សូមស្វាគមន៍ និងសូមអរគុណ ដោយបានអញ្ជើញចូលលេងនៅទំព័រ Blog របស់ខ្ញុំ ។ សូមបានសុខសប្បាយ!
កំពប់តែអុង - Courtesy of Prey Norkor News   អ្នកតស៊ូខ្មែរច្រើនទៀត
COMMENTS – SUGGESTION? លោក-អ្នកអាចបញ្ចេញមតិឬយោបល់តាមរយៈ (Comment) ផ្ទាល់ក្រោមអត្ថបទនីមួយៗ ឬលោក-អ្នកអាចសរសេរផ្ទាល់មកខ្ញុំក៏បាន
Email B Boy  សូមអរគុណ!   ថាវរីមាសបង  THIS BLOG IS BEST VIEWED WITH GOOGLE CHROME!

Sunday, May 8, 2011

ប្រហុកទ្រង់គ្រឿង


Courtesy of Kohsantepheap Online

ប្រហុកទ្រង់គ្រឿង
គ្រឿងផ្សំ
ប្រហុកសាច់ល្អ សាច់ជ្រូក(សាច់លាយខ្លាញ់) ផ្សឹតចំបើង គល់ស្លឹកគ្រៃ ម្ទេសក្រហម រំដេង រមៀត ខ្ទឹមស
ខ្ទឹមក្រហម ស្ករ ម្សៅស៊ុប ក្រសាំង ម្រះព្រៅ ស្លឹករមៀត ។

វិធីធ្វើ
១) ក្រសាំងកាប់ឆ្កឹះយកតែសាច់ ចិញ្ច្រាំឲ្យល្អិត លាយនឹងសាច់ជ្រូកនិងប្រហុក
២) គល់ស្លឹកគ្រៃ ម្ទេសក្រហម រំដេង រមៀត ខ្ទឹមស ខ្ទឹមក្រហម បុកចូលគ្នាឲ្យម៉ដ្ឋ ទើបដាក់សាច់ចិញ្ច្រាំ
ផ្សឹតចំបើង(ពុះជាបួន) ដាក់បុកក្រឡុកចូលគ្នាឲ្យសព្វ ដាក់ស្លឹកម្រះព្រៅ ស្ករស ម្សៅស៊ុប ភ្លក់មើលឲ្យ
ល្មម... យកស្លឹករមៀតមកខ្ចប់អាំងជាការស្រេច ។

បញ្ជាក់
ប្រហុកទ្រង់គ្រឿងនេះ គេញ៉ាំជាមួយអន្លក់ឆៅដូចជា ត្រសក់ ត្រប់ សណ្ដែកគួរ ស្ពៃក្ដោម ជាដើម ។

2 comments:

  1. .
    អីយ៉ា !.. មិននឹកស្មានថា៖ បងប៊យ មានក្បួនធ្វើម្ហូប
    ខ្មែរបែបនេះសោះ !.
    ប្រហែលចេះចំណាប់ហើយ តាមស្មាន.. ចង់ឃើញ
    ថ្វៃដៃបងណាស់ !. ហេសហេ..បានរូបថតបង្ហាញ
    ទៀតរឹតតែប្រសើរ .. អរគុណ

    កុលាបខៀវ
    &&&&&&&&&&&&&&&&&&&&&&&&&&&

    ReplyDelete
  2. ហេហេ... ខុសម៉ង កុលាបអ៊ើយ!
    ខ្ញុំឥតចេះធ្វើម្ហូបអីសោះឡើយ.... ដូចខ្ញុំធ្លាប់ប្រាប់កុលាប
    រួចមកហើយអញ្ចឹង... ចេះដាំតែបាយមួយមុខគត់!!!

    វិធីធ្វើម្ហូបនេះ គឺខ្ញុំបានចម្លងចេញពី Website កោះសន្តិភាព
    យូរហើយ ព្រោះចូលចិត្តចង់ចេះ តែខ្ញុំនៅល្ងង់ដដែលណា៎!

    ការធ្វើម្ហូបគឺលំបាកបំផុតសម្រាប់ខ្ញុំ!

    សូមកុលាបរីករាយល្ងាចថ្ងៃអាទិត្យ!

    សូមអរគុណ
    ប៊ី ប៊យ

    ReplyDelete

បទកាព្យឬអត្ថបទកំពុងត្រូវបានចាប់អារម្មណ័ - Popular Posts