កំពប់តែអុង - Courtesy of Prey Norkor News អ្នកតស៊ូខ្មែរច្រើនទៀត
COMMENTS – SUGGESTION? លោក-អ្នកអាចបញ្ចេញមតិឬយោបល់តាមរយៈ (Comment) ផ្ទាល់ក្រោមអត្ថបទនីមួយៗ ឬលោក-អ្នកអាចសរសេរផ្ទាល់មកខ្ញុំក៏បាន
Email B Boy សូមអរគុណ!   ថាវរីមាសបង
Monday, April 11, 2011
Khmer Literature-ហេតុអ្វីបានជាយើងត្រូវសរសេរអក្សរត្រួតគ្នា
=================================================
ការវិភាគប្រឹក្សាអំពីសំនួរ - ហេតុអ្វីបានជាយើងត្រូវសរសេរអក្សរត្រួតគ្នា
មានវាក្យមតិខ្លះពោលឡើងថាៈ “ការសរសេរពាក្យរាយ ជាការងាយសោះ ហេតុដូចម្ដេចបានជា
ធ្វើឲ្យលំបាក ... បានប្រយោជន៍អ្វី?..នេះជាភាពសាំញ៉ាំ... មិនគួរឲ្យកើតមាន..” ។
បដិវត្តិអក្សរសាស្ត្រជាតិ មានទ្រង់ទ្រាយដូចនេះ បានកើតមានឡើងដ៏ក្ដៅគគុករួចមកហើយ តាំងពីមុនកំណើត
នៃវចនានុក្រមខ្មែរ ដែលកូនខ្មែរឃើញនិងកំពុងប្រើប្រាស់សព្វថ្ងៃនេះម៉្លេះ ។ លោក កេង វ៉ាន់សាក់ គឺជាអ្នកធ្វើ
បដិវត្តន៍នោះ ។ លទ្ធផលចុងក្រោយ លោករូបនេះស្ទើរតែគ្មានកេរ្តិ៍ដំណែលអ្វីដែលជាប្រយោជន៍ជាតិទុកឲ្យកូន
ខ្មែរធ្វើជាមគ្គុទ្ទេសក៍ឡើយ ។
ហេតុអ្វីបានជាយើងត្រូវសរសេរអក្សរត្រួតគ្នា?
ចម្លើយៈ ហេតុអ្វីបានជាប្រទេសមានអារ្យធ៌មនានាក្នុងលោក ចងក្រងឡើងនូវ វចនានុក្រម សម្រាប់ជាតិ
សាសន៍របស់ខ្លួន? តើមានប្រយោជន៍អ្វី? តើវចនានុក្រមជាអ្វី? បើគ្មានវចនានុក្រមទេ តើយើងអាចយល់
ន័យនៃ “វចនានុក្រម” បានដែរឬទេ? ហេតុអីបានជាយើងសរសេរ (វចនានុក្រម.... មិនសរសេរ .. វ៉ាច់ចាក់
ណានុករម.. វិញ?” បើសរសេរដូច្នោះ... តើវាមានអត្ថន័យដូចម្ដេច?)
ដើម្បីគ្រងរក្សាតម្លៃភាសានិងអក្សរសាស្ត្រជាតិ ប្រទេសទាំងឡាយ ខ្មែរផងដែរ បានចងក្រងក្រិត្យវិន័យ
សម្រាប់ការអនុវត្តិវាក្យស័ព្ទ ទាំងភាសានិយាយ ទាំងការសរសេរ រក្សាអត្ថន័យនៃពាក្យនីមួយៗ រក្សាការ
ប្រកបនៃពាក្យនីមួយៗ ។ល។ កុំឲ្យមានអក្ខរាវិបល្លាស ទៅតាមការនឹកឃើញ ឃ្លាតគន្លងអក្ខរាវិរុទ្ធ ដែលជា
ហេតុនាំមកនូវហាយនភាព សាបសូន្យតម្លៃភាសាជាតិរបស់ខ្លួន ។
ដែនសីមាខ្វះច្បាប់គ្រប់គ្រង អនាធិបត្តេយ្យ នឹងវិនាសអស់តម្លៃទៅយ៉ាងណា ភាសាជាតិដែលខ្វះវាក្យក្រម
នឹងអស់តម្លៃ វិនាសសាបសូន្យទៅក៏យ៉ាងដូច្នោះដែរ...។ វេយ្យាករណ៍ និង វចនានុក្រម ជាបន្ទាត់សម្រាប់
គ្រប់គ្រងភាសានិងអក្សរសាស្ត្រជាតិ រក្សាការពារតម្លៃជាតិ កុំឲ្យក្លាយទៅជាជាតិអក្ខរានាធិបត្តយ្យនោះ ។
ក្នុងភាសាខ្មែរ ពាក្យនីមួយៗ លោកពុំបានបែងចែកភេទនៃពាក្យ ដូចក្នុងភាសាបាលីឡើយ ដូចជា៖
ភេទស្រី ភេទប្រុស និងភេទពុំមែនស្រីពុំមែនប្រុស ជាដើម ។ ភាសាបរទសខ្លះៗ ដូចជាបារាំង អេស្ប៉ាញ៉ុល
ជាដើម គេមានការបែងចែកនូវភេទទាំងឡាយនេះ ហើយគេកំពុងអនុវត្តក្នុងសាសន៍របស់គេរៀងរាល់ថ្ងៃ ....
តើមានប្រជាជនណាមួយរបស់គេទាមទារឲ្យលប់បំបាត់ចោលនូវវាក្យក្រមទាំងនោះទេ? តើហេតុអ្វីបានជា
“កៅអី”មានភេទផ្សេងពី “ស្លាបព្រាឬសម”?
ហេតុអីបានជា “សាលារៀន”ជាភេទស្រី? តើបានប្រយោជន៍អ្វី?
“ហេតុអីបានជាយើងត្រូវសរសេរអក្សរត្រួតគ្នា?”
វាក្យក្រមខ្មែរ ពុំបានតម្រូវឲ្យគ្រប់ពាក្យទាំងអស់សរសេរជាព្យាង្គតម្រួតឡើយ ។ មានពាក្យដែលត្រូវសរសេរ
ដោយព្យាង្គតម្រួត មានពាក្យដែលត្រូវសរសេរជាតួរាយ ។ នេះជាក្រិត្យក្រមនៃខេមរសាស្ត្រ ដែលលោកអ្នក
អក្ខរកោវិទជាច្រើននាក់ ច្រើនជំនាន់បានធ្វើបុរេវិនិច្ឆ័យ ប្រកបដោយហេតុ ប្រកបដោយផល មុនក្រិត្យក្រម
ភាសាខ្មែរត្រូវបានអនុម័តសម្រាប់ខេមរៈប្រណិបត្តិលុះឥឡូវ ។ អស់លោកកូនខ្មែររូបណា ដែលមានអក្ខរៈ
សម្បត្តិប្រសើរជាងក្បួនខ្នាតសព្វថ្ងៃផ្នែកភាសាជាតិ សូមបរិច្ចាគកោសល្យរបស់លោក បង្កើនកិត្តិយសសាសន៍
ខ្មែរផង ! តែសូមលោកកុំភ្លេចថា ភាសាដែលលោកកំពុងចង់លប់បំបាត់ ឬផ្លាស់ប្ដូរនោះ ត្រូវមានឫសគល់ និង
អត្ថន័យច្បាស់លាស់ជាងអ្វីដែលខ្មែរមានសព្វថ្ងៃ!
តើលោកត្រូវប្រកបពាក្យ “កម្ពុជា” ទៅជា “កាំពុចជា” “អង្គរ” ទៅជា “អង់គ” វិញឬ?
ខ្ញុំបានអានមតិនៃការច្រានចោលពីកូនខ្មែរខ្លះៗ ដូចជា៖
១) បានប្រយោជន៍អ្វី ក្នុងការសរសេរព្យាង្គតម្រួត...
២) ធ្វើបដិវត្ត មិនព្រមសរសេរដាច់ខាត”ព្យាង្គតម្រួត”
៣) លប់ចេញឲ្យអស់នូវពាក្យណាដែលសរសេរមានទណ្ឌឃាដ(៍)
៤) ភាសាបាលីគឺជារូងងងឹតងងល់មួយ...
៥) ហេតុអ្វីបានជាគេសរសេរ (សំ ...ទៅជា សម=សមគួរ)? វាអាចច្រឡំគ្នាទៅនឹង (សម.. សម- ស្លាបព្រា)សរសេរដូចគ្នា មានសម្លេងមិនដូចគ្នា?..នេះជាការលើកលែង? “...នេះជាចម្លើយមិនត្រឹមត្រូវទេ..”
ដើម្បីបានចំណេញដល់សតិសម្បជញ្ញៈសិក្សាកូនខ្មែរក្រោយៗ ខ្ញុំសូមលើកយកចំណុចឆ្លើយតបខ្លះៗទៅ
នឹងវាក្យមតិខាងលើ ដូចតទៅ៖
ក) ក្រិត្យក្រមភាសាខ្មែរបច្ចុប្បន្ន ពុំបានហៅឲ្យអក្ខរានុវត្តិទាំងអស់សរសេរជាព្យាង្គតម្រួតឡើយ.. ឧទាហរណ៍ៈ
ក-1) សំណាង ចំណេញ សំណេះសំណាល កំពង់ធំ កំពង់ចាម កំពត ជាដើម ។ល។
ក-2) វិបត្តិនៃអក្ខរាវិរុទ្ធៈ កម្ពុជា(កាំពុចជា) អង្គរ(អង់គ) សម្បត្តិ(សំបាត់) វិបត្តិ(វិបាត់) ប្រជាធិបត្តេយ្យ
(ប្រជាធិបប៉ាក់តៃ) អក្សរ(អាក់ស) ជាដើម ។ល។ និង ។ល។ វាក្យស័ព្វទាំងនេះ ចាំបាច់ត្រូវតែសរសេរជា
ព្យាង្គតម្រួត បើពុំដូច្នោះទេ ប្រៀបដូចជាដុំថ្មអង្គរដែលគេរើរុះបោះគ្រវែងចោល ពង្រាយពេញខែត្រសៀមរាប
គ្មានតម្លៃដូច្នោះដែរ!
ក-3) ព្យាង្គតម្រួត និងឫសគល់របស់វាៈ សម្រក ចម្ការ ចម្លង(ដែលលោកបានលើកឡើង)។ បើយើងលប់ចេញ
ឲ្យអស់ ឈប់ប្រើប្រាស់នូវជើងព្យញ្ជនៈរបស់ខ្មែរពីភាសាខ្មែរនោះ នោះការសរសេរត្រួតគ្នាទាំងឡាយក៏នឹងចប់ព្រម
គ្នាជាស្ថាពរ ហើយកូនខ្មែរមួយចំនួននឹងសប្បាយពេញចិត្ត តាមបំណងមិនខាន! តែជាតិខ្មែរ សាសន៍ខ្មែរ ភាសា
សាស្ត្រខ្មែរ តម្លៃនៃអក្សរសីល្បិ៍ខ្មែរ នឹងត្រូវអស់នូវរោចនភាពទន្ទឹមគ្នានោះដែរ!
ហេតុអ្វីបានជាវាក្យក្រមខ្មែរតម្រូវឲ្យសរសេរ “សម្រក” ម្ដេចមិនសរសេរ “សំរក” “ចម្ការ” មិន”ចំការ “ “ចម្លង”
មិន”ចំលង ឬចំឡង”?
ពាក្យថា”សម្រក” មានឫសគល់របស់វាចេញពីពាក្យ “ស្រក” ។ (ស្រក)ជាអកម្មកិរិយា រីឯ(សម្រក)ជា
សកម្មកិរិយា ដែលមានន័យនិងសកម្មភាពទីទៃខុសពីគ្នា ។ ហេតុអ្វី មិនសរសេរ (សំរក)វិញ តើវាចំណេញអ្វី?
ចម្លើយៈ ជាការជាក់ស្ដែង ពាក្យថា (ស្រក) អក្ខរកោវិទទាំងឡាយ ឥតបានលប់ជើងនៃអក្សរ( រ ) របស់ខ្មែរ
ចេញឡើយ ។ បើប្រសិនណាលោកសរសេរថា (សរក)វិញនោះ ការសរសេរត្រួតគ្នាក៏គ្មាន! ពាក្យថា (សម្រក)
ក៏គ្មាន! .... ប្រហែលភាសាខ្មែរ ...ក៏គ្មានដែរ!!!! ហេតុដែលវាក្យក្រមខ្មែរតម្រូវឲ្យសរសេរត្រួត ព្រោះពាក្យថា
(ស្រក) ជាពាក្យមានទំនាក់ទំនងនឹងគ្នានោះ សរសេរដោយត្រួតគ្នា... អក្សរ(ស)ត្រួតដោយជើង(រ) ពីកំណើត
នៃភាសាខ្មែរ! ពាក្យថា(ចម្លង)(ចម្ការ)ក៏ដូចគ្នាដែរ វាមានឫសគល់ចេញពីពាក្យថា (ឆ្លង)(ឆ្ការ) ។បើយើងសរសេរ
ថា (ឆលង)(ឆការ)វិញនោះ លោកមិនចាំបាច់ព្រួយបារម្ភពីព្យាង្គតម្រួតនោះទៀតឡើយ... ហើយជើងអក្សរខ្មែរ
របស់ខ្មែរ ក៏យើងលែងត្រូវការដែរ!!!!!!!!!!!!!!!!!
ខ) លប់ចេញឲ្យអស់ពាក្យអ្វីដែលមានប្រើទណ្ឌឃាដ? ជាកាយល់ស្រាលពេកហើយ My Fellow Khmer!
ខ-1) ប្រយោជន៍ និរន្តរ៍ ការណ៍ អធិករណ៍ កេរ្តិ៍ អបល័ក្ខណ៍.... ។ល។ និង ។ល។ .. សូមលោកបង្កើត
ពាក្យថ្មីមកជំនួសពាក្យខាងលើ ឲ្យកូនខ្មែរបានរៀនសូត្រផង!
គ) ភាសាបាលីគឺជារូងងងឹតងងល់មួយ? តើភាសាខ្មែរមានឫសគល់ចេញពីណាមក?
តើមានប៉ុន្មានប្រទេសខ្មែរសព្វថ្ងៃនេះ ដែលប្រើនិង Very Proud of this Literature Heritage
that identifies us who we are – Khmers, in this world? បាលីនិងសំស្ក្រិតគឺជាឫសគល់នៃភាសាខ្មែរ!
បើយើងលប់បំបាត់ចោលវាក្យស័ព្ទទាំងពីរនេះចេញពីភាសាខ្មែរ វាមិនខុសអ្វីពីការដកចេញនូវគ្រឿងទព្វសម្ភារនានា
ហើយរំពឹងអគារសម្ព័ន្ធខាងលើ ឲ្យមានលំនឹងដោយយកខ្យល់ធ្វើជាជំហរដូច្នោះដែរ!
ឃ) សម(សមគួរ)និង(សមស្លាបព្រា) ពិតជាមិនច្រឡំគ្នាទេលោក ឃ្លាប្រយោគទាំងក្នុងពេលនិយាយ
ស្ដី ទាំងពេលសរសេរ!
ឃ-1) សម(សំ) ឬសមគួរ ជាគុណនាម ពិព៌ណនាអំពីគុណលក្ខណៈ
ឃ-2) សម(សម) ជានាម ចង្អុលបង្ហាញពីឧបករណ៍ម៉្យាង ប្រើប្រាស់ជាមួយនឹងស្លាបព្រា ពេលទទួលទាន!
ឃ-3) “ធន” និង “ធន់” “ជន” និង “ជន់” “ទុក” និង “ទុក្ខ” “បី” និង “បី=3” “សប់”..”សព” និង “សព្វ”..
តើពាក្យខ្មែរខាងលើ ធ្វើឲ្យលោកមានការភ័ន្តច្រឡំឬ?
បើដូច្នោះមែន.... គឺពេលនេះហើយដែលលោកត្រូវការ
១) វេយ្យាករណ៍ខ្មែរ
២) វចនានុក្រមខ្មែរ!
អក្សរសាស្ត្ររលំ ជាតិរលាយ!
ប៊ី ប៊យ
04/10/2011
Subscribe to:
Post Comments (Atom)
បទកាព្យឬអត្ថបទកំពុងត្រូវបានចាប់អារម្មណ័ - Popular Posts
-
-
សុភាសិតខ្មែរ Compiled By: S. H. ១) មនុស្សចិត្តជា តែងមានគ្នាជាទីពឹង ២) និយាយយប់ផ្ទប់ព្រៃ និយាយថ្ងៃ ថ្ងៃមានត្រចៀក ៣) ចិត្តមិនអប់រំ នាំឲ្យវិនា...
-
-
-
ស្រឡាញ់ស្រីខ្លីវិជ្ជា ឧទ្ទេសកម្មៈ ច្បាប់ទម្លាប់ទាំងឡាយរមែងបង្កើតឡើងក្រោយពេល “អំពើ” ដែលបានកើតរួចមកហើយ ពោលគឺ លទ្ធផលនៃ អំពើនោះ ដែលជាបុព្វហ...
.
ReplyDeleteជំរាបសួរ បងប្រុស !.
រីករាយ ដែលបានឃើញអត្ថបទដ៍មានខ្លឹមសារ គួរឱយចាប់អារម្មណ៍ និងស្ញប់ស្ញែងណាស់ !!..
ប្អូនស្រី សូមសរសើរដល់ឧត្តមគតិស្នេហា អក្សរសាស្ត្រខ្មែរ បើទោះជាបងកំពុងរស់នៅ ក្រៅប្រទេសកំណើត តែការចងចាំ ស្រាយពន្យល់.. ពិតជាក្បោះក្បាយ.. ជាប្រទីប សំរាប់បំភ្លឺ ដល់កូនខ្មែរ ជំនាន់ក្រោយ ឱយបានយល់ច្បាស់ពីឬសគល់ នៃភាសាជាតិ ដែលកំពុងត្រូវបានមនុស្សមួយចំនួន ប្រឹងឃោសនាលុបបំបាត់ច្បាប់ដើម ។
ទោះជាយ៉ាងណាក៍ដោយ ក្នុងនាមប្អូនស្រី ជាកូនខ្មែរម្នាក់ មិនយល់ព្រម ដើរតាមគន្លងថ្មី ដែលមានមនុស្សខ្វះការត្រិរិះ ពិចារណាខ្លះ គូសផ្លូវឱយដើរនោះឡើយ !!..
ប្អូនស្រី កុលាបខៀវ សូមឯកភាព និងយល់ស្រប តាមការស្រាយបំភ្លឺ របស់បងប្រុស ប៊ីប៊យ ទាំងស្រុង និងសូមអរគុណ ជាអនេកកប្បការ ដល់ការចំណាយ ពេលវេលាដ៍មានតម្លៃ របស់បង ធ្វើឱយរូបប្អូនស្រី ក៍ដូចជា កូនខ្មែរមួយចំនួន បានយល់ដឹងរឹតតែច្បាស់ ជុំវិញបញ្ហា ភាសាជាតិរបស់ខ្លួន ។
សូមបួងសួង ដល់ទេវត្តាឆ្នាំថ្មី ព.ស ២៥៥៥ នេះតាមបីបាច់ ថែរក្សាដល់បងប្រុស ប៊ីប៊យ ព្រមទាំងក្រុមគ្រួសារ ជួបប្រទះ នូវរាល់សេចក្តីសុខ ក្សេមក្សាន្ត សិរីមង្គល ជានិច្ចនិរន្តរ៍...
ដោយគោរពរាប់អាន ពីប្អូនស្រី កុលាបខៀវ
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
សូមអរគុណចម្ពោះការជូនពរឆ្នាំថ្មី និងសូមអរគុណចម្ពោះពាក្យពេចន៍អំណោយទឹកចិត្តពីកុលាប
ReplyDeleteដ៏លើសលប់..។
សូមឲ្យកុលាបទទូលនូវពរទាំងឡាយគ្រប់ៗប្រការវិញផងដែរ!
ពីខ្ញុំ ប៊ី ប៊យ
Testing....
ReplyDeleteHello ប៊ែល
ReplyDeleteYour test is successfully posted!
B Boy
តើមួយដំបរ និងបួន ខុសគ្នាដូចម្តេច?
ReplyDeleteតើអាត្រាត និងកណ្តាលអាត្រាតខុសគ្នាដូចម្តេច?
ទីបន្ទាល់ដ៏អស្ចារ្យមួយនៅលើតួអក្ខរាវិរុទ្ធដែលបាននាំប្តីរបស់ខ្ញុំមកខ្ញុំវិញ។ ខ្ញុំបានរៀបការយ៉ាងមានសុភមង្គលជាមួយប្តីដែលគួរឱ្យស្រឡាញ់និងយកចិត្តទុកដាក់មានកូនពីរនាក់។ បញ្ហាដ៏ធំមួយបានកើតឡើងនៅក្នុងគ្រួសាររបស់ខ្ញុំកាលពីប្រាំពីរខែមុន រវាងខ្ញុំ និងប្តីរបស់ខ្ញុំ។ រន្ធត់ណាស់ដែលគាត់យករឿងនេះទៅតុលាការដើម្បីសុំលែងលះ។ គាត់ថាគាត់មិនចង់នៅជាមួយខ្ញុំទៀតទេ ហើយគាត់ក៏លែងស្រលាញ់ខ្ញុំទៀត។ ដូច្នេះ គាត់បានខ្ចប់ចេញពីផ្ទះ ហើយធ្វើឲ្យខ្ញុំ និងកូនៗឈឺចាប់យ៉ាងខ្លាំង។ ខ្ញុំបានព្យាយាមគ្រប់មធ្យោបាយដើម្បីយកគាត់មកវិញ បន្ទាប់ពីសុំទានច្រើនដងរួចមកហើយ ប៉ុន្តែនៅតែមិនបានសម្រេច ហើយគាត់បញ្ជាក់ថាគាត់បានសម្រេចចិត្តហើយ គាត់មិនដែលចង់ជួបខ្ញុំទៀតទេ។ ដូច្នេះ នៅល្ងាចមួយ ពេលខ្ញុំត្រឡប់មកពីធ្វើការ ខ្ញុំបានជួបមិត្តចាស់របស់ខ្ញុំ ដែលបានសួរប្តីខ្ញុំ។ ដូច្នេះខ្ញុំពន្យល់គ្រប់យ៉ាងដល់នាង ដូច្នេះនាងប្រាប់ខ្ញុំថា មធ្យោបាយតែមួយគត់ដែលខ្ញុំអាចយកប្តីខ្ញុំមកវិញបានគឺការទៅជួបគ្រូអក្ខរាវិរុទ្ធ ព្រោះនោះជាអ្វីដែលនាងធ្វើផងដែរ ដើម្បីឈ្នះគូស្នេហ៍របស់នាងមកវិញ។ បន្ទាប់មកខ្ញុំបានធ្វើតាមដំបូន្មានរបស់នាង ហើយនាងបានឱ្យខ្ញុំ DR WALE WhatsApp contact:+2347054019402។ ភ្លាមៗនោះខ្ញុំបានផ្ញើសារ WhatsApp របស់ DR WALE ហើយប្រាប់គាត់អំពីការឈឺចាប់ និងបញ្ហាទាំងអស់ដែលខ្ញុំកំពុងប្រឈមមុខ។ DR WALE បានប្រាប់ខ្ញុំថាកុំយំទៀតឡើយ ហើយថាខ្ញុំប្រើពេលសម្រាកចិត្ត។ បន្ទាប់ពីការពិភាក្សាជាច្រើនជាមួយ DR WALE ខ្ញុំបានបង់ប្រាក់សម្រាប់សម្ភារៈ និងរបស់របរទាំងអស់ដែលត្រូវការដើម្បីដេញអក្ខរាវិរុទ្ធ ហើយអ្នកសរសេរអក្ខរាវិរុទ្ធបានធានាខ្ញុំថាខ្ញុំនឹងយកប្តីរបស់ខ្ញុំមកវិញក្នុងរយៈពេលមួយសប្តាហ៍។ ពិតជាអស្ចារ្យមែន!! ដូច្នេះ គាត់និយាយជាមួយខ្ញុំ ហើយប្រាប់ខ្ញុំនូវអ្វីគ្រប់យ៉ាងដែលខ្ញុំត្រូវធ្វើ។ បន្ទាប់មកនៅសប្តាហ៍បន្ទាប់ វាពិតជាភ្ញាក់ផ្អើលខ្លាំងណាស់ដែលប្តីរបស់ខ្ញុំដែលមិនទូរស័ព្ទមកខ្ញុំអស់រយៈពេលប្រាំពីរខែកន្លងមកនេះបានទូរស័ព្ទមកខ្ញុំដើម្បីប្រាប់ខ្ញុំថាគាត់នឹងត្រលប់មកវិញ។ ពិតជាអស្ចារ្យណាស់!! ដូច្នេះហើយបានជាគាត់ត្រលប់មកផ្ទះវិញដោយក្តីស្រលាញ់ និងរីករាយ ហើយគាត់បានសុំទោសចំពោះកំហុសរបស់គាត់ និងសម្រាប់ការឈឺចាប់ដែលគាត់បានធ្វើឱ្យខ្ញុំ និងកូនរបស់ខ្ញុំ។ បន្ទាប់មក ចាប់ពីថ្ងៃនោះមក ទំនាក់ទំនងរបស់យើងឥឡូវនេះកាន់តែរឹងមាំជាងពេលដែលវាកើតឡើងដោយជំនួយពី DR WALE ។ ខ្ញុំនឹងណែនាំអ្នកនៅទីនោះដើម្បីទាក់ទងដោយសប្បុរស DR WALE WhatsApp/Viber +2347054019402 ឬអ៊ីម៉ែល៖ drwalespellhome@gmail.com
ReplyDelete