កំពប់តែអុង - Courtesy of Prey Norkor News អ្នកតស៊ូខ្មែរច្រើនទៀត
COMMENTS – SUGGESTION? លោក-អ្នកអាចបញ្ចេញមតិឬយោបល់តាមរយៈ (Comment) ផ្ទាល់ក្រោមអត្ថបទនីមួយៗ ឬលោក-អ្នកអាចសរសេរផ្ទាល់មកខ្ញុំក៏បាន
Email B Boy សូមអរគុណ!   ថាវរីមាសបង
Wednesday, April 20, 2011
ការប្រឹក្សាអំពី “ភាសាខ្មែរ”
ការប្រឹក្សាអំពី “ភាសាខ្មែរ”
គន្លងបដិវត្តិអក្សរសាស្ត្រជាតិ របស់លោក កេង វ៉ាន់សាក់ - “មូលភាពនៃការបង្កើតពាក្យ”
ដំបូង មុននឹងលោកអ្នកអាចអានអក្សរដែលខ្ញុំកំពុងសរសេរនេះបាន លុះត្រាណាតែ៖
១) លោកអ្នកជាជនជាតិខ្មែរ បានសិក្សាពីអក្សរសាស្រ្តជាតិ
២) លោកអ្នក(ពុំមែនជាជនជាតិខ្មែរ)តែបានសិក្សាពីអក្សរសាស្រ្តរបស់ខ្មែរគ្រប់គ្រាន់...
បន្ទាប់ មុននឹងលោកអ្នកអាចយល់ពីអត្ថន័យនៃពាក្យនីមួយៗនេះ លុះត្រាណាតែ៖
១) លោកអ្នកជាជនជាតិខ្មែរ មានកំណើតក្នុងសង្គមគ្រួសារខ្មែរ ដែលប្រើប្រាស់ភាសាខ្មែរ
២) លោកអ្នក(ពុំមែនជាជនជាតិខ្មែរ)បានសិក្សាភាសារបស់ខ្មែរគ្រប់គ្រាន់...
តើនរណាជា លោក “កេង វ៉ាន់សាក់”?
ឆ្លើយដោយខ្លីៈ លោកកេង វ៉ាន់សាក់ គឺជាកូនខ្មែរមួយរូប បានទទួលការសិក្សាអក្សរសាស្រ្តជាតិខ្មែរ
.. ភាសាជាតិខ្មែរ ពីកូនខ្មែរជំនាន់មុនគាត់ រហូតបានកម្រិតសិក្សាក្នុងឋានៈជា “សាស្ត្រាចារ្យ” ។
តើអ្វីជាបេសកកម្មរបស់គាត់ ផ្នែកភាសាជាតិ ក្រោយមក?
... លោកកេង វ៉ាន់សាក់ ព្យាយាមទាត់ចោលនូវភាសាសរសេរទាំងឡាយ រួមទាំងភាសាដែលគាត់
បានទទួលពីឪពុកនិងម្ដាយរបស់គាត់ ដែលចេះចាំពីទារកភាពក្រោមបបូរមាត់ម្ដាយនិងឪពុករបស់
គាត់ផង ពីក្រុមសាស្រ្តាចារ្យបណ្ឌិត ដែលបានបង្ហាត់បង្រៀនគាត់ឲ្យចេះចាំពីភាសាជាតិរបស់ខ្មែរផង!
បដិវត្តិអក្សរសាស្ត្រ គឺជាបេសកកម្មរបស់គាត់ ដោយបំផុសបំផុលនូវអ្វីដែលគាត់មិនចូលចិត្ត នាំកូន
ខ្មែរមួយចំនួនឲ្យវង្វេង គ្មានឫសបាឋតាមគាត់ដែរផ្នែកអក្សរសាស្ត្រនិងភាសាជាតិ!
សកម្មភាពរបស់លោកកេង វ៉ាន់សាក់
ពាក្យថា”បដិវត្តិ”មានន័យថា (ប្រឆាំង ជំទាស់) ។ នេះគឺជាអ្វីដែលជាសកម្មភាពរបស់លោករូបនេះ!
បើទោះជាអ្នកប្រាជ្ញបណ្ឌិតទាំងឡាយផ្នែកភាសាជាតិ មានពហុគតិ មូលជាឯកច្ឆន អនុម័តក្រិត្យក្រម
ភាសាជាតិ ទុកជាមគ្គុទ្ទេសក៍ឲ្យកូនខ្មែអនុវត្តសម្រាប់ការសិក្សា ដើម្បីរក្សាតម្កើងភាសា អក្សរសាស្ត្រ
ជាតិ ដូចម្ដេចក្ដី ... លោករូបនេះពុំបានខ្វល់នឹងបណ្ឌិតគតិទាំងនោះឡើយ ដោយជោគជាំក្រោមឥទ្ធិពល
មោហគតិឯកទិដ្ឋិបដិវត្តិរបស់គាត់នោះ ។
ភាសាខ្មែរ ”ព្យាង្គតម្រួត”គឺជាផ្លែស្លែងសម្រាប់លោកកេងវ៉ាន់ សាក់ ។ ទាំងខ្ញុំផ្ទាល់ ក៏ពុំដឹងថាហេតុអ្វី
ក៏គាត់ពិបាកលេបដូច្នោះទេ?... ក្រោយៗមក ក៏មានកូនខ្មែរឯទៀតៗផ្ដួចផ្ដើមពីបដិវត្តិផ្សេងទៀត ដូច
ជា៖ បដិសេធចោលនូវឫសគល់បាលីនិងសំស្ក្រិតថាពុំមែនជាមូលដ្ឋានកំណើតភាសាខ្មែរ ។ល។ ជាដើម
ហើយព្យាយាមលុបចោល ចេញពីភាសាខ្មែរ បន្ថែមពីលើការសរសេរជាព្យាង្គតម្រួតនោះ!
ឥឡូវ ខ្ញុំសូមលើកយក “មូលភាពនៃការបង្កើតពាក្យ” មកស្ដី ព្រោះនេះជាចំណងជើងសៀវភៅ
របស់លោកកេង វ៉ាន់សាក់ ។ តើលោកអ្នកមានចម្ងល់ឬទេ ថាហេតុអ្វី?
ចម្ពោះលោកអ្នក-កូនខ្មែររូបណាដែលរួមទិដ្ឋិជាមួយនឹងទិដ្ឋិរបស់លោកកេង វ៉ាន់សាក់ សូមពិចារណាជាថ្មី
...ហើយសួរខ្លួនឯងថា៖ តើចំណងជើងសៀវភៅរបស់លោកកេង វ៉ាន់សាក់ ខាងលើ ប្រើភាសាខ្មែរ
ឬភាសារបស់លោកកេង វ៉ាន់សាក់???
“មូលភាព” តើនេះជាភាសារបស់លោកកេង វ៉ាន់សាក់ ឬ... ឬក៏ជាភាសាខ្មែរ?
“ពាក្យ” តើនេះជាភាសារបស់លោកកេង វ៉ាន់សាក់ ឬ... ឬក៏ជាភាសាខ្មែរ?
“បង្កើត” ហេតុអីក៏លោកកេង វ៉ាន់សាក់ មិនសរសេរ “បង់ កើត”?(សូមមើលវេយ្យាករណ៍លោក ពូវ អ៊ុម)
មតិរបស់ខ្ញុំ-ប៊ី ប៊យ....... លោកកេង វ៉ាន់សាក់... គឺគ្មានអ្វីជាក់ ហើយខំញាក់ចិញ្ចើម... ប៉ុណ្ណោះ!!!
ប៊ី ប៊យ
04/20/2011
Subscribe to:
Post Comments (Atom)
បទកាព្យឬអត្ថបទកំពុងត្រូវបានចាប់អារម្មណ័ - Popular Posts
-
-
សុភាសិតខ្មែរ Compiled By: S. H. ១) មនុស្សចិត្តជា តែងមានគ្នាជាទីពឹង ២) និយាយយប់ផ្ទប់ព្រៃ និយាយថ្ងៃ ថ្ងៃមានត្រចៀក ៣) ចិត្តមិនអប់រំ នាំឲ្យវិនា...
-
-
-
ស្រឡាញ់ស្រីខ្លីវិជ្ជា ឧទ្ទេសកម្មៈ ច្បាប់ទម្លាប់ទាំងឡាយរមែងបង្កើតឡើងក្រោយពេល “អំពើ” ដែលបានកើតរួចមកហើយ ពោលគឺ លទ្ធផលនៃ អំពើនោះ ដែលជាបុព្វហ...
.
ReplyDeleteជំរាបសួរ បងប្រុស !.
សូមសរសើរនូវឧត្តមគតិស្នេហាភាសាជាតិ
អក្សរសាស្ត្រជាតិ របស់បងប៊យ ។
អរគុណផងដែរ ដល់ការចំណាយពេលវេលា
បកស្រាយ ពន្យល់ ហូរហែរ នៅទីនេះ !
មានមតិខ្លះថា៖ លោកកេង វ៉ាន់សាក់ ចង់បំបាត់
ព្យាង្គតម្រួត ក៍ព្រោះតែលោកចង់សំរួលភាសាសរសេរ
តាមអង្គុលីលេខ មានជើង ស្រះ ត្រួតច្រើនជាន់ ... តែនោះជាលេស..
មានឯណា ពាក្យព្យាង្គតម្រួត.. ពាក្យសរសេរត្រួត
តាមអង្គុលីលេខ នៅតែអាចសរសេរបានដដែល
ដល់សព្វថ្ងៃ ( ពាក្យត្រួតដូចជា ក្បឿង ល្បឿន .. )
ដូច្នេះ គំនិតគាត់ ( កេង វ៉ាន់សាក់ ) មានចេតនា
លុបបំបាត់ភាសាបាលីសំស្ក្រឹតនោះហើយ ...
ដោយរាប់អានជានិច្ច ពីប្អូនស្រី
កុលាបខៀវ
$$$$$$$$$$$$$$$$$$$$$$$$$
មែនហើយ កុលាប ឧបមាថាគាត់(លោកកេង វ៉ាន់សាក់) ទាត់ចោល
ReplyDeleteភាសាបាលីឬសំស្រ្កិតពីភាសាខ្មែរនោះ នោះចំណងជើងសៀវភៅ
របស់គាត់នឹងអស់ពាក្យស្ទើរតែទាំងអស់ទៅហើយ! តែគាត់បានត្រឹម
តែយកជើងរាទឹក បន្ទាបបន្ថោកភាសាខ្មែរប៉ុណ្ណោះ....
"មូលភាព" ក្លាយមកពីភាសាបាលីនិងសំស្រ្កិត (មូលៈ និង ភាវៈ)
"ពាក្យ" ក្លាយមកពីភាសាបាលីនិងសំស្រ្កិត (វាក្យៈ)
សូមអរគុណ
ប៊ី ប៊យ
ភាសាខ្មែរ
ReplyDelete