សូមស្វាគមន៍ និងសូមអរគុណ ដោយបានអញ្ជើញចូលលេងនៅទំព័រ Blog របស់ខ្ញុំ ។ សូមបានសុខសប្បាយ!
កំពប់តែអុង - Courtesy of Prey Norkor News   អ្នកតស៊ូខ្មែរច្រើនទៀត
COMMENTS – SUGGESTION? លោក-អ្នកអាចបញ្ចេញមតិឬយោបល់តាមរយៈ (Comment) ផ្ទាល់ក្រោមអត្ថបទនីមួយៗ ឬលោក-អ្នកអាចសរសេរផ្ទាល់មកខ្ញុំក៏បាន
Email B Boy  សូមអរគុណ!   ថាវរីមាសបង  THIS BLOG IS BEST VIEWED WITH GOOGLE CHROME!

Saturday, May 14, 2011

សន្ទូងមុខប្រាំ

សន្ទូងមុខប្រាំ


វស្សាមេឃធ្ងន់ ភិរុណធ្លាក់ ឆ្នាំចិតប្រាំ រដូវកសិកម្ម ឆ្នាំទីមួយ ជាកសិករ
អាសាធខែស្ទូង ទ្រូងភ័យភិត អស់អ្វីអរ ភ័យពិតដ្បិតក្រ ក្រចំណេះ ឥតចេះស្ទូង

អង្គការដាក់ទឹស ឥតហ៊ានល្មើស ចុះក្នុងស្រែ សំណាបមានដែរ មួយកណ្ដាប់ ឱបជាប់ទ្រូង
ប្រឹងមើលចាស់ៗ គាត់រហ័ស ខ្ចាយទឹកប្រូង សំណាបក្បែរទ្រូង នៅដដែល ដោតត្រង់ណា?

ឱ!ជីវិតខ្ញុំ ខឹតចូលជិត ក្ស័យហើយតើ! លើភ្លឺវាដើរ កាំភ្លើងស្ពាយ ជាប់នៅស្មា
ភ្នែកវាភ្នែកម្នាស់ ទាស់ប្រល័យ ឥតមេត្តា ជនអ្នកមេសា ត្រូវអង្គការ កិនកំទេច!

“ពូ! ហុចមកណេះ ហុចកណ្ដាប់ ពូនៅទ្រូង ខ្ញុំជួយពូស្ទូង ឲ្យឆាប់អស់ ហើយកុំភ្លេច
ស្ទុះរត់ទៅភ្លាម ជញ្ជូនថែម ថែមជានិច្ច ភ្លាមទៅរំពេច យកកណ្ដាប់ រៀបក្រោយខ្ញុំ”!

វស្សាជាំដី ក្នុងទឹកភក់ ដូច្នោះក្ដី សម្លេងស្ត្រី ស្ដីមកខ្ញុំ ស្រួយរងំ
ខ្ញុំភ័យលាយអរ ហាក់ធីតា សង្គ្រោះខ្ញុំ ផុតពីពួកយម-រាជក្អែកខ្មៅ ដៅប្រហារ!

ជញ្ជូនសំណាប ដាបដកផុង ទោះឡើងចុះ សូមសន្ទូងដុះ លាស់គុម្ពថ្មី ខ្ចីស្រស់ថ្លា
ហត់ចុះនឿយចុះ កម្លាំងកាយ ផុតមរណា ដូចខ្សែសង្ខារ អត្មាខ្ញុំ រស់ជាថ្មី!

រដូវស្ទូងដក បន្តទៅ ច្រើនសប្ដាហ៍ ស្រែល្អក់ប្រែថ្លា គុម្ពសន្ទូង ព៌ណខៀវខ្ចី
រនោចហួសទៅ ខ្នើតនាំច័ន្ទ ពេញបូណ៌មី ចាំងចែងរស្មី លើផ្ទៃស្រែ អនុស្សា...

ប៊ី ប៊យ
05/10/2011 (បន្តទៅទំព័រក្រោយ...)

No comments:

Post a Comment

បទកាព្យឬអត្ថបទកំពុងត្រូវបានចាប់អារម្មណ័ - Popular Posts