កំពប់តែអុង - Courtesy of Prey Norkor News អ្នកតស៊ូខ្មែរច្រើនទៀត
COMMENTS – SUGGESTION? លោក-អ្នកអាចបញ្ចេញមតិឬយោបល់តាមរយៈ (Comment) ផ្ទាល់ក្រោមអត្ថបទនីមួយៗ ឬលោក-អ្នកអាចសរសេរផ្ទាល់មកខ្ញុំក៏បាន
Email B Boy សូមអរគុណ!   ថាវរីមាសបង
Friday, May 27, 2011
Saturday, May 14, 2011
សន្ទូងមុខប្រាំ
សន្ទូងមុខប្រាំ
វស្សាមេឃធ្ងន់ ភិរុណធ្លាក់ ឆ្នាំចិតប្រាំ រដូវកសិកម្ម ឆ្នាំទីមួយ ជាកសិករ
អាសាធខែស្ទូង ទ្រូងភ័យភិត អស់អ្វីអរ ភ័យពិតដ្បិតក្រ ក្រចំណេះ ឥតចេះស្ទូង
អង្គការដាក់ទឹស ឥតហ៊ានល្មើស ចុះក្នុងស្រែ សំណាបមានដែរ មួយកណ្ដាប់ ឱបជាប់ទ្រូង
ប្រឹងមើលចាស់ៗ គាត់រហ័ស ខ្ចាយទឹកប្រូង សំណាបក្បែរទ្រូង នៅដដែល ដោតត្រង់ណា?
ឱ!ជីវិតខ្ញុំ ខឹតចូលជិត ក្ស័យហើយតើ! លើភ្លឺវាដើរ កាំភ្លើងស្ពាយ ជាប់នៅស្មា
ភ្នែកវាភ្នែកម្នាស់ ទាស់ប្រល័យ ឥតមេត្តា ជនអ្នកមេសា ត្រូវអង្គការ កិនកំទេច!
“ពូ! ហុចមកណេះ ហុចកណ្ដាប់ ពូនៅទ្រូង ខ្ញុំជួយពូស្ទូង ឲ្យឆាប់អស់ ហើយកុំភ្លេច
ស្ទុះរត់ទៅភ្លាម ជញ្ជូនថែម ថែមជានិច្ច ភ្លាមទៅរំពេច យកកណ្ដាប់ រៀបក្រោយខ្ញុំ”!
វស្សាជាំដី ក្នុងទឹកភក់ ដូច្នោះក្ដី សម្លេងស្ត្រី ស្ដីមកខ្ញុំ ស្រួយរងំ
ខ្ញុំភ័យលាយអរ ហាក់ធីតា សង្គ្រោះខ្ញុំ ផុតពីពួកយម-រាជក្អែកខ្មៅ ដៅប្រហារ!
ជញ្ជូនសំណាប ដាបដកផុង ទោះឡើងចុះ សូមសន្ទូងដុះ លាស់គុម្ពថ្មី ខ្ចីស្រស់ថ្លា
ហត់ចុះនឿយចុះ កម្លាំងកាយ ផុតមរណា ដូចខ្សែសង្ខារ អត្មាខ្ញុំ រស់ជាថ្មី!
រដូវស្ទូងដក បន្តទៅ ច្រើនសប្ដាហ៍ ស្រែល្អក់ប្រែថ្លា គុម្ពសន្ទូង ព៌ណខៀវខ្ចី
រនោចហួសទៅ ខ្នើតនាំច័ន្ទ ពេញបូណ៌មី ចាំងចែងរស្មី លើផ្ទៃស្រែ អនុស្សា...
ប៊ី ប៊យ
05/10/2011 (បន្តទៅទំព័រក្រោយ...)

សន្ទូងមុខប្រាំ (តចប់)
សន្ទូងមុខប្រាំ (តចប់)
ម្សិលរស់មួយថ្ងៃ តែព្រួយក្ស័យ លុះថ្ងៃស្អែក សង្គមពួកក្អែក ភ្នែកសម្លឹង គ្រប់ចលនា
អង្កេតតាមដាន ស្ថានប្រវត្តិ វង្សគ្រួសារ វណ្ណៈសក្ដា ចម្ការស្រែ រាល់នាទី!
ចូលស្ទឹងតាមបថ ខំប្រឹងអត់ មាត់គស្លាក់ អន្លង់គ្រោះថ្នាក់ អន្ទោលតាម ច្បាមយាយី
នឹកដល់គ្រាស្ទូង រស់មួយគ្រា មិត្តនារី គុណថ្លៃគ្មានពីរ រួចជីវី ភ្លេចពុំបាន
ស្ទូងខ្ញុំចេះស្ទាត់ ស្រីបង្ហាត់ លុះចេះចាំ ផ្ដើមចាក់ជួរប្រាំ ឈានជើងថយ បង្វែរប្រាណ
ឆ្វេងច្បិចបម្រុង រង់ឲ្យស្ដាំ ដាំលំអាន បែបមុំជើងក្រាន ចាស់ៗបាន ស្ទូងរៀងៗ
មួយផ្សងគុណម៉ែ ពីរគុណពុក លោកទាំងទ្វេ បញ្ចៀសបញ្ចេរ ពាលទុយ៌ស ឲ្យជ្រួសឃ្វាង
គុណរតនៈត្រៃ ទាំងបីអង្គ ទ្រង់ពង្វាង ចៀសផុតខ្នោះឃ្នាង ស្វាងអវិចី ផុតមរណា
មួយ-បើកនេត្រា កុំឃើញអ្វី ងងឹតអង្គ ពីរ-ស្ដាប់តែថ្លង់ បី-ហាស្ដី គ្មានវាចា
បួន-ខ្លៅគ្មានថ្នាក់ កុំចេះអ្វី ងោះអន្ធកា ប្រាំ-ពង្សសាវតា ឥតដូនតា រស់ទាសករ
សន្សឹមគ្រឿនៗ មិគសិរបុស្ស មាឃផល្គុន អង្គព្រះភិរុណ លែងបង្អោរ អាទិត្យចរ
បំភ្លឺវេហាស៍ ធ្លាប់អួរអាប់ ចាប់បវរ ក្នុងស្រែស្រូវក៏ ចរមកដល់ ផលច្រូតកាត់
សន្ទូងមុខប្រាំ ផ្ដាំជូនពរ មិត្តនារី បានជួបត្រឹមពីរ បីអាទិត្យ ក៏ឃ្លាតបាត់
អាយុ វណ្ណៈ សូមសុខក្សាន្ត ផុតឈឺថ្កាត់ សម្បុរសម្បត្តិ ស្អាតពណ្ណរាយ គ្រប់ទីស្ថាន
សុខៈពលៈ បដិភាណៈ គ្រប់អង្គប្រាំ ប្រាជ្ញាមុតមាំ ស្ដម្ភវិសេស ទាំងចិត្តប្រាណ
សូមអស់ឥន្ទព្រហ្ម បញ្ជូនពរ ជូនកុំខាន ត្រដែតថ្កើងថ្កាន បានមង្គល វិបុលសុខ អ៊ើយ!
ប៊ី ប៊យ
05/14/2011
Tuesday, May 10, 2011
ក្ដាមស្រែភ្លេចខ្លួន
Courtesy of Kohsantepheap Online
ក្ដាមស្រែភ្លេចខ្លួន
គ្រឿងផ្សំ
កូនក្ដាមស្រែតូចៗ ម្សៅឆា ពងទា សាឡាដ ត្រសក់ ទឹកត្រី ទឹកខ្មេះ ស្ករស ខ្ទឹមក្រហម ។
វិធីធ្វើ
បកស្នូកកូនក្ដាមនិងពោះ លាងទឹកឲ្យស្អាត ជ្រលក់ទៅក្នុងចានម្សៅដែលបានលាយជាមួយនឹងពងទា
ហើយនោះ រួចសឹមយកទៅបំពងក្នុងខ្ទះខ្លាញ់ដែលកំពុងក្ដៅ ឲ្យក្រហម រួចហើយស្រង់យកទុកក្នុងចាន
មួយសិន ។
ទឹក Sauce: បុកខ្ទឹមស លាយជាមួយនឹងស្ករសឲ្យល្អិត ចាក់ទឹកត្រី ទឹកខ្មេះចូល ភ្លក់មើលឲ្យល្មម
រួចហើយហាន់ខ្ទឹមក្រហមជាបន្ទះស្ដើងៗដាក់មួយចានដោយឡែកទុក ។
លម្អៈ រៀបស្លឹកសាឡាដដាក់នៅបាតចានសំប៉ែតមួយ ចឹតត្រសក់ស្ដើងៗរៀបជុំវិញមាត់ចានពីលើ
ស្លឹកសាឡាដនោះ រួចហើយយកកូនក្ដាមដែលទើបបំពងហើយនោះ មកចាក់ដាក់កណ្ដាលចានសាឡាដ
រួចហើយទើបយកទឹក Sauce មកចាក់ស្រោចស្រពពីលើក្ដាមបំពងនិងសាឡាដខ្លះ ទុកសម្រាប់ជ្រលក់
កូនក្ដាមបំពងឬសាឡាដ ត្រសក់ខ្លះ ...ជាការស្រេច!
Sunday, May 8, 2011
ប្រហុកទ្រង់គ្រឿង
Courtesy of Kohsantepheap Online
ប្រហុកទ្រង់គ្រឿង
គ្រឿងផ្សំ
ប្រហុកសាច់ល្អ សាច់ជ្រូក(សាច់លាយខ្លាញ់) ផ្សឹតចំបើង គល់ស្លឹកគ្រៃ ម្ទេសក្រហម រំដេង រមៀត ខ្ទឹមស
ខ្ទឹមក្រហម ស្ករ ម្សៅស៊ុប ក្រសាំង ម្រះព្រៅ ស្លឹករមៀត ។
វិធីធ្វើ
១) ក្រសាំងកាប់ឆ្កឹះយកតែសាច់ ចិញ្ច្រាំឲ្យល្អិត លាយនឹងសាច់ជ្រូកនិងប្រហុក
២) គល់ស្លឹកគ្រៃ ម្ទេសក្រហម រំដេង រមៀត ខ្ទឹមស ខ្ទឹមក្រហម បុកចូលគ្នាឲ្យម៉ដ្ឋ ទើបដាក់សាច់ចិញ្ច្រាំ
ផ្សឹតចំបើង(ពុះជាបួន) ដាក់បុកក្រឡុកចូលគ្នាឲ្យសព្វ ដាក់ស្លឹកម្រះព្រៅ ស្ករស ម្សៅស៊ុប ភ្លក់មើលឲ្យ
ល្មម... យកស្លឹករមៀតមកខ្ចប់អាំងជាការស្រេច ។
បញ្ជាក់
ប្រហុកទ្រង់គ្រឿងនេះ គេញ៉ាំជាមួយអន្លក់ឆៅដូចជា ត្រសក់ ត្រប់ សណ្ដែកគួរ ស្ពៃក្ដោម ជាដើម ។
Subscribe to:
Posts (Atom)
បទកាព្យឬអត្ថបទកំពុងត្រូវបានចាប់អារម្មណ័ - Popular Posts
-
-
សុភាសិតខ្មែរ Compiled By: S. H. ១) មនុស្សចិត្តជា តែងមានគ្នាជាទីពឹង ២) និយាយយប់ផ្ទប់ព្រៃ និយាយថ្ងៃ ថ្ងៃមានត្រចៀក ៣) ចិត្តមិនអប់រំ នាំឲ្យវិនា...
-
-
-
ស្រឡាញ់ស្រីខ្លីវិជ្ជា ឧទ្ទេសកម្មៈ ច្បាប់ទម្លាប់ទាំងឡាយរមែងបង្កើតឡើងក្រោយពេល “អំពើ” ដែលបានកើតរួចមកហើយ ពោលគឺ លទ្ធផលនៃ អំពើនោះ ដែលជាបុព្វហ...