅលើ
ដំណើររឿងនៃនាង អមរ៉ានិងព្រះមហោសថ កាលពីមុនសម័យពុទ្ធកាលម៉្លេះ ... មានតំណាលមកដូច្នេះថា.. ព្រះ
មហោសថ មានសម័យថ្ងៃមួយ ដោយបានឮពីអ្នកស្រុកអ្នកភូមិពោលសរសើរពីការឆ្លាតវៃនៃនារីដ៏ប្រឹមប្រីយ៍ម្នាក់ ឈ្មោះ
នាងអមរ៉ា ក៏តាំងចាប់ចត្តិភ្នកនឹកស្រឡាញ់ភ្លាម ដោយទាំងពីមិនទាន់ឃើញ មិនទាន់ស្គាល់នាងនៅឡើយ ហើយក៏
ប្រាថ្នាស្កាត់ទៅរកជួបនាងដើម្បីប្រលោមសូមស្នេហ៍....។
កាលដែលព្រះមហោសថបានត្រេចទៅរកនាងអមរ៉ានោះ គាប់ជួនអី ក៏បានឃើញនាងកំពុងតែបេះផ្លែពុទ្រា ហើយក៏ៈ
“កនិដ្ឋភគិនី” ហៃប្អូនស្រី... តើខ្ញុំសូមផ្លែពុទ្រាខ្លះបរិភាគបានដែទេ?
“ជេដ្ឋៈ” បរពិត្រព្រះច្បង(បង) តើអ្នកចង់បរិភោគផ្លែពុទ្រាក្ដៅឬត្រជាក់?
ព្រះមហោសថៈ ខ្ញុំសូមបរិភោគផ្លែពុទ្រាចម្អិនចុះ!
នាងអមរ៉ា កាន់ថ្នក់ក្រមាដែលមានផ្លែពុទ្រាទើបបេះហើយទាំងអំបាលម៉ាននោះ លើកគ្រលាស់ជះទៅពេញដី ....ឲ្យដល់
ព្រះមហោសថ....។
សង្កេតៈ (តើអ្នកចង់បរិភោគផ្លែពុទ្រាក្ដៅឬត្រជាក់?) (ខ្ញុំសូមបរិភោគផ្លែពុទ្រាចម្អិនចុះ!) ...ទាំងនេះគឺជាសំណួរនិង
ចម្លើយឃ្លាតពីអត្ថន័យធម្មតា ។ បើយើងអនុវត្តតាមស័ព្ទត្រង់ៗនោះ នោះផ្លែពុទ្រានឹងត្រូវបានគេយកទៅស្ងោរ ឬលីង
ដុត កម្ដៅជាមុនសិន មុនពេលបរិភោគ ....ជាអ្វីដែលមានលក្ខណៈខុសពីរបៀបនិងទម្លាប់មនុស្ស....។
វិភាគ ពិចារណ៍ដោយប្រើប្រាស់តក្កវិជ្ជា យល់ពីសំណួរ យល់ពីបំណង ហើយផ្ដល់នូវចម្លើយ អនុវត្តវិធានសាស្ត្រដោយ
ឈ្លាសវៃ គឺជាអ្វីដែលជនផងរមែងប្រគល់ ផ្ដល់នូវតម្លៃកិត្តិយសឲ្យ ដោយសាទរនិងគារវៈ ។ ដោយហេតុដូច្នោះហើយ
បានជាយើងដែលជាកូនខ្មែរ បានឮ បានស្ដាប់នូវពាក្យពេចន៍ដំបូន្មាននានា ដែលស្ទើរតែបង្កប់ដោយប្រស្នា! មាន
ជំនឿថា មានតែមនុស្សមានប្រាជ្ញាទេទើបស្រាយប្រស្នាបាន! នេះហើយដែលសង្គមបានឃើញនិងសម្រាំងបំបែកវីរៈជន
បញ្ញវន្ត វរជន ជាដើមចេញពីជនធម្មតា... ។ ពាក្យចាស់បានស្ដីថា ១) ស្គាល់គ្នាក្នុងគ្រាក្រ.. ២) សុភមិត្តគឺឃើញក្នុង
ពេលមានអាសន្ន..៣) សង្គ្រាមបង្ហាញវីរៈជន... ៤) ពន្លឺប្រទីប ភ្លឺតែក្នុងពេលណាមានភាពងងឹត! ។ល។ និង ។ល។...
“ស្រីដែលស្អាត គឺស្រីប្រពន្ធគេ”
សូមពិចារណាបន្តិចទៀត... “ស្រីដែលស្អាត គឺស្រីប្រពន្ធគេ”... វត្ថុបំណងនៃពំនោលនេះ គឺពុំមែនឲ្យយើង(បុរស)
សម្លឹងទៅរកប្រពន្ធគេ ប្រាថ្នាប្រពន្ធគេ អន្ទងប្រពន្ធគេ ដើម្បីបំពេញក្ដីស្រឡាញ់របស់ខ្លួនឡើយ! ... ពិតមែនហើយថា
ស្ត្រីដែលជាប្រពន្ធគេ ចួនកាលមានសម្រស់ សម្ផស្សប្រណីតគួរជាទីប្រតិព័ទ្ធសម្រាប់បុរសដទៃមែន... ប៉ុន្តែចួនកាលគឺ
មានតែកែវភ្នែកនៃបុរសជាប្ដីរបស់នាងទេ ដែលរមែងតែស្អាត ស្រស់ជានិច្ចសម្រាប់គាត់... ដូចជា(សូមស្មាទោស)...
នារីពិការ ខ្វះដៃខ្វះជើង ..ពិការចរិត.... អភ័ព្វរូបរាង្គកាយពីកំណើតផ្សេងៗ... ក៏ជាទីស្រឡាញ់នៃស្វាម៉ីរបស់នាងដែរ!
...ន័យនេះហើយដែលពំនោលនេះដៅសង្កត់ ថាមានតែ “ស្រីដែលស្អាត គឺស្រីប្រពន្ធគេ”តែប៉ុណ្ណោះ!
សូមអរគុណ!
ប៊ី ប៊យ 08/08/2011
Subscribe to:
Post Comments (Atom)
បទកាព្យឬអត្ថបទកំពុងត្រូវបានចាប់អារម្មណ័ - Popular Posts
-
-
សុភាសិតខ្មែរ Compiled By: S. H. ១) មនុស្សចិត្តជា តែងមានគ្នាជាទីពឹង ២) និយាយយប់ផ្ទប់ព្រៃ និយាយថ្ងៃ ថ្ងៃមានត្រចៀក ៣) ចិត្តមិនអប់រំ នាំឲ្យវិនា...
-
-
-
ស្រឡាញ់ស្រីខ្លីវិជ្ជា ឧទ្ទេសកម្មៈ ច្បាប់ទម្លាប់ទាំងឡាយរមែងបង្កើតឡើងក្រោយពេល “អំពើ” ដែលបានកើតរួចមកហើយ ពោលគឺ លទ្ធផលនៃ អំពើនោះ ដែលជាបុព្វហ...
បងប្រុស ប៊ីប៊យ !..
ReplyDeleteចុះអាចនិយាយបានដែរទេថា៖
‹‹ ប្តីដែលល្អស្អាត ជាប្តីគេ ?. ››.
បើតាមគំនិតប្អូន ពិតជាបាន ព្រោះស្រី និងប្រុស ជាមនុស្សដូចតែគ្នា
សម័យឥឡូវត្រូវបានទទួលសិទ្ធស្មើគ្នាទៀតផង !..
អញ្ចឹងអ្វីៗត្រូវតែផ្គូផ្គងគ្នាបាន ។ បើតាមការរៀបរាប់របស់បង ..
ស្ត្រីក៍មិនត្រូវ ទៅស្រឡាញ់របស់គេដែរ .. ដោយសារតែដូច្នោះ
ទើបបញ្ហាហឹង្សាដោយការកាប់សម្លាប់ ជះទឹកអាស៊ីត .. មានកើតឡើង មិនចេះឈប់ឈរ ...
អរគុណ បងប្រុស ដែលបានជួយរំលឹក ដាស់សតិកូនខ្មែរ
ឱយយល់ពីទង្វើរបស់ខ្លួន អ្វីដែលគួរ និងមិនគួរ ត្រូវចៀសវាង ..
ដើម្បីសេចក្តីថ្លៃថ្លូរបស់ខ្លួន បានជាគំរូល្អដល់ក្មេងជំនាន់ក្រោយ ..
សូមបងជួបប្រទះនូវសេចក្តីសុខ សុភមង្គលដ៍រាបរៀងទៅ ..
ដោយគោរពរាប់អានពីប្អូនស្រី
កុលាបខៀវ
&&&&&&&&&&&&&&&&&&&&&&&&&&
តាមសង្កេត សីលធ៌មមាននៅក្នងសន្ដានចិត្តនៃជនណា ជននោះរមែងទទួលនូវភាពសុខក្សេមក្សាន្ត ជាទីស្រឡាញ់ គោរពពី
ReplyDeleteសង្គមគ្រួសារមិត្តភ័ក្ត្រ និងសង្គមជាតិផងដែរ.. មិនសំដៅចម្ពោះ
តែបុរស ឬស្ត្រីឡើយ ។
មែនហើយប្អូនស្រីកុលាប ‹‹ ប្តីដែលល្អស្អាត ជាប្តីគេ ?. ›› ក៏
អាចពោលដូច្នោះបានដែរ ដ្បិតជាតម្លៃសីលធ៌មតែម៉្យាង ។
ហេតុដែលចាស់បុរាណស្ដីសង្កត់អត្ថន័យទៅលើតែប្រុសៗនោះ ព្រោះ
ប្រុសៗប្រព្រឹត្តអសីលធ៌មត្រង់ចំណុចនេះច្រើនជាង ..ដោយប្រើ
អំណាច បុណ្យស័ក្ដិ ទ្រព្យសម្បត្តិ ជាដើម ។
សូមអរគុណ កុលាប
សូមបានរីករាយរាល់ខណៈ និងមានសុខភាពល្អ
ប៊ី ប៊យ